ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Tabriz នៅក្នុងប្រទេសអ៊ីរ៉ង់នេះ បានសិក្សាលើស្រ្ដីមានផ្ទៃពោះចំនួន ២០០នាក់ ដែលមានអាយុជាមធ្យម ២៩ឆ្នាំ ដែលក្នុងនោះ ពួកគេសុទ្ធតែជាអ្នកធ្លាប់ទទួលរងជំងឺបេះដូង។
ជាលទ្ធផល គេបានកត់សម្គាល់ឃើញថា កូនដែលកើតពីមាតាទាំង២០០នាក់នោះ គឺមានដល់ទៅ ៧៥ភាគរយ ជាកូនស្រី។ ទិន្នន័យនេះ បានបង្ហាញថា ក្មេងប្រុស ៣២នាក់ បានកើត ក្នុងចំណោមក្មេងស្រី ១០០នាក់នៅអ៊ីរ៉ង់។
ក្រូម៉ូសូមសិច ដែលមានដូចជា X និង Y គឺជាអ្នកទទួលខុសត្រូវលើភេទរបស់ទារក។ មេជីវិតឈ្មោលអាចមានទាំងក្រូម៉ូសូម X និង Y ខណៈដែលមេជីវិតញី មានតែក្រូម៉ូសូម X ប៉ុណ្ណោះ។ មេជីវិតឈ្មោលដែលក្រូម៉ូសូម X ជាមួយនឹងមេជីវិតញី នឹងកើតបានកូនស្រី ខណៈដែល ក្រូម៉ូសូម Y នឹងកើតបានកូនប្រុស។
លោកវេជ្ជបណ្ឌិត Kathryn Taubert នាយកផ្នែកការិយាល័យវិទ្យាសាស្រ្ដនៃសហព័ន្ធបេះដូងពិភពលោក បានបញ្ជាក់ថា ក្រូម៉ូសូមនៅក្នុងមេជីវិតឈ្មោលរបស់បុរស គឺជាអ្នកកំណត់ភេទរបស់ទារក។ ប៉ុន្ដែការសិក្សានេះ បានរកឃើញពីទំនាក់ទំនងរវាងសុខភាពមាតា និងភេទរបស់ទារក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ មិនទាន់បានរកឃើញឫសគុលនៃមូលហេតុនៅឡើយនោះទេ ដូច្នេះការស្រាវជ្រាវផ្សេងទៀត នឹងត្រូវបានធ្វើឡើងជាបន្ត។
ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានគេយកទៅធ្វើបទបង្ហាញនៅក្នុងសន្និសិទជំងឺបេះដូងពិភព លោក ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។