Social Icons

អ្នក​ចាប់​ពស់​វ័យក្មេង​

នាង​ជា​ក្មេងស្រី​តូច​មួយរូប​មាន​អាយុ​ត្រឹមតែ ៩​ឆ្នាំ ប៉ុន្តែ​នាង​បាន​ដេកស៊ី​និង​រស់នៅ​ជាមួយ​ពស់វែក​មាន​ពិស​ដ៏​សាហាវ​ដោយ​គ្មាន​បញ្ហា ។ មិនតែប៉ុណ្ណោះ​នាង​បានចាត់ទុក​ថា​សត្វ​ពស់​នោះ​គឺជា​មិត្ត​របស់​នាង​ថែម​ទៅទៀត​។ កន្លងមកនេះ​នាង​ត្រូវ​ពស់​នោះ​ចឹក​ចំនួន ៣​ដង​រួចមកហើយ​តែ​នាង​ហាក់​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។​ ​ ​អ្នកភូមិ​នៅ​ហ្កា​តាំ​ភួ ក្នុង​ខេត្ត​សុ​កា​ប្រា​ដេ​ស តែង​នាំគ្នា​រត់គេច​ចេញ​នៅពេល​គេ​ឃើញ​ក្មេងស្រី​នេះ​លេង​ជាមួយ​សត្វ​ពស់វែក នោះ​ព្រោះ​ជួនកាល​នាង​យក​ខ្លួន​ពស់វែក​នោះមក​រុំ​ព័ទ្ធជុំវិញ​ក​របស់នាង​ក៏មាន ដោយ​អ្នកភូមិ​ទាំងនោះ​យល់ថា​វា​ជា​រឿង​គ្រោះថ្នាក់​ណាស់​ដែល​ក្មេង ស្រី​តូច​នេះ​ហ៊ាន​ប្រឡែង​លេង​ជាមួយ​ពស់វែក​បែបនេះ​។​
​ ​ក្មេងស្រី​នេះ​ធ្លាប់​និយាយថា ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​រាល់​ពេលដែល​ខ្ញុំ​លេង​ប្រឡែង​ជាមួយ​ពស់វែក​ទាំងនេះ​ពួកវា​ធ្លាប់​ចឹក​ខ្ញុំ​ដែរ​
​ហើយ​វា​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​ពេល​វា​ចឹក តែ​នោះ​ជា​កំហុស​របស់ខ្ញុំ​ព្រោះ​ខ្ញុំ​រំខាន​វា​ពេក​តែ​វា​គួរ​សប្បាយ​ណាស់​។​
​ ​លោក តា​ហ្យ​ម៉ូ​ហា​ម៉ាត់ ដែលជា​ឪពុក​ក្មេងស្រី​ឈ្មោះ​"​កា​ចូល​" នេះ​មាន​អាយុ ៥៥​ឆ្នាំ​ហើយ​ធ្លាប់បាន​ធ្វើការ​ជា​អ្នក​ចាប់​ពស់​នៅ ហ្កា​តាំ​ភួ អស់​រយៈពេល ៤៥​ឆ្នាំ​កន្លងមកហើយ ដោយសារ​គាត់
​មាន​ជំនាញ​យ៉ាង​ប៉ិនប្រសប់​នេះ​គាត់​បាន​បង្រៀន​ដល់​កូនស្រី​តូច​របស់គាត់​និង​កូនប្រុស គាត់​ម្នាក់ទៀត​ដែលមាន​អាយុ​២៨​ឆ្នាំឈ្មោះ គុ​លាប តែ​រហូត​មកទល់ពេលនេះ​មានតែ​កូនស្រី​របស់គាត់​អាយុ​
៩​ឆ្នាំនេះ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​ចំពោះ​ជំនាញ​នេះ ឯ​កូនប្រុស​របស់គាត់​វិញ​ហាក់​មិន​ចូលចិត្ត​កិច្ចការ​ចាប់​ពស់​នេះ​ទេ​។​
