Social Icons

ជីវ៉ាន់​ស៊ុយ​ អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់​តេរី​

ជីវ៉ាន់​ស៊ុយ​
របក ​គំហើញ​ថ្មី​មួយ​បាន​បង្ហាញ​ថា ជីវ៉ាន់​ស៊ុយ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មេរោគ​ធម្មជាតិ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​សម្លាប់ ឬ​ក៏​បង្អាក់​ការ​រីក​លូត​លាស់​នៃ​ពពួក​បាក់​តេរី​សាហាវ​ៗ​ចំនួន​១២​ប្រភេទ​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Beria Interior នៃ​ប្រទេស​ព័រទុយ​ហ្កាល់​ បាន​រកឃើញ​ថា ជីវ៉ាន់​ស៊ុយ​ មិន​ត្រឹម​តែ​ជា​ប្រភេទជីរ​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់​ តេរី​ជា​ច្រើន​។ វា​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់​តេរី​ ដែល​ ​ធន់​នឹង​ថ្នាំ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សូលុយ​ស្យុង​ដែល​ផ្សំ​ដោយ​ប្រេង​ជី​ វ៉ាន់​ស៊ុយ (ប្រេង​ដែល​ចម្រាញ់​ពី​ស្លឹក​ជីវ៉ាន់​ស៊ុយ) ហើយ​យកមក​សាក​ល្បង​ទៅលើ​ពពួក​បាក់​តេរី​ជា​ច្រើន​ប្រភេទ​។ ជា​លទ្ធផល​ការ​សាក​ល្បង​នេះ​បាន​ទទួល​ជោគ​ជ័យ ដោយ​​សូលុយ​ស្យុង​ដែល​ផ្សំ​ពី​ប្រេង​ជីវ៉ាន់ស៊ុយ​នេះ អាច​សម្លាប់​បាក់​តេរី​សាហាវ​ៗ​បាន​ដល់​ទៅ ១២​ប្រភេទ​ផ្សេង​គ្នា ដែល​ក្នុង​នោះ​រួម​មាន​ E. coli ដែល​កំពុង​រាតត្បាត​ផង​ដែរ​។
អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​ពន្យល់​ថា នៅ​ពេល​ដែល​ជី​វ៉ាន់​ស៊ុយ​វាយ​ប្រហារ​បាក់​តេរី​ទាំង​នោះ វា​បាន​ជ្រាប​ចូល​ទៅ​ដល់​ក្នុង​ភ្នាស​កោសិកា​នៃ​បាក់​តេរី ដូច្នេះ​វា​អាច​បំផ្លាញ​ ឬ​សម្លាប់​បាក់​តេរីទាំង​នោះ​បាន​ទាំង​ស្រុង​តែ​ម្ដង​។
លោក​វេជ្ជ​បណ្ឌិត Fernanda Domingues ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា លទ្ធ​ផល​បាន​បង្ហាញ​ថា ប្រេង​ដែល​ចម្រាញ់​ពី​ស្លឹក​ជីវ៉ាន់​ស៊ុយ​ អាច​បំផ្លាញ​កោសិកា​បាក់​តេរីបាន​ ដូច្នេះ​ការ​ប្រើ​ជីវ៉ាន់​ស៊ុយ​នៅ​ក្នុង​ម្ហូប​គឺ​ពិត​ជា​ល្អ​។
នៅ​ពេល​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​តែ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៅ​លើ​ជីវ៉ាន់ស៊ុយ ​នេះ​ ដើម្បី​រិះ​រក​វិធី​ល្អ​ប្រសើ​រជាង​នេះ​ដើម្បី​កំចាត់​បាក់​តេរី​សាហាវ​ៗ​ ទាំង​១២​មុខ​នេះ​។