Social Icons

​ផលិត​អគ្គិសនី​ដោយ​ប្រើ​ឌី​ណា​ម៉ូ​រថយន្ត​

​ឌី​ណា​ម៉ូ​រថយន្ត (Alternator) ត្រូវបាន​គេ​ប្រើ​ដើម្បី​ផលិត​អគ្គិសនី​ច្រើន​ឆ្នាំ​មកហើយ ឯ​ភ្លើងអគ្គិសនី​ដែល​ផលិត​បាន​អាច​ឲ្យ​យើង​ប្រើការ​បាន​យ៉ាង​គ្រប់គ្រាន់​នៅក្នុង​ផ្ទះ ។​ ​ ​មុនពេល​ដែល​យើង​អាច​យក​ឌី​ណា​ម៉ូ​ឡាន​មក​ផលិត​ជា​អគ្គិសនី​ យើង​ត្រូវ​ដឹង​ពី​បញ្ហា​មួយចំនួន​ជាមុនសិន បើ​ពុំ​នោះទេ អ្វីដែល​យើង​បានធ្វើ​នឹងមាន​បញ្ហា​ជាមិនខាន ។​
​ ​ឌី​ណា​ម៉ូរ​ឡាន​មាន​ពីរ​ប្រភេទ
​ប្រភេទ​ទីមួយ​: មាន Regulator សម្រាប់​ទប់​ភ្លើង​កុំ​ឲ្យ​ចេញ​លើ​សពី​ចំនួន 12 Volt ឬ​ទាញ​ឲ្យ​គ្រប់ចំនួន 12 Volt តែ​តាម​ធម្មតា​ឌី​ណា​ម៉ូ​ឡាន​ច្រើន​ចេញ​ភ្លើង 13 Volt ទៅ 14 Volt ។​
ប្រភេទ​ទី​ពីរ​: ជា​ឌី​ណា​ម៉ូ​ដែល​ចេញ​ភ្លើង​ដោយ​គ្មាន​កំណត់ Untegulator ។ ឌី​ណា​ម៉ូ​ប្រភេទ​នេះ​មិនគួរ​យកមក​កែ​ធ្វើ​ឌី​ណា​ម៉ូ​ផលិត​ភ្លើងអគ្គិសនី​ឡើយ ពីព្រោះ​ភ្លើង DC ដែល​វា​បញ្ចេញ​ខ្ពស់​ទាប ពីព្រោះ​គ្មានអ្វី​ទប់ (Regulator) ភ្លើង​ដែល​ចេញមក​នោះ​ ។ ​ ​ដូច្នេះ​សូម​ប្រើតែ Regulator Alternator ទើប​ល្អ ។ យើង​អាច​ដឹងបាន​ថា វា​មាន Regulator ឬ​អត់​នោះ ​គឺ​ត្រូវ​មើល​ត្រង់​ផ្លាក​របស់​វា​គេ​មាន​ដាក់ពាក្យ​បញ្ជាក់ប្រាប់​យ៉ាងច្បាស់​នៅលើ​ផ្លាក​នោះ ។ នៅ​កន្លែង​ជួសជុល​រថយន្ត​ម្តុំ​ផ្សារ​ដេប៉ូ​មាន​លក់​ឌី​ណា​ម៉ូ​ឡាន​គ្រប់បែបយ៉ាង ដែល​អាច​ឲ្យ​យើង​ទិញ​យកមក​ប្រើការ​បាន, តែ​ត្រូវ​ទិញ​ឌី​ណា​ម៉ូ​ដែល​នៅ​ល្អ ហើយ​ជា​ប្រភេទ​ឌី​ណា​ម៉ូ​សម្រាប់​រថយន្ត​ធំៗ ប្រភេទ SUV កុំ​ទិញ​ឌី​ណា​ម៉ូ​សម្រាប់​ឡានតូចៗ ពីព្រោះ​ភ្លើង​របស់​វា​តិច Amp របស់​វា​តូច​គឺ​ត្រឹម ៦០-៧០ Amp ប៉ុណ្ណោះ ។ រកមើល​ឌី​ណា​ម៉ូ​ឡាន​ចាស់ៗ​ណា ដែលមាន Amp ដល់ 100 ឬ​ក្បែរ 100 Amp ពីព្រោះ​ភ្លើង​ដែល​ចេញ​មាន Amp ខ្ពស់​អាច​ឲ្យ​យើង​ប្រើ​ជាមួយ​គ្រឿង​ផ្សេងៗ​បាន​ច្រើនយ៉ាង ។​

​ ​ភ្លើង​ដែល​យើង​អាច​ផលិត​បាន​ពី​ឌី​ណា​ម៉ូ​ឡាន​គឺជា​ ភ្លើង DC ហេតុនេះ​យើង​ចាំបាច់​ត្រូវមាន Inverter (​អាំង​វ៉ែរ​ទ័​រ​) សម្រាប់​ប្តូរ​ចរន្ត​ពី DC មក AC វិញ​ដើម្បី​ឲ្យ​យើង​អាច​ប្រើ​ភ្លើង​នោះ​ជាមួយ​ទូរទស្សន៍ កង្ហា អំពូល​ភ្លើង ដែល​សុទ្ធសឹង​ប្រើ​ភ្លើង 220 Volt AC ទាំងអស់ ។​
​ ​សម្ភារៈ​ត្រូវការ​សម្រាប់​ផលិត​អគ្គិសនី​ពី​ឌី​ណា​ម៉ូ​ឡាន ​:
​ ​- ឌី​ណា​ម៉ូ​ឡាន (​ជជុះ​) មាន Amp ៧០ ឡើងទៅ​ចំនួន ១
​ ​- អាគុយ 100 Amp មួយ ឬ​ប្រើ​អាគុយ​ស្ងួត​ក៏បាន​
​ ​- អាំង​វ៉ែរ​ទ័​រ (Inverter) មួយ​
​ ​- ម៉ាស៊ីន​ម៉ា​ហ្សូ​ត ឬ​ម៉ាស៊ីន​សាំង​ខ្នាតតូច​មួយ ឬ​ម៉ាស៊ីន​ម៉ូតូ​
​ ​- ខ្សែ​ពាន​សម្រាប់​អូស​ឌី​ណា​ម៉ូ​
​ ​- Pulley មួយ​ដាក់​ជួស Pulley របស់​ឌី​ណា​ម៉ូ​ឲ្យ​អាច​ប្រើ​ខ្សែ​ពាន​ធម្ម​បាន
​ ​- ឌីសង់ទ័រ​បើក​បិទ​ភ្លើង​ ១
​ ​- ជើង​សម្រាប់​ចាប់​គ្រឿង​ទាំងអស់នេះ​បញ្ចូល​គ្នា​

​ ​មុន​ឈានដល់​ការ​តម្លើង​វា យើង​ត្រូវ​ដឹងផង​ដែរ​ថា ឌី​ណា​ម៉ូ​ឡាន​ត្រូវការ​ដុំ​ច្រើន ដើម្បី​ឲ្យ​វា​អាច​ផលិត​អគ្គិសនី​បាន ដូចនេះ​បើសិនជា​អាច​ឲ្យ​គេ​ក្រឡឹង ឬ​ទិញ Pulley ប៉ែក​ខាង​ម៉ាស៊ីន​ឲ្យ​បាន​ធំ​ជាង Pulley របស់​ឌី​ណា​ម៉ូ​ទើប​អាចជួយ​បង្កើន​ជុំ​វា​ឲ្យ​បាន​គ្រប់​រហូត​បញ្ចេញ​ភ្លើង​ប្រើ​បាន Pulley ប៉ែក​ខាង​ម៉ាស៊ីន​ធំ​ជាង ២ ទៅ ៣​ដង នៃ Pulley របស់​ឌី​ណា​ម៉ូ​គឺ​ល្មម​គ្រប់គ្រាន់​ហើយ ។ បើ​ជុំ​វា​ច្រើនពេក ​យើង​អាច​បន្ថយល្បឿន​ម៉ាស៊ីន​ឲ្យ​ចុះ​ទាប​បាន ។ ជាធម្មតា​ម៉ាស៊ីន​ម៉ា​ហ្សូ​ត​មាន​ល្បឿន​ជុំ​របស់​វាពី ១៨០០-២០០០ ឯ​ចំណែក​ជុំ​របស់​ម៉ា​ស៊ីសាំង​វិញ គឺ​ខុសៗ​គ្នា​ទៅតាម​ប្រភេទ​ម៉ាស៊ីន ។ បើសិនជា​យើង​អាច​កែ​ម៉ាស៊ីន​ម៉ូតូ​បាន​នោះ ​គឺប្រសើរ​បំផុត​ពីព្រោះ​វា​ស៊ីសាំង​តិច​ ស្ងាត់​មិនឮ​សម្លេង​ខ្លាំង ហើយ​ងាយស្រួល​ប្រើ និង​ជួសជុល​ផង ។​

យើង​អា​ច​ជ្រើស​រើសយក​វិធី​ផ្សេងទៀត​ជំនួស​ឲ្យ​ការប្រើ​ម៉ាស៊ីន​ក៏បាន បើសិនជា​វា​អាច​ផ្តល់​បាន​គ្រប់​ចំនួន​ជុំ​ដែល​ឌី​ណា​ម៉ូ​នោះ​ត្រូវការ ។​
​ ​ចំពោះ​ការ​តម្លើង​វិញ​យើង​អាចធ្វើ​តាម ឬ​ដោយ​វិធី​ណា​ក៏បាន ឬមួយ​អាច​យកទៅ​ឲ្យ​ជាងគេ​រៀបចំ​ធ្វើ​ឲ្យ​យើង​ក៏បាន ។​
​ ​ហេតុអ្វី​យើង​ត្រូវ​រៀបចំ​ធ្វើ​វា​បែបនេះ នៅពេលដែល​កូន​ម៉ាស៊ីនភ្លើង​មាន​លក់​យ៉ាង​ព្រោងព្រាត ហើយ​អាច​ទិញ​យកមកប្រើ​បាន​ភ្លាមៗ មិនចាំបាច់​ត្រូវ​ចំណាយពេល​ច្រើន​ផង ។​
​ ​អ្វី​ដែលជា​កត្តា​សំខាន់​ចំពោះ​ការ​តម្លើង​វា​ដោយ​ខ្លួនឯង​ជំនួស​ឲ្យ​ការទិញ​គេ​ស្រាប់​នោះ គឺ​នៅត្រង់​គុណប្រយោជន៍​របស់​វា :
​ ​ម៉ាស៊ីន​លក់​ស្រាប់ៗ :
* ម៉ាស៊ីន​ភើ្លង​ខ្នាតតូច​ដែលមាន​លក់​ស្រាប់ៗ​នោះ ច្រើន​ប្រើ​សាំង​លាយ​មាន​សម្លេង​ឮ​ខ្លាំង មិនអាច​ប្រើ​ក្នុង​រយៈពេល​យូរ​បាន​ ងាយ​ឆាប់​ខូច ពិបាក​រក​គ្រឿងបន្លាស់​មាន​ភ្លើង​តិច​មិនអាច​ប្រើ​គ្រប់គ្រាន់​បាន ។​ ​ ​* ម៉ាស៊ីនភ្លើង​ប្រើ​ឌី​ណា​ម៉ូ​ឡាន ​:
- គ្រឿង​ទាំងឡាយ​របស់​វា​អាច​ផ្លាស់ប្តូរ​បាន​គ្រប់ពេល​ងាយ​រក​ទិញ ងាយ​យកទៅ​ឲ្យ​ជាង​ជួសជុល ​ ​- ភ្លើង​ដែល​ផលិត​ចេញ​មកជា DC មែន ​តែ​អាច​ឲ្យ​យើង​សាក​អាគុយ ឬ​ប្រើ​ផ្ទាល់​ត្រង់​ភ្លាមៗ​
​ ​- យើង​អាចដាក់​អាគុយ​ច្រើន​គ្រឿង​សម្រាប់​សាក រួច​ប្រើ Inverter សម្រាប់​បញ្ចេញ​ភ្លើង​នោះមក​ប្រើ​
​ ​- ចំនួន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ឬ​អំពូល​ដែល​អាច​ប្រើ​ជាមួយ​វា​បាន​មាន​ច្រើនជាង​ការប្រើ​កូន​ម៉ាស៊ីនភ្លើង​តូចៗ​
​ ​- អាច​ផ្លាស់ប្តូរ​របៀប​នៃ​ការប្រើ​បាន​ច្រើនយ៉ាង​
​ ​- អាចដាក់​ម៉ូ​ទ័​រ​បូមទឹក​អណ្តូង​ជ្រៅៗ​បាន​
​ ​- ចំណាយ​ប្រាក់​តិច​តែមាន​ប្រយោជន៍​ច្រើនយ៉ាង​
​ ​* យើងខ្ញុំ​មិនអាច​ផ្តល់​ពី​វិធី​តម្លើង​នេះ​បានឡើយ ប៉ុន្តែ​អាច​មើល​តាម​គំរូ ដែល​គេ​បានធ្វើ​រួចមកហើយ សម្រាប់​ជា​ប្លង់ មើល​តាម​រូបភាព​ទាំងនេះ ​គឺ​ថត​ពី​ម៉ាស៊ីន​ដែល​គេ​បាន​ច្នៃ​រួច​កន្លង​មកហើយ ។​
​ ​ក្នុងករណី​ដែលមាន​បញ្ហា​ពេល​តម្លើង ឬ​មាន​សំនួរ​ទាក់ទង​ដល់​ការ​តម្លើង​វា​សូម​ទាក់ទង​យើងខ្ញុំ​តាមរយៈ email : www.ceninfo.com.kh ។​
​ ​ជាមួយ​ឌី​ណា​ម៉ូ​ឡាន​ចាស់ៗ យើង​អាច​យកមក​កែច្នៃ​ធ្វើជា​គ្រឿង​ផលិត​អគ្គិសនី​បាន ដោយ​ប្រើ​វិធី​ច្រើនយ៉ាង តែ​មិនអាច​យកមក​ដាក់​ជាមួយ​រហាត់​ខ្យល់​បានទេ ។​
​ ​បើ​មាន​ប្រភពទឹក​ហូរ​ទើប​ជាការ​ប្រសើរ​យើង​អាច​តម្លើង​ជុំ​ឲ្យ​បាន​ដល់ ៣០០០​ជុំ ឬ​ច្រើនជាង​នេះ ដើម្បី​អាច​ប្រើ​វា​បាន​គួរប្រើ Pulley ឬ Gear សម្រាប់​តម្លើង​ជុំ​វា ពីព្រោះ​វា​ជា​វិធី​ងាយ​ជាងគេ ៕
​ ​ ​សូម​ទទួលបាន​ជោគជ័យ​ល្អ !