ក្រពះរបស់មនុស្សយើងនឹងធ្វើការរំលាយអាហារដែលយើងទទួលទានអោយ ម៉ត់ បន្ទាប់មកវានឹងបញ្ចូនទៅអោយពោះវៀន តែអាហារខ្លះត្រូវការចំណាយរយៈពេលយូរដើម្បីរំលាយអោយម៉ត់ ដូចជាសាច់ក្ងាន សាច់គោដែលត្រូវប្រើពេល ៥-៦ម៉ោងនិងអាហារខ្លះដែលផ្សំគ្នា ដូចជាសាច់សត្វ ដំឡូងបារាំង ប្រើពេលវេលាក្នុងការរំលាយ ៣ម៉ោង ,សម្លរស្ងោរ តុំយ៉ាំត្រី ប្រើពេល២ម៉ោង ...។
តាមការស្រាវជ្រាវការទទួលទានខ្លាញ់ច្រើនពេក អាចបង្ករអោយកើតអាស៊ីតក្នងក្រពះ ហូរត្រឡប់ឡើងបាន ព្រោះអាហារប្រភេទខ្លាញ់ ទៅជំរុញការផលិតអាស៊ីដក្នុងក្រពះ ចេញមកច្រើន និងត្រូវជំរុញ អោយឡើងទៅរកបំពង់អាហារ ធ្វើអោយមានអាការក្តៅក្រហាយ-ក ហើយបើមានអាការបែបនេះញឹកញាប់ អាចធ្វើអោយមានជំងឺបាន ព្រោះវាធ្វើអោយរលាកបំពង់អាហារ និងប៉ះពាល់ដល់សរសៃប្រសាទ ព្រមទាំងអាចធ្វើអោយឈឺដល់ រោគហឺត និងបេះដូងបាន ។
ដូចនេះយុវវ័យមិនត្រូវទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនពេក នោះទេ ជាពិសេសត្រូវទំពារអាហាររបស់ខ្លួនអោយបានម៉ត់ដើម្បីកុំអោយ ក្រពះរបស់យើងធ្វើការធ្ងន់ធ្ងរពេក ។