អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដូចខ្ញុំទេថា ពាក្យ «ទន្លេសាប» នេះមានកំនើត ដូចម្តេច? ហើយជា ពាក្យរបស់ ភាសាណាឲ្យ ប្រាកដ?
ចាប់តាំង ពីខ្ញុំ បាន រៀ នភាសាថៃនិង ភាសាឡាវមក ហើយពេលអាន ឯកសារនានាប៉ះលើ ពាក្យ «ទន្លេ សាប» (ថៈល៉េ សាប) ខ្ញុំក៏ចាប់ ផ្តើម ឆ្ងល់ភ្លាម តើពាក្យ នេះ ជា ពាក្យ ខ្មែរ, ថៃ ឬឡាវ? ហើយ ហេតុ ដូចម្តេច បានជាភាសានានា (ក្រៅពីភាសាទាំងបី) គេប្រើពាក្យ នេះ ដែរ? ឬពាក្យ នេះ មានកំណើត ចេញពីប្រទេសណាមួយ ក្នុង ចំនោមទាំង៣ប្រទេសនេះ?
សម្រាប់ ពេល នេះ ចម្ងល់ ខាងលើ បាន ស្រាយ ចេញខ្លះៗហើយ… គឺនៅពេលខ្ញុំបានជួប សម្តេចព្រះសង្ឃរាជ ជួនណាត។ តាម វចនានុក្រមខ្មែររបស់ សម្តេច ព្រះសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ទី៤០៩ បានពន្យល់ ថា៖
ទន្លេសាប ន. ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយ ស្រដៀងសមុទ្រ តែមានទឹកសាប។ ក្នុង កម្ពុរដ្ឋ យើង មានទន្លេសាប មួយ នៅ ខាង ទិស ពាយព្យក្រុង ភ្នំពេញ ជា ទីសម្បូរ មច្ឆជាតិបំផុត ជាង បឹង ជាង ទន្លេ ឯទៀត ក្នុង លោក ។ បើ ស្រាវ ជ្រាវ រក ដើម កំណើត ពាក្យ «ទន្លេ សាប» នេះ គួរ យល់ ថា សៀម ហៅ សមុទ្រ ថា ទះលេ(អ.ថ. ថៈល៉េ), សាប ខ្មែរ ថា «មិនប្រៃ», សៀមថា ចឺត(អ.ថ. ជឺត«មិន ប្រៃ», គួរ តែ សៀម ហៅ បឹង ធំស្រដៀង នឹង សមុទ្រ នេះ ថា ទះលេចឺត (ថៈ ល៉េជឺត)=«សមុទ្រសាប», មិនដូច្នោះ ទៅ ជា ទះលេសាប, ទះលេជាពាក្យ សៀម, សាប ជា ពាក្យ ខ្មែរ, សៀម ថា ទះលេ «សមុទ្រ», ខ្មែរ ថា ទន្លេ «មហានទី», ទន្លេ សាប ថា«ទន្លេមិនប្រៃ» គឺទន្លេ មានទឹកសាប, តើមាន ទន្លេ ប្រៃ នៅ ឯណា ដែរ ឬទេ? គ្មានទេ, បើគ្មាន ទន្លេ ប្រៃ ទេ ម៉េច ក៏មាន ទន្លេ សាប? បើ ខ្មែរ ហៅ បឹង ធំ នោះ ថា សមុទ្រ សាប, សៀម ថា ទះ លេ ចឺត យ៉ាង នេះ វិញ ទើប សម។ ប៉ុន្តែ យើង កែ ពាក្យ នេះ ឲ្យ ទៅជា សមុទ្រ សាប ឬ ទះលេចឺត វិញ ពុំ កើត ទេ ព្រោះ ពាក្យ ថា ទន្លេ សាប នេះ មាន ចុះ ក្នុង ផែន ទី លោក រួច ទៅ ហើយ , ក្នុង សាកល លោក គេ ស្គាល់ ថា ទន្លេសាប ឬ ទះលេ សាប អស់ ទៅ ហើយ, ត្រូវ តែ ទុក ឲ្យ នៅ ដូចដដែល ពុំគួរ កែឡើយ។