| រូមភាពនេះ ដកស្រង់ ចេញ ពីឯកសារ ភាពយន្ត ឈ្មោះ "Curiosity: Can you live forever?" |
- ពាក្យចាស់លោកថា “កើតចាស់ឈឺស្លាប់ជារឿងធម្មតា” ចុះបើមនុស្សមិនចេះឈឺមិនចេះចាស់ តើមនុស្សអាចស្លាប់បានដែរ ឬទេ ? យើង រស់នៅ និង ធំដឹងក្តីក្នុងច្បាប់ធម្មជាតិមួយដែលធ្វើឲ្យយើងជឿថាការស្លាប់ គឺជារឿងមួយដែលមិនអាចគេចបានឡើយ ។ ចុះបើ “គំនិត” ប្រាប់ថាអ្នកអាចមានជីវិតអមតៈ តើអ្នកចង់បានវាដែរ ឬទេ ? តើអ្នកនឹងធ្វើអ្វីខ្លះ ?
ការគិតពីជីវិតអមតៈហាក់បីដូចជារឿង
ប្រឌិតមួយជាពិសេសនៅក្នុងសតវត្សទី ១៨
ដែលមនុស្សមានអាយុរស់នៅជាមធ្យមតិចជាង៤០ឆ្នាំ ។
ប៉ុន្តែជីវិតរស់នៅជាមធម្យលើពិភពលោកនៅឆ្នាំ ២០០១
គឺបានកើនឡើងរហូតដល់ទៅ ៦៥ឆ្នាំ
ហើយនៅប្រទេសជឿនលឿនមួយចំនួនអាយុរស់នៅជាមធម្យនេះ
បានកើនឡើងដល់ទៅ ៨០-៨៥ ឆ្នាំឯនោះ ។
អ្នកវិទ្យាសាស្រ្តជឿថាអាយុរស់នៅជាមធម្យអាចកើនឡើងទ្វេរដងម្តងទៀត
ក្នុងរយៈពេល២០០ឆ្នាំទៅមុខ ។ តើវាអាចកើនឡើងរហូតដល់ជីវិតអមតៈដែរ
ឬទេ ?
អ្នកស្រាវជ្រាវជឿថាជីវិតគឺមានដែនកំនត់ពួកគេបានបញ្ជាក់ថា
អាយុអតិបរមារបស់មនុស្សគឺ ១២៥ឆ្នាំ ។
ប៉ុន្តែអ្នកស្រាវជ្រាវខ្លះមើលពិភពលោកទៅអនាគតពោរពេញទៅដោយមនុស្ស
ដែលមានអាយុរាប់សតវត្សដែលខ្លះអាចមានអាយុរហូតពី ៥០០ ទៅ
១០០០ឆ្នាំក៏មាន ។ ជំងឺដែលទាក់ទងទៅនឹងភាពចាស់ជរាដូចជា
ជំងឺរវើរវាយនៅពេលចាស់ និង
ជំងឺគាំងបេះដូងគឺជាឧបសគ្គដែលរារាំងយើងមិនឲ្យទៅដល់ចំនុចនោះបាន
(ជីវិតអមតៈ) ។
សារពាង្គកាយរបស់មនុស្សយើងចុះខ្សោយទៅតាមអាយុកាលដែលនៅទីបំផុត
ធ្វើឲ្យយើងស្លាប់
ដូចនេះក្នុងការស្វែងរកជីវិតអមតៈអ្នកវិទ្យាសាស្រ្តបានផ្តោតសំខាន់
ទៅលើការបញ្ឈប់ភាពចាស់ជរារបស់រាងកាយ ។
១
វិធីសាស្រ្តមួយដែលបានបង្ហាញអំពីការបង្កើនអាយុរបស់សត្វដូចជា
សត្វកណ្តុរគឺ “ការតមអាហារដែលមានកាឡូរីក្នុងលក្ខខ័ណ្ឌសមស្របមួយ” ។
ដើម្បីធ្វើការតមអាហារនេះឲ្យបានតត្រឹមត្រូវ
អ្នកត្រូវកាត់បន្ថយការទទួលយកកាឡូរីចំនួន ៣០% ពីក្នុងអាហាររបស់អ្នក
ប៉ុន្តែអ្នកត្រូវរក្សាការបរិភោគគ្រប់សារធាតុបំប៉នដែលចាំបាច់ទាំង
អស់ ។
គ្រោងការនៃការបរិភោគបែបនេះបានបង្ហាញថាវាពិតជាពិបាកណាស់សម្រាប់
មនុស្សក្នុងការអនុវត្តន៍តាម
ដូចនេះអ្នកស្រាវជ្រាវកំពុងព្យាយាមរកពីមូលហេតុច្បាស់លាស់មួយថា
ហេតុអ្វីបានជាការកាត់បន្ថយកាឡួរីអាចជួយដល់ការបង្កើនអាយុបាន ?
បើសិនជាពួកគេអាចដោះស្រាយចម្ងល់នេះបាន
ពួកគេប្រហែលជាអាចចម្លងយន្តការនេះទៅក្នុងទម្រង់ជាលក្ខណៈថ្នាំបាន ។
២ ថ្នាំប្រឆាំងភាពចាស់ជរាអាចជួយដល់ការផ្អាក ឬ
បញ្ឈប់ដំនើរការផលិតរបស់ “ប្រតិកម្មម៉ូលេគុល”
ដែលជាម៉ូលេគុលធ្វើឲ្យមានការកើនឡើងនៃការខូចខាតនៅក្នុងរាងកាយនៅពេល
ដែលយើងមានអាយុកាន់តែច្រើន ។
អ្នកស្រាវជ្រាវកំពុងធ្វើការសន្និដ្ឋានថាតើសារធាតុខ្លះដូចជា
សារធាតុ “Resveratrol”
ដែលគេរកឃើញមាននៅក្នុងស្រាក្រហមអាចមានប្រសិទ្ធិភាពដែរ ឬទេ ?
នៅពេលដែលវាមានទម្រង់ជាលក្ខណៈថ្នាំ ព្រោះថាសារធាតុ “Resveratrol”
អាចមានសមត្ថភាពបង្អាក់ដំនើរការនៃភាពចាស់ជរានៅក្នុងកំរិតពូជបាន ។
អ្នកវិទ្យាសាស្រ្តខ្លះគិតថាអង់ស៊ីម “Telomoras”
ដែលជាអង់ស៊ីមជួយសះស្រទាប់ការពាររបស់កោសិកាគឺជាចម្លើយ
(ទៅរកជីវិតអមតៈ)
ហើយអ្នកខ្លះវិញគិតថាការចាក់អ័រម៉ូនដែលផលិតដោយមនុស្សអាចបញ្ឍប់
រាងកាយទៅរកចាស់ជរាបាន ។
វាប្រាកដហើយថាមានទ្រឹស្តីបទជាច្រើនដែលអាចប្រាប់ពីវិធីនៃ
ការបញ្ឍប់ភាពចាស់ជរា
ប៉ុន្តែទ្រឺស្តីបទខ្លះវាត្រូវការរយៈពេលយូរទៅមុខទៀត
ឧទាហរណ៍ដូចជាថ្នាំប្រឆាំងមិនឲ្យចាស់ជាដើម ។
បើសិនជាយើងអាចបង្កើតថ្នាំនោះបានមែន
វានៅមានការប្រកួតប្រជែងផ្សេងទៀតដូចជា
តើមនុស្សអាចរស់នៅបានអាយុប៉ុន្មានហើយមុនពេលមិនទាន់ប្រើប្រាស់ថ្នាំ ។
បន្ថែមពីនេះទៅទៀតបើទោះបី
ការសិក្សាអំពីមូលហេតុដែលធ្វើឲ្យកណ្តុររស់បានយូរអាចធ្វើទៅបានហើយ
ក៏ដោយ ចំពោះការសិក្សាអំពីមនុស្សអាចត្រូវការរយៈពេលពី ៧៥ ទៅ
៨០ឆ្នាំទៀតឯនោះ ។
អ្នកវិទ្យាសាស្ត្រខ្លះពុំចង់ចាំរហូតដល់ ៧៥ ទៅ ៨០ឆ្នាំទេតួយ៉ាងលោក
Ray kurweil គាត់បានអះអាងថាព្រឹត្តិការណ៍មួយដែលគេឲ្យឈ្មោះថា
“ភាពចម្លែក” (Singularity)
នឹងកើតមានឡើងដែលនៅពេលនោះមនុស្សនឹងក្លាយទៅជាម៉ាស៊ីន ។ សាច់ និង
ឈាមគឺមិនមែនជាវត្ថុធាតុឥតខ្ចោះសម្រាប់ភាពយូរអង្វែងឡើយ
ដូចនេះគេនឹងផ្លាស់ប្តូរវាជាមួយវត្ថុធាតុដែលអាចប្រើប្រាស់បានយូរវិញ ។
ជនអនាគតនិយមមួយចំនួនមើលឃើញអនាគតទៅមុខថាពិភពលោកគឺជាកន្លែងមួយដែល
កុំព្យូទ័រគឺជាឧបករណ៍មួយមានតួនាទីរក្សាទុកខួរក្បាលរបស់មនុស្ស
ហើយធាតុស៊ីលីកូនជាវត្ថុធ្វើជាផ្នែកសម្រាប់ជំនួសអវៈយវៈទន់ខ្សោយ ។
នៅពេលដែលអ្នកវិទ្យាសាស្រ្តកំពុងដោះស្រាយពីបញ្ហាថាតើ ម៉ាស៊ីន ឬ
ការចាក់បញ្ចូលធាតុ “Resveratrol” អាចអ្វើឲ្យយើងមានជីវិតអមតៈនោះ
វិធីដែលល្អបំផុតនោះគឺអ្នកគួររីករាយជាមួយពេលវេលាដែលអ្នកកំពុងមាន ៕
ដកស្រង់ និង កែសម្រួលពី: http://science.howstuffworks.com/environmental/life/genetic/humans-live-forever.htm
from Kumnith