​ ​ក្មេងស្រី​នេះ​បាន​ឲ្យ​ដឹង​ទៀតថា នាង​មិន​ចូលចិត្ត​ទៅ​សាលារៀន​ទេ​តែ​ខ្ញុំ​ចូលចិត្ត​ការងារ​ជាមួយ​ពស់វែក​ទាំងនេះ​ទៅវិញ​។​ ​ក្នុង​ភាពជា​ក្មេងស្រី​មួយរូប​ជាប់់ចិត្ត​ដិតអារម្មណ៍​ជាមួយ​សត្វ វា​បាន​កើតឡើង​តាំងតែ​ពេលដែល​នាង​នៅ​ជា​ក្មេង​តូច​ម្ល៉េះ ព្រោះ ពេលនោះ​នាង​តែង​វារ​ដេញតាម​សត្វ​ពស់​ទាំងនេះ រហូតដល់​ពេល
​នាង​ធំ​ក៏​នាង​នៅតែ​ចាត់ទុក​ពស់​ទាំងនោះ​ថា​ជា​មិត្តភក្តិ​យ៉ាង​ល្អ​របស់​នាង​។​
​ចាប់តាំងពី​ពេល​នាង​យក​ពស់​ទាំងនេះ​ធ្វើជា​មិត្ត ពស់​នោះ​ធ្លាប់​ចឹក​នាង​ត្រង់​ក្បាលពោះ​ចឹក​ថ្ពាល់​នាង​ចុងក្រោយ​គេ​គឺ​ដៃ​របស់​នាង រហូត​ប៊ិះ​តែ​និង​ស្លាប់​តែ​ត្រូវបាន​ព្យាបាល​រួច​រស់​ជីវិត​វិញ​។​
​ ​'​កា​ចូល​' និយាយថា​ពេល​ពស់​នោះ​វារ​ចឹក​ខ្ញុំ ខ្ញុំ​ដឹងថា​វា​ចុក​ខ្លាំងណាស់​តែ​តាមពិត​ពស់​នោះ​វា​មិន​មានបំណង​ចឹក​ខ្ញុំ​ទេ ខ្ញុំ​ភ័យ​ណាស់ ពេលដែល​ឃើញ​ឈាម​ហូរ​ចេញមក​តែ​ឪពុក​របស់ខ្ញុំ​តែង​ជួយ
​លួងលោម​ចិត្ត​ខ្ញុំ​កុំ​ឲ្យ​ភ័យ​រួច​គាត់​រត់​ចូល​ក្នុងព្រៃ​ត្រឡប់មកវិញ​ជាមួយ​ថ្នាំ​សំរាប់ បន្សាប​ពិសពស់​និង​ជួយ​ធ្វើ​ឲ្យ​ខ្ញុំ​ជាសះស្បើយ​វិញ​ដូចដើម​។​
​ ​សព្វថ្ងៃនេះ​ឪពុក​របស់​នាង​គឺជា​អ្នក​ចាប់​ពស់​មានឈ្មោះ​ល្បី​មួយរូប ប៉ុន្តែ​គាត់​អាច​រកប្រាក់​បានត្រឹមតែ​១៤​ដុល្លារ​ប៉ុណ្ណោះ ពេល គេ​ហៅ​គាត់​ឲ្យ​ទៅ​ចាប់​ពស់​ដែល​ចូល​ក្នុងផ្ទះ​ឬ​តាម​ហាង​ក្នុង​តំបន់
​គាត់​រស់នៅ​។​
​ ​'យើង​បាន​ជួយ​អ្នក​រស់នៅក្នុង​ទីនេះ​ជាពិសេស​ចាប់​ពស់​ដែល​វារ​ចូល​ក្នុងផ្ទះ​និង​កន្លែង​អ្នកលក់ដូរ​ផ្សេងៗ​, វា​ជា​មុខរបរ​មួយ​របស់​ក្រុមគ្រួសារ​យើង ហើយ​ពួកយើង​ក៏មាន​មោទនភាព​ដែរ​ចំពោះ​អ្វីដែល​ពួកយើង​កំពុង​ធ្វើ​នេះ​'​។​
​ ​ថ្នាំ​សម្រាប់​ព្យាបាល​ពេល​ពស់​ចឹក​នេះ​គឺជា​ថ្នាំ​ម្យ៉ាង​បានមកពី​ស្លឹក​រុក្ខជាតិ​ដុះ​នៅក្នុង​ព្រៃ តែ​ឪពុក​របស់​ក្មេងស្រី​នេះ​បាន​លាក់ទុក ឈ្មោះ​រុក្ខជាតិ​នោះ​ជាសម្ងាត់​មិនដែល​ឲ្យ​អ្នកណា​ដឹង​ឡើយ​។
​ ​ដើម្បី​ព្យាបាល​ពេល​ពស់​ចឹក​ដំបូង​ស្លឹក​រុក្ខជាតិ​នោះ​ត្រូវបាន​បុក​ឲ្យ​ ម៉ដ្ឋ​បន្ទាប់មក​លាយ​វា​ជាមួយ​ប៊័រ​និង​ម្រេចខ្មៅ​បន្ទាប់មក​ត្រូវ​ឲ្យ អ្នក​ដែល​ត្រូវ​ពស់​ចឹក​នោះ​ស៊ី​ថ្នាំ​នោះ មួយចំណែក​ទៀត​យកមក
​បិទ​ត្រង់​កន្លែង​ស្នាម​ពស់​ចឹក​។​
