Social Icons

កប៉ាល់​ធំជាងគេ​បំផុត​ក្នុង​លោក !

​មាន​មនុស្ស​ជាច្រើន​ធ្លាប់​បានឮ​បានដឹង​ពី​កប៉ាល់ Titanic តាមរយៈ​ភាពយន្ដ​ដែល​យកតាម​លំនាំ​រឿង​ដើម​ខ្លះ ដែល​បាន​កើតឡើង ។ នៅ​គ្រានោះវា​ត្រូវបាន​គេ​ចាត់ទុកថា ជា​កប៉ាល់​ដ៏​ធំ​សម្បើម​មួយ ជា​កប៉ាល់​ដែល​ធំជាងគេ​ក្នុង​លោក សម្រាប់​ដឹក​អ្នកដំណើរ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កប៉ាល់​ដែល​មិនអាច​លិច​បានឡើយ តែ​ទីបំផុត​កប៉ាល់​ដ៏​ធំ​សម្បើម និង​ត្រូវបាន​ចាត់ទុកថា មិនអាច​លិច​បាន​នោះ បែរជា​លិច​បង្ក​ទៅជា​​មហន្ដរាយ​ស្លាប់​មនុស្ស​អស់​១៥១៧​នាក់​យ៉ាង​គួរឱ្យ​សោកស្ដាយ​ទៅវិញ បន្ទាប់ពី​វា​បាន​បុក​ជាមួយ​ដុំ​ទឹកកក​​ដំ​ធំ​មួយ​នៅ​ឆ្នាំ​១៩១២ ។​
​ ​ប្រវែង​បណ្ដោយ​របស់​កប៉ាល់​ទី​តា​និក នោះ​គឺ ២៦៩.១ ម៉ែត្រ និង​មាន​ទទឹង​ប្រវែង ២៨​ម៉ែត្រ ជាមួយ​សំណង់​របស់​វា ដែលមាន​កំពស់​រហូត​ដល់ ១៨​ម៉ែត្រ​ពី​ផ្ទៃ​ទឹក និង​មាន​ទម្ងន់​៤៦៣២៨​តោន អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ១១៧៨ នាក់ ។
តាម​ការពិត​កប៉ាល់​នេះ​បាន កសាង​កេរ្ដិ៍ឈ្មោះ​របស់​វា​ឱ្យក្លាយ​ទៅជា​កប៉ាល់​ធំ​បំផុត​ក្នុង​លោក​នាពេលនោះ​ដោយ​ខ្លួនឯង ។ រហូតមកទល់​ពេលនេះ​ក្ដីអ្នកខ្លះ​ នៅតែ​មានជំនឿថា មានតែ​ទី​តា​និក​ប៉ុណ្ណោះ ដែល​ធំជាងគេ ទោះបីជា​រហូតមកដល់​ពេលនេះ​ក្ដី តែ​តាម​ការពិតទៅ វា​មិន​ឥ​ចឹ​ង​ទេ ព្រោះ​ធំ​ពេល​នោះ​មែន តែ​វា​មិនធំ​ជាង​អ្វី​ដែលមាន​នៅពេល​នេះឡើយ ។​
​រហូតមកទល់​ពេល​សព្វថ្ងៃនេះ​កប៉ាល់​ដែល​ធំ​ជាង​នោះ ត្រូវបាន​គេ​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៩ ​កប៉ាល់​នោះ មាន​ឈ្មោះថា Knock Nevis វា​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ដឹកទំនិញ​នានា ដោយមាន​បំពាក់​ឧបករណ៍​សម្រាប់​លើកដាក់​និង​សម្រាប់​ជញ្ជូន​ចេញ​នៅពេល​វា​ទៅដល់​គោលដៅ ។
កប៉ាល់​នេះ​គឺជា​កប៉ាល់​​មួយ​ដែល​ធំ​បំផុត​ដែរ​នៅពេលនោះ រហូត​គេ​បានឱ្យ​ឈ្មោះ​ផ្សេង​ទៀតថា Seawise Giant, Happy Giant or the Jahre Viking ។ ព្រោះ​វា​មាន​បណ្ដោយ​រហូតដល់ ៤៥៨ ម៉ែត្រ ទទឹង​ប្រវែង ៦៨​ម៉ែត្រ និង​មាន​ទម្ងន់​រហូតដល់ ៦៤៦៦៤២ តោន ។ បើ​យើង​បានឃើញ​ផ្ទាល់​វិញ គឺ​វា​ធំ​សម្បើម​ណាស់ ។
តែ​វា​មិនអាច​បើក​ទៅណា​បាន​ដោយសារ​វា​ធំ​ពេក និង​ផ្លូវទឹក​សម្រាប់​ឱ្យ​វា​ចេញពី​កន្លែង​សំចត​នោះ​ក៏​តូច ជាហេតុ​ធ្វើឱ្យមាន​ការពិបាក សម្រាប់​ឱ្យ​វា​ចូល​ចត​និង​បើក​ចេញពី​ផែ​រប​ស់វា ។ ការចេញដំណើរ​របស់​កប៉ាល់​នេះ​នៅ​គ្រា​ចុងក្រោយ​គេ​គឺ​​នៅក្នុង​ឆ្នាំ ២០០៩ បន្ទាប់ពីនោះ វា​ត្រូវបាន​គេ​រុះរើ​ចោល ក្លាយទៅជា​ដែក​អេតចាយ រលាយបាត់​រូប​ទៅ ។​
កប៉ាល់​មួយទៀត ដែលមាន​រូបរាង​យ៉ាង​ធំ​សម្បើម​ណាស់ដែរ នោះ​គឺ Queen Mary ព្រោះ វា​មាន​បណ្ដោយ​រហូតដល់ ៣៤៥​ម៉ែត្រ មាន​កំពស់​ខ្ពស់ជាង Eiffel Tower របស់ ប្រទេស​បារាំង និង​វែង​ជាង​កប៉ាល់​ទី​តា​និក​រហូតដល់​១០០​ម៉ែត្រ​ឯណោះ កប៉ាល់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កប៉ាល់​ដែល​វែង​ជាងគេ​ទី​បី ឯ​ចំណែក​កប៉ាល់​ដែល​ជាប់​ជា​អ្នក​ទី​បួន​នោះ​គឺ Berge Stahl បណ្ដោយ ៣៤២ ម៉ែត្រ និង USS Enterprise បណ្ដោយ ៣៤១ ម៉ែត្រ ។​
​ទោះបី​កប៉ាល់​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កប៉ាល់​ដែល​ធំជាងគេ​ក្នុង​លោក​ក្ដី តែ​យោងតាម​គម្រោង​មួយ លើកឡើង​ដោយ​លោក Norman Nixon កាលពី​ឆ្នាំ ១៩៩០ គាត់​បាន​ព្រាង​គំរូ​កប