Social Icons

ផ្កាយព្រះគ្រោះ​មួយ​មានទឹក​ដូច​សមុទ្រ​លើ​ផែនដី​យើង​

យោងតាម​ការរកឃើញ​ថ្មីៗ​មួយ​អាច​បញ្ជាក់បន្ថែម​ទៅលើ​ទ្រឹស្ដី​ដែលថា​ទឹក​នៅលើ​ភពផែនដី​យើង​នេះ​ត្រូវបាន​នាំយកមក ដោយ​ផ្កាយព្រះគ្រោះ​មួយចំនួន​ដែល​បាន​ហោះ​មក​បុក​ឬ​ប៉ះ​ផែនដី​យើង​កាលពី​ច្រើន​លាន​ឆ្នាំមុន​។​ ​ ​អ្នកវិទ្យាសាស្ដ្រ​មួយក្រុម​បានធ្វើការ​សិក្សា​ទៅលើ​ផ្កាយព្រះគ្រោះ​មួយ​ឈ្មោះថា Hartley2 និង​បាន​រកឃើញថា​ទឹកកក ដែលមាន​នៅលើ​តួ​ផ្កាយព្រះគ្រោះ​នោះ មាន​រូបធាតុ​ដូចគ្នា​ទៅនឹង​ទឹកសមុទ្រ​នៅ​ផែនដី​យើង​។ ការរកឃើញ​នេះ​គឺធ្វើឡើង​តាមរយះ កែវឆ្លុះ​មួយ​ត្រូវបាន​គេ​ដាក់​ឲ្យ​គោចរ ឈ្មោះថា Herschel space obsermatory ។ កែវឆ្លុះ​នេះ​អាច​សង្កេត​និង​ចាប់យក organie moleules នៅក្នុង​អាកា​សបាន​ដោយ​វាចា​ប់យក far-infrared wave lengths,​យកមក​ពិនិត្យ​និង​ចែក​ចំណាត់ថ្នាក់​វា​ទៅតាម​អ្វី ដែល​វា​រកឃើញ​និង​ចាប់បាន​។​
​ ​ទឹក​នៅលើ​ភពផែនដី​យើង​នេះ​ត្រូវបាន​គេ​គិតថា​វា​កើតឡើង​ដោយ​ប្រការ​ផ្សេងៗ​ ជាច្រើន​ប៉ុន្ដែ​ទ្រឹស្ដី​មួយ​អាច​ប្រាកដ ប្រជា​ជាងគេ​នោះ​គឺ​វា​អាច​ត្រូវ​នាំយកមក​ទីនេះ​ដោយ​ផ្កាយព្រះគ្រោះ​ច្រើន នាកាល​គ្រាមួយ​កាលពី​ច្រើន​លាន​ឆ្នាំមុន​។ អាច​ថា​នៅ ពេលនោះ​ភពផែនដី​យើង​បាន​ជួបប្រទះ​ជាមួយ​ការស្រោចស្រព​ដោយ​ផ្កាយដុះកន្ទុយ​ ជាច្រើន​ដែល​បាន​នាំយក​ទឹកកក​មកកាន់​ផែនដី យើង រួច​វា​ក៏​រលាយ​កកើត​ក្លាយទៅជា​ទឹកសមុទ្រ​ដូច​សព្វថ្ងៃនេះ​តែម្ដង ត្រង់នេះ​មាន​អ្នកវិទ្យាសាស្ដ្រ​ច្រើន​នាក់​បាន​យល់ស្រប​ថា វា​ជា​រឿង​មួយ​ត្រឹមត្រូវ​ជាង​ទ្រឹស្ដី​ឯទៀត​ដែល​បាន​គិតថា​ទឹកកក​ដែល​នៅលើ​ ភពផែនដី​នេះ​វា​មាននៅ​ទីនេះ​ស្រាប់តែ​វា​បាន​រលាយ​ទៅជា​ទឹក​ទៅតាម​រដូវ​កាល ទើប​កើតឡើង​បានជា​ទឹក​ដូច​សព្វថ្ងៃនេះ ។​
​ ​ក្នុង​ទ្រឹស្ដី​វិទ្យាសាស្ដ្រ​បើ​គ្មាន​ទឹក​ទេវា​មិនអាច​មានជីវិត​បានឡើយ ព្រោះ​វា​ជា​ធាតុ​មួយ​យ៉ាងសំខាន់​សម្រាប់​ឲ្យ​គ្រប់យ៉ាង អាច​រស់នៅ​មានជីវិត​បាន ។