នាពេលបច្ចុប្បន្ននេះ
មានក្រុមហ៊ុនជាច្រើនបានកំពុងលូកដៃចូលមកក្នុងទីផ្សារមួយថ្មីទៀត
គឺទីផ្សាររបស់ eBook Reader device ។
កាលពីប៉ុន្មានឆ្នាំមុននេះមានតែក្រុមហ៊ុន Amazon, Sony និងក្រុមមួយចំនួនតូចទៀតប៉ុណ្ណោះដែលផលិតឧបករណ៍នេះលក់តែពេលនេះ មានក្រុមហ៊ុនកាន់តែច្រើនឡើងបានផលិតឧបករណ៍បែបនេះសម្រាប់លក់ ។
eBook Reader គឺជាឧបករណ៍ម្យ៉ាងសម្រាប់ឲ្យគេអានសៀវភៅរឿងជាប្រលោមលោក និងមិនមែនប្រលោមលោកបាន ដោយអ្នកគ្រាន់តែទិញសៀវភៅណាមួយដែលខ្លួនចង់អានតាមរយៈអ៊ិនថឺរណិត រួច Download យកសៀវភៅដែលខ្លួនបានទិញនោះមកអានជាមួយឧបករណ៍នេះ ។ ឧបករណ៍សម្រាប់អានសៀវភៅប្រភេទ eBook នេះមានតម្លៃចាប់ពី 200ដុល្លារឡើងទៅ និងមានលក្ខណៈសម្បត្តិខុសៗគ្នាទៅតាមអ្វីដែលក្រុមហ៊ុននីមួយៗបានផលិតវា ។
ក្រុមហ៊ុនដែលបានដណ្តើមទីផ្សារសម្រាប់ការលក់ឧបករណ៍នេះគឺ ក្រុមហ៊ុន Amazon ។ ក្រុមហ៊ុននេះបានផលិត eBook Reader ប្រភេទម្យ៉ាងដែលមានឈ្មោះម៉ូដែលថា "Kindle" និង "Kindle2" ។ ឧបករណ៍នេះមានទំហំតូចគឺ ប៉ុនខ្នាតសៀវភៅសរសេរ តែអាចរក្សាទុកសៀវភៅបានជាច្រើនក្បាលក្នុង Memory របស់វា ។
វាជាប្រភេទ eBook Reader ដែលមានតែពណ៌ខ្មៅស មិនមានពណ៌ធម្មជាតិទេ ដូច្នេះវាបានបង្កើតឱកាសមួយសម្រាប់ឲ្យក្រុមហ៊ុនផ្សេងៗទៀតមានឱកាសផលិតឧកបរណ៍បែបនេះដែរ សម្រាប់យកមកលក់ដោយបង្កើតវាឲ្យមានលក្ខណៈមួយទំនើបជាង ឬប្រសើរជាង តួយ៉ាងដូចជាក្រុមហ៊ុន Sony Asus SamSung Fujitsu .... ជាដើម បាននឹងកំពុងសម្លឹងមកទីផ្សារមួយថ្មីនេះ ។
ក្នុងចំណោម eBook Reader ទាំងអស់មានតែ eBook Reader របស់ក្រុមហ៊ុន Fujitsu និង Asus ប៉ុណ្ណោះដែលមានអេក្រង់ពណ៌សម្រាប់រកមើលសៀវភៅផលិតជាពណ៌បាន ក្រៅពីនោះគឺ ខ្មៅសទាំងអស់ ។

យើងពិបាកនិងសន្មត់ណាស់ថា eBook Reader ប្រភេទណាល្អជាងប្រភេទណា
ពីព្រោះវាកំពុងស្ថិតក្នុងដំណាក់កាលផលិត និងប្រកួតប្រជែងគ្នានៅឡើយ
យ៉ាងហោចណាស់ក៏វាត្រូវការរយៈពេលមួយឆ្នាំទៀតដែរ ដើម្បីបញ្ជាក់ថា
យើងអាចទិញមួយណាមកប្រើ មួយវិញទៀតនោះគឺយើងមិនដឹងផងទេថា
វាអាចឲ្យគេអានសៀវភៅ eBook ប្រើភាសាផ្សេងពីអង់គ្លេសបានដែរឬទេ !
តាមការធ្វើតេស្តសាកល្បងនាពេលកន្លងមក ទៅលើ Format របស់ eBook Reader ទាំងនោះ យើងអាចសន្មត់ថា យើងអាចប្រើភាសាខ្មែរយើងបាន តែយើងគ្មានឧបករណ៍នេះសម្រាប់សាកឲ្យបានផ្ទាល់តែម្តងនៅឡើយទេ ។
នៅប្រទេសកម្ពុជាយើងមិនមានគេលក់ឧបករណ៍ប្រភេទនេះទេ ពីព្រោះគេគិតថា វាគ្មានប្រយោជន៍ ។