ថ្នាំពន្យារកំណើត
មានសំណួរមួយបានលើកឡើងថា តើថ្នាំលេបពន្យារកំណើត ដែលត្រូវបានប្រើប្រាស់ដោយស្រ្ដីរាប់រយលាននាក់នោះ អាចប៉ះពាល់ដល់សមត្ថភាពនៅកន្លែងការងារដែរឬទេ? ក្រុមអ្នកជំនាញដែលមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានលើកឡើងថា ថ្នាំពន្យារកំណើតមិនបានបំផ្លាញការចងចាំនោះទេ ដែលនេះមានន័យថា វាគ្រាន់តែមានការចងចាំក្នុងវិធីផ្សេងគ្នាប៉ុណ្ណោះ ឧទាហរណ៍ ស្រ្ដីដែលលេបថ្នាំពន្យារកំណើត និងស្រ្ដីដែលមិនលេប មានការចងចាំក្នុងភាពផ្សេងគ្នា។
លោក Shawn Nielsen ដែលជាអ្នកស្រាវជ្រាវម្នាក់ដែរនោះ បាននិយាយថា មិនមែនមានន័យថា ថ្នាំលេបពន្យារកំណើតធ្វើឲ្យបាត់បង់ការចងចាំនោះទេ គឺគ្រាន់តែបានផ្លាស់ប្ដូរប្រភេទនៃព័ត៌មានដែលពួកគេចងចាំ ប៉ុណ្ណោះ។
លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Neurobiology of Learning and Memory Journal។