Social Icons

អាហារ​៤ប្រភេទ ដែល​បង្ក​ឲ្យ​មាន​ក្លិន​ខ្លួន​មិន​ល្អ!

អ្នក ​ណា​ៗ​ក៏​មិន​ចង់​មាន​ក្លិន​ខ្លួន​មិន​ល្អ​នោះ​ដែរ ប៉ុន្ដែ​ពេល​ខ្លះ​​ក្លិន​​​មិន​ល្អ​ នៅតែ​អាច​កើត​មាន​លើ​ខ្លួន​យើង​ទាំង​មិន​ដឹង​ខ្លួន​ក៏​មាន​នោះ​ដែរ​។ តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​​ឲ្យ​​ដង​ខ្លួន​មាន​ក្លិន​មិន​ល្អ​? ក្រៅ​ពី​កត្តា​អនាម័យ​ អាហារ​ដែល​យើង​ទទួល​ទាន​រាល់ថ្ងៃ ក៏​ជា​កត្តា​មួយ​ដ៏ចម្បង​ដែល​បង្ក​ជា​ក្លិន​មិន​ល្អ​នោះ​ដែរ​។ ខាង​ក្រោម​នេះជាអាហារ​៤​ប្រភេទ ដែល​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មិនល្អ៖
១- ខ្ទឹម​ស
ក្រៅ​ពី​ផ្ដល់​ប្រយោជន៍​ដល់​សុខ​ភាព ខ្ទឹម​បារាំង​ក៏​អាច​ធ្វើ​ឲ្យ​យើ​ង​មាន​ក្លិន​មិនល្អ​នោះ​ដែរ​។ ក្លិន​ដ៏​ខ្លាំង​របស់​ខ្ទឹម​បារាំង​ អាច​ធ្វើ​ឲ្យ​យើង​មាន​ខ្យល់​ដក​ដង្ហើម​មិន​ល្អ ហើយ​ក៏​អាច​បង្ក​ជា​ក្លិនលើ​ដង​ខ្លួន​ទាំង​មូល​ផង​ដែរ ហើយ​ក្លិន​នោះ​អាច​ស្ថិត​នៅ​ជាប់​នឹង​ខ្លួន​រហូត​ដល់​ទៅ ៧២ម៉ោង​ឯណោះ។ យ៉ាង​ណាមិញ អ្នក​មិនចាំ​បាច់​ តម​មិន​ញ៉ាំ​ខ្ទឹម​បារាំង​នោះ​ដែរ ដោយ​សារ​តែ​វា​ជា​ឱសថ​ធម្មជាតិ​មួយ​ដ៏​ស័ក្ដ​សិទ្ធិ​ផង​ដែរ ដោយ​គ្រាន់​តែ​ជៀស​វាង​ញ៉ាំ​នៅ​មុន​ពេល​ចូល​រួម​កម្មវិធី​ជា​សាធារណៈ​ជា​ការ ​ប្រសើរ​បំផុត​។
២- ខ្ទឹម​បារាំង
ខ្ទឹម​បារាំង​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ក្នុង​បញ្ជី​អាហារ​ក្លិន​មិន​ល្អ​។ ក្រៅ​ពីសម្បូរ​ទៅ​ដោយ​ហ្វៃប៊ើ និង​អាច​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​ប្រសើរ​នោះ ខ្ទឹម​បារាំង​ អាច​ធ្វើ​ឲ្យ​ខ្លួន និង​ខ្យល់​ដក​ដង្ហើម​មាន​ក្លិន​មិន​ល្អ​ មិន​ខុស​ពី​ខ្ទឹម​ស​ប៉ុន្មាន​នោះ​ទេ​។ ប្រសិន​បើ​ចង់​កាត់​បន្ថយ​ក្លិន អ្នក​គួរ​ញ៉ាំ​ខ្ទឹម​បារាំង​ដែល​ចម្អិន​ឆ្អិន ព្រោះ​វា​មិន​មាន​ក្លិន​ខ្លាំង​ដូច​ខ្ទឹម​បារាំង​ឆៅ​នោះ​ទេ​។
៣- គ្រឿង​ស្រវឹង​
មិន​ខុស​ពី​ខ្ទឹម​ស និង​ខ្ទឹម​បារាំង​នោះ​ទេ គ្រឿង​ស្រវឹង​ ក៏​បង្ក​ឲ្យ​​យើង​មាន​ក្លិន​មិន​ល្អ​នោះ​ដែរ​។ ទោះ​បី​ជា​អ្នក​ ប្រើ​ស្ករ​កៅ​ស៊ូ​ដែល​មាន​ជាតិ​ជី​អង្កាម​ ឬ​ទឹក​ខ្ពុល​មាត់​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​លុប​បំបាត់​ក្លិន​របស់​វា​បាន​ទាំង​ស្រុង​នោះ​ដែរ​។ ក្រៅ​ពី​ក្លិន​មាត់ វា​ក៏​បង្ក​ជា​ក្លិន​ពេញ​ទាំង​ខ្លួន​យើង​នោះ​ដែរ​។
៤- ផ្លែទុរ៉េន
ក្រៅ​ពីមាន​ឱជារស​ឆ្ងាញ់​ពិសារ ផ្លែ​ទុរ៉េន​ដែល​ជា​ទី​ពេញ​និយម​របស់ប្រជាជន​​ខ្មែរ​យើង​នោះ ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​ក្លិន​មិន​ល្អ​នោះ​ដែរ​។ ក្លិន​ដ៏​ខ្លាំង​នៃ​ផ្លែ​ទុរ៉េន ក៏​មិន​ខុស​ពី​ក្លិន​របស់​ខ្ទឹម​ស ខ្ទឹម​បារាំង និង​គ្រឿង​ស្រវឹង​នោះ​ដែរ ពោល​គឺ​បង្ក​ឲ្យ​មាត់​ និង​ខ្លួន​របស់​យើង មាន​ក្លិន​មិន​ល្អ​។