មាសគឺជាវត្ថុដែលមានតម្លៃបំផុតក្នុងលោកយើងនេះ មិនមែនពេជ្រទេ
ព្រោះនៅរាល់ពេលដែលមានបញ្ហាសេដ្ឋកិច្ចកើតឡើង
គេនាំគ្នាស្រវាទិញមាសទុកមិនមែនទិញពេជ្រទុកឡើយ សូមកុំច្រឡំ ។
ដោយសារតែបញ្ហានេះវាបានបង្កើតនូវបញ្ហាមួយចំនួនដល់អ្នកទិញមាស,
ព្រោះតែមានការក្លែងបន្លំយកមាសដែលមិនពិតប្រាកដមកលក់លាយជាមួយមាសពិត ។
ដើម្បីទប់ទល់ជាមួយបញ្ហានេះក្រុមហ៊ុនទិញមាសធំៗ បានងាកទៅរកឧបករណ៍ពិនិត្យមាសម្យ៉ាងផលិតដោយក្រុមហ៊ុន GE ។ ឧបករណ៍នេះវាប្រើ Ultrasound ដើម្បីពិនិត្យចូលទៅក្នុងសាច់មាស ។ ឧបករណ៍នេះវាមានអេក្រង់របស់វានៅលើនោះស្រាប់ អ្នកប្រើអាចមើលទៅតាមរលកសញ្ញា ដែលវាបង្ហាញចេញមកអាចឲ្យសម្គាល់ថា ជាមាសពិត ក្លែងក្លាយ ឬជាមាសលាយចូលគ្នាបន្លំគុណភាព ។
ក្នុងពេលនេះ គឺមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានប្រើវាគឺក្រុមហ៊ុន Goldmoney ។ ឧបករណ៍នេះមានទំហំតូចល្មមអាចយកជាប់តាមខ្លួនបាន និងអាចផ្តល់នូវភាពសុក្រិតបំផុតជាមួយការពិនិត្យគុណភាពមាស ៕