Social Icons

អត្ថ​ប្រយោជន៍នៃការស្ងាប

yawnមនុស្ស ​ភាគ​ច្រើន​ប្រហែល​ជាមិន​បាន​ចាប់អារម្មណ៍ពីប្រភព និង​អត្ថ​ប្រយោជន៍​នៃ​ការ​ស្ងា​ប​នោះ​​ទេ ដោយ​សារ​គិតថា​វា​ជា​រឿង​ធម្មតា​ក្នុ​ង​ជី​វ​ភា​ព​ប្រ​ចាំ​ថ្ងៃ ។  ស្ងាប មិនមែនងងុយគេងទេ ប៉ុន្តែ​វាជំរុញខួរក្បាល មិន​អោយលង់លក់ ។ តាមពិត ការស្ងាប គឺជា​ការ​បញ្ផូ​ន​ខ្យល់​ត្រជាក់​ទៅ​​​ខួ​​​​រក្បាល ដើម្បី​អោយ​ខួរ​ក្បាល មានភាពស្រស់ថ្លាឡើងវិញ ព្រោះ​បើតា​មទិន្នន័យ សិ​ក្សា​មួ​យ​ បានអះអាង​ថា​ ខួរក្បាលដែលទទួលខ្យល់ ត្រ​ជា​​ក់ អាចធ្វើការបានល្អឡើង ។​ដូច្នេះ ការ​ស្ងាប​ អាចការពារអ្នក មិនអោយលង់លក់ភ្លេចខ្លួន ច្រើនជាងជាអាការចាប់ផ្តើម នៃកា​រ​ង​ងុ​យ​គេ​ង​​ ។
ប្រ​​សិន​បើ​យើង​មិន​បាន​គេ​ងគ្រប់គ្រាន់​ ការ​ស្ងាបនេះ​មាន​លក្ខណៈខុស​ប្លែក​ពី​ការ​ស្ងាប​ធម្ម​តា​​បន្តិច​តែ​ការ​ ស្ងាបនៅ​តែ​ជួយ​អោយ​លោក​អ្នក​មិន​​លង់​លក់ភ្លេចខ្លួន​ ពេល​ប្រជុំការងារ​ រៀន​សូត្រជាដើម ដែល​យើង​មិន​ត្រូវ​ចូលគេ​ងយ​ប់​ជ្រៅពេក​ទេ​ព្រោះការ​ចូលគេង​យប់​ជ្រៅ​ក៏ អាច​បណ្តាលអោយ​ខូចសុខភាពផងដែរ ។
អ្វីដែ​ល​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺយើង​មិន​ត្រូវ​ធ្វើការ​ ស្ងាបជា​ចំហ​ពេកនោះទេ​ព្រោះ​វា​បង្ហាញពី​ការ​គ្មាន​សុជីវធម៍​ដូចនេះ​យើង​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់ខ្លួន ។