​ ​ឪពុក​ក្មេងស្រី​នោះបាន​ឲ្យ​ដឹង​ដែរ​ថាបើ​សិន​យើង​អាច​រៀបចំ​ថ្នាំ​សម្រាប់​ព្យាបាល​បាន​ទាន់ពេលវេលា​នោះ​យើង​រួច​ផុតពី​សេចក្តី​
​ស្លាប់​បាន ព្រោះថ្នាំ​នេះ​ខ្ញុំ​ធ្លាប់ប្រើ​សម្រាប់​ព្យាបាល​ខ្លួន​ខ្ញុំ​ច្រើនដង​មកហើយ វា​មាន​ប្រសិទ្ធភាព​ណាស់​សូម្បី​កូនស្រី​របស់ខ្ញុំ​ក៏​វា​កប​បានជា​សះ​ពី​ពិសពស់​នោះដែរ​។
​ ​សម្រាប់​ម្ដាយ​របស់​ក្មេងស្រី​នោះ​វិញ​គាត់​មាន​អាយុ​៤៥​ឆ្នាំឈ្មោះ សាល​ម៉ា​បា​ណូ បាន​រៀបរាប់ថា​ខ្ញុំ​មិន​ចង់​ឲ្យ​កូនស្រី​ខ្ញុំ​នេះ​ធ្វើជា​អ្នក ប្រកបរ​បរចាប់​ពស់​នេះឡើយ​ព្រោះ​កាលពី​ក្មេង​នាង​ធ្លាប់ត្រូវបាន​សាលា​បណ្ដេញចេញ​ដោយសារ​នាង​បានដាក់​ពស់វែក​ក្នុង​កាបូប​យកទៅ​សា លា​រៀន​ជាមួយ​ធ្វើ​ឲ្យ​ផ្អើល​សិស្ស​សាលា បន្ទាប់ពីនោះ​សាលា​បាន​សម្រេច​ចិត្ត​បញ្ឈប់​​លែង​ឲ្យ​នាង​ចូលរៀន​ព្រោះតែ​​អំពើ ​​របស់​នាង​។​
​ ​ខ្ញុំ​បាន​ព្យាយាម​ឲ្យ​នាង​រៀនអក្សរ​នៅឯ​ផ្ទះ លែង​ឲ្យ​គិតគូរ​រវីរវល់​ជាមួយ​សត្វ​ពស់​ទាំងនោះ​ឬ ក៏​ខ្ញុំ​ប្រមូលយក​ពស់​ទាំងនោះ​ចេញពី​នាង​​តែ​ខ្ញុំ​មិន​ចង់ ​ធ្វើបែបនេះ​ទេ ព្រោះ​នាំ​ឲ្យ​នាង​ខូចចិត្ត ម្ល៉ោះហើយ​ខ្ញុំ​ជា​ម្ដាយ​ក៏​សុខចិត្ត​បណ្ដោយ​តាម​បំណង​របស់​វា​ទៅ​។ នៅឯ​ផ្ទះ​ក៏​នាង​មិន​ព្រម យកចិត្តទុកដាក់​ខំរៀន​ដែរ​មួយថ្ងៃៗ​នាង​គិតតែ​ពី​លេង​ជាមួយ​ពស់វែក​ទាំងនោះ វា​ពិបាក​ដែរ​សម្រាប់​ខ្ញុំ​ជា​ម្ដាយ​ឃើញ​កូន​លេង​ជាមួយ​ពស់មានពិស​បែបនេះ​។​
​ ​ឪពុក​របស់​នាង​ធ្លាប់បាន​ពោលថា​ផ្ទះ​យើង​មិនសូវមាន​គេ​ចូលមក​លេង​ទេ​ព្រោះ​ ពួកគេ​មិន​ចូលចិត្ត​សត្វ​ពស់​ដែល​យើង​ចិញ្ចឹម​ទុក​នៅក្នុង​ផ្ទះ ដល់​ឥ​ចឹ​ង​ទៅ​ពួកគេ​ខ្លាចរអា​មិន​ហ៊ាន​ចូលមក​លេង
​ឡើយ​។​
​ ​'​ក្នុងនាម​ខ្ញុំ​ជា​ឪពុក​វា​ជា​រឿង​មួយ​មិនល្អ​សោះ ដែល​កូន​ខ្ញុំ​គ្មាន​ក្មេង​ណា​មកលេង​ជាមួយ​វា ព្រោះ​ក្មេង​ទាំងនោះ​ខ្លាចពស់​ព្រោះ នាង​លេង​តែ​ជាមួយ​ពស់​មិន​ដូច​ក្មេង​គេ​ដទៃ​សោះ​'។​ម្តាយ​របស់​នាង​ពោល​ ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា​'​ថ្ងៃក្រោយ​ទៅ​កូនស្រី​របស់ខ្ញុំ​នេះ​និង​មិន​ងាយ​រកបាន​ប្ដី​ឡើយ បើ​នាង​មិន​ព្រម​នៅ​ឲ្យ ឆ្ងាយ​ពី​ពស់វែក​ទាំង​នោះទេ​'៕​