កូនចៀមមួយក្បាលឈ្មោះ Dolly
គឺជាលទ្ធផលនៃការក្លូនដោយបង្កាត់ចេញមកពីចៀមមួយក្បាលផ្សេងទៀត
នៅពេលដំណឹងនៃការក្លូនកូនចៀមឈ្មោះ Dolly ត្រូវបានប្រកាសចេញវាបាន
រុញឲ្យពិភពលោកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្វីដែលអ្នកវិទ្យាសាស្ត្រអាចធ្វើបាន
។
អ្នកស្រាវជ្រាវខាងផ្នែក កោសិកា មិនបានឈប់វាត្រឹមកូនចៀមឈ្មោះ Dolly
នោះឡើយ
កិច្ចការជាច្រើនផ្សេងទៀតត្រូវបានគេធ្វើជាបន្តបន្ទាប់ហើយភាគច្រើនបំផុតនោះ
គឺមនុស្សយើងនេះតែម្តងមិនកូនគោ ឬកូនពពែនោះឡើយ ។
នៅក្នុងពត៌មានមួយថ្មីបំផុតនោះ គឺអ្នកវិទ្យាសាស្ត្រទើបបានប្រកាសឲ្យដឹងថាគេអាចក្លូនកោសិការបស់មនុស្សយើងបានជោគជ័យហើយ ដោយប្រើតាមវិធីដែលគេក្លូន Dolly កាលពីពេលកន្លងទៅនោះ ។
បើសិនជាអ្នកវិទ្យាសាស្ត្រពិតជាអាចធ្វើដូច្នេះបានមែននោះ វាគឺជាដំណឹងមួយយ៉ាងល្អបំផុតពីព្រោះតាមរយៈបច្ចេកវិទ្យានៃការក្លូនកោសិកានោះ គេអាចដកយកជម្ងឺនានាចេញពីក្នុងខ្លួនមនុស្សយើងលែងកើតមានបាន គឺគេអាចដកកោសិកា ណាដែលខូចចេញ រួចដាក់ជំនួសវាវិញជាមួយកោសិកាណាដែលល្អ គ្មានជំងឺចូលទៅជំនួសវិញ តាមរយៈមធ្យោបាយនេះ វាណាស់ថាវានឹងបើកទំព័រមួយថ្មីទៀតសម្រាប់ ការព្យាបាលជម្ងឺរបស់មនុស្សយើងនាពេលអនាគត ច្រើនឆ្នាំទៅមុខទៀត ។
តែចំពោះការក្លូន មនុស្សទាំងមូលតែម្តងនោះ គឺជារឿងមួយដែលនៅវែងឆ្ងាយណាស់ មិនដឹងថាពេលណានោះទេ តែវាពិតប្រាកដណាស់ថាពិតជាអាចធ្វើបាន ព្រោះសុបិន្តវាអាចក្លាយជាការពិតបានដែរ បើសិនជាគេប្រឹងធ្វើវាឲ្យទៅជាការពិត ។