ជាពិសេសនៅពេលដែលស្ទះចរាចរណ៍ និងនៅតាមស្តុបនានានៅលើលផ្លូវ ព្រោះថានៅទីកន្លែងនោះ មានទ្បាននិងម៉ូតូឈប់ច្រើន ដែលធ្វើឲ្យកំរិតនៃឧស័ន្មការបូនិចមានច្រើន និងធ្វើឲ្យអ្នកងាយនឹងកើតជំងឺគាំងបេះដូងបាន មិនតែប៉ុណ្ណោះទេ ផ្សែងនេះមិនល្អចំពោះសុខភាពរបស់អ្នកទ្បើយវាអាចធ្វើឲ្យអ្នក ស្លាប់មុនអាយុទៀតផង។
បរិភោគអាហារមិនមានអាណាម័យ
និងការជក់បារីសុទ្ធតែធ្វើឲ្យអ្នករងគ្រោះថ្នាក់ជំងឺគាំងបេះដូងនេះ
ប៉ុន្តែផ្សែងទ្បានដែលអ្នកហិតរាល់ថ្ងៃនេះគឺប្រៀបបានដូចជាប៊ឺ
ដែលលាបបន្ថែមពីលើអីចឹង
គឺវាជួយឲ្យជំងឺគាំងបេះដូងនោះកាន់តែងាយកើតទ្បើងមួយកំរិតទៀត។
តើធ្វើដូចម្តេចដើម្បីជៀសវាងពីវាបាន?ចំណុចដែលសំខាន់នោះគឺយើងគួរជៀសវាង ការនៅជិតទ្បានដែលមានផ្សែងជាតិពលទាំងនោះ គឺនៅឲ្យបានឆ្ងាយគឺកាន់តែល្អ។ តែបើយើងពិបាកជៀសវាងពីវា យើងគួរតែរកអ្វីមកការពារខ្លួនយើង ដូចជាពាក់ម៉ាស់ ឬមានក្រណាត់អ្វីមកបិទមុខយើងដើម្បីកុំឲ្យស្រូបយកជាតិផ្សែងច្រើន ពេក។
ប្រសិនបើអ្នកស្រលាញ់សុខភាពរបស់អ្នក អ្នកគួរតែគិតពីបញ្ហានេះផង។