Social Icons

យក​ឈាម​កណ្តុរ​ក្មេង​ មក​ចាក់​ក្នុង​ខ្លួន​កណ្តុរ​ចាស់​​​

miceក្រុម ​អ្នកសិក្សា​ស្រាវ​ជ្រាវ​​មួយ​នៅ​សកលវិទ្យាល័យ Stanford University បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​នៅ​ វែប​សាយ Nature ដែល​នៅ​ក្នុង​ការ​សិក្សា​នោះ​ក្រុម​នេះ​គេ​សង្ឃឹម​ថា នឹង​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​នៅ​តែ​មាន​ភាព​ក្មេង​ជា​និច្ច។
ការ​សិក្សា​បាន​រក​ឃើញ​ថា ប្រ​សិន​បើ​យើង​យក​ឈាម​កណ្តុរ​ក្មេង មក​ចាក់​ក្នុង​ខ្លួន​កណ្តុរ​ចាស់ នោះ​កណ្តុរ​ចាស់​វា​ទទួល​ឥទ្ធិពល​នៃ​ភាព​វ័យ​ក្មេង​ម្តង​ទៀត​ "rejuvenation effect"។
នៅពេល​ចាក់​ឈាម​កណ្តុរ​ក្មេង ចូល​ក្នុង​ខ្លួន​កណ្តុរ​ចាស់ គេ​សង្កេត​ឃើញ​ថា កណ្តុរ​ចាស់​ចាប់​ផ្តើម​ បង្កើត​ប្រ​ព័ន្ធ​សសៃ​ប្រា​សាទ​វា​ច្រើន​ជាង​មុន វា​មាន​សកម្មភាព​ច្រើន​ជាង​មុន ហើយ​វា​មិន​សូវ​ទទួល​ជំងឺ​ដូច​មុន​នោះ​ទេ។
ផ្ទុយ​ទៅ​វិញ​បើ​​គេ​ប្តូរ​ឈាម​វា​វិញ គឺ​ចាក់​ឈាម​កណ្តុរ​ចាស់ ចូល​ទៅ​ក្នុង​ខ្លួន​កណ្តុរ​ក្មេង​វិញ នោះ​កណ្តុរ​ក្មេង​​​ទទួល​ឥទ្ធិពល​ពី​ឈាម​កណ្តុរ​ចាស់ គឺ​វា​ចុះ​ថយ​នៃ​ការ​ផលិត​ប្រព័ន្ធ​សសៃ​ប្រាសាទ ឆាប់ឈឺ និង​មិន​សូវ​មាន​សកម្មភាពច្រើន​​ដូច​មុន​ទេ។ 

អ្វី​ដែល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផោត​ទៅ​លើ​នោះ គឺ​ការ​កើន​ទ្បើង និង​ការ​ថយ​ចុះ​នៃ​ការ​ផលិត​ប្រព័ន្ធ​សសៃ​ប្រាសាទ ដែល​សសៃ​ប្រាសាទ​នេះ​វា​ទាក់ទង​ខួរ​ក្បាល ហើយ​វា​ទាក់​ទង​ទៅ​នឹង​ការ​ចង់​ចាំ និង​ការ​ភ្លេច​ភ្លាំង​ជា​ដើម។
មនុស្ស​ចាស់​ប្រ​ហែល​ជា​មាន​ផល​ប្រ​យោជន៍​ច្រើន​ជា​ង​កូន​ ក្មេង ព្រោះ​ថា​មិន​ដែល​មាន​ក្មេង​ណា​ចង់​ចាស់​នោះ​ទេ មាន​តែ​ចាស់​ទេ​ដែល​ចង់​បាន​ខួរ​ក្បាល​របស់គាត់​នៅ​ក្មេង។
ការ​ពិសោធន៍​មិន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​យូរ​ទ្បើយ តែ​វា​ជា​រក​ឃើញ​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍។