Social Icons

រៀន​ភាសា​បរទេស​ និង​អនុវត្តការ​ប្រើ​ប្រាស់​ភាសាតាម​អ៊ិន​ធឺណិត​ដោយ​ឥត​គិត​ថ្លៃ

តើ ​អ្នក​ទាំងអស់គ្នា​ចង់រៀន​ភាសា​បរទេស​ដូចជា អង់គ្លេស បារាំង ចិន​ កូរ៉េ អេស្បាញ ជប៉ុន​ និង​ភាសា​ផ្សេងៗ​ទៀត​ដែរឬទេ? តើអ្នក​ទាំង​អស់​គ្នា​ចង់​រៀន​ភាសា​ទាំង​នោះដោយ​ឥតគិត​ថ្លៃ​ដែរឬ​ទេ? តើ​អ្នក​ទាំង​អស់​គ្នា​ចង់​អនុវត្ត​ប្រើ​ប្រាស់ភាសា​ដែល​អ្នក​បាន​រៀន​ហើយ​ ជាមួយនឹង​ជនជាតិ​ដើម​នៅ​ទូរទាំង​ពិភពលោក​ដែរឬទេ?
ឡាយម៉ូឆា(LiveMocha) បាន​ផ្តល់​នូវ​ឱកាសដល់​អ្នកទាំង​អស់​គ្នា​រៀន​ភាសា​បរទេស​ល្បីៗចំនួន ៣៥ ភាសាដោយ​ឥតគិត​ថ្លៃ។ ឡាយម៉ូឆា ជា​សហគមន៍​ដែល​មាន​សមាជិក​ច្រើនជាង​ ៦លាន​នាក់​ដែល​មក​ពី​ជាង​២០០​ប្រទេស​ជំវិញពិភពលោក។ គោលបំណង​របស់សហគមន៍នេះ​គឺ​អាច​អោយ​យើង​រៀន​ភាសា​និង​ផ្លាស់​ប្តូរ​ភាសាគ្នា​ ទៅវិញ​ទៅមក។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ក្រេបយក​ចំណេះ ​ដឹង​ភាសា​បរទេស​ទាំងនោះ និង​ផ្លាស់​ប្តូរភាសា​គ្នាទៅវិញ​ទៅ​មក​រវាង​សមាជិក​នៅក្នុង​សហគមន៍។ អ្នកមិន​នឹង​មិន​ឯកោ​ដោយ​រៀន​ភាសា​តែ​ម្នាក់​ឯង​ឡើយ ដោយ​សារ​អ្នក​នឹង​បាន​ទទួលការ​ជួយ​ជ្រោម​ជ្រែង​ពី​សមាជិកដែលជា​ជនជាតិ​ដើម​​ ដែលប្រើប្រាស់​ភាសា​ដែល​អ្នក​កំពុង​រៀន។
តើ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​អា​ច​ចុះ​ឈ្មោះរៀន​បាន?
វាពិត​ជាងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះធ្វើ​ជា​សមាជិក​របស់​ ឡាយ​ម៉ូ​ឆានិង​ចំណាយ​ពេល​ខ្លី​បំផុត។ អ្នក​ត្រូវ​ចូលទៅ​កាន់​អាស័យដ្ឋាន http://www.livemocha.com/users/register/cache ដើម្បី​ធ្វើការ​ចុះ​ឈ្មោះ។ អ្នក​ត្រូវ​បំពេញ​ពត៌មាន​ដូចជា​ភាសាជាតិរបស់​អ្នក(ដោយសារ​តែ​មិន​ទាន់​មាន​ ភាសាខ្មែរ​នៅ​ក្នុង​បញ្ចី អ្នក​អាចជ្រើសរើស​យក​ភាសា​ណាដែល​អ្នក​ចេះ​បាន)​​ រូច​ប្រាប់​ពី​កំរិត​ការ​យល់​ដឹង​ពី​ភាសា​របស់​អ្នក។ បន្ទាប់​មក​  អ្នក​ត្រូវ​ជ្រើសរើស​ភាសា​បរទេស​ដែល​អ្នក​ចង់រៀន​ និង​បញ្ចាក់​ពីកំរិត​ថ្នាក់​ដែល​អ្នក​ចង់​រៀន​ដែល​វាមាន​ចាប់​ពី​ថ្នាក់​ ដំបូង រហូត​ដល់​កំរិត​ខ្ពស់។ បំពេញ​អាស័យដ្ឋាន​អ៊ីម៉ែល​របស់​អ្នក និង​ពាក្យ​សំងាត់​សំរាប់​ប្រើប្រាស់​ដើម្បី​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក។
នៅពេល​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​រួច​ហើយ អ្នក​នឹង​ទទួលបាន​សារ​មួយ​នៅក្នុង​ប្រអប់​សំបុត្រ​អ៊ី​ម៉ែល​ដែល​អ្នក​បាន​ បំពេញ​ក្នុង​កំឡុង​ពេល​ចុះ​ឈ្មោះដើម្បី​បញ្ចាក់​អ្នក​ពិតជាបានចុះ​ឈ្មោះនៅ​ ក្នុង​ ឡាយ​ម៉ូ​ឆា។
បន្ទាប់​ពី​អ្នកបាន​បញ្ចាក់​រួច អ្នក​នឹងអាច​ប្រើប្រាស់​គណនីរបស់​អ្នក​ដើម្បី​ចាប់​ផ្តើម​ការសិក្សា​ភាសា​ ដែល​អ្នក​ចូលចិត្ត។ អ្នក​នឹង​មាន​ឱកាស​ក្នុង​ការ​ស្វែងរក​មិត្ត​ ដែល​ជាសមាជិក​ក្នុង​ ឡាយម៉ូឆា ក្នុង​ការ​ផ្លាស់​ប្តូរ​ភាសា​គ្នា​ទៅវិញទៅមក និង​អនុវត្ត​ការ​ប្រើប្រាស់​ភាសារបស់អ្នក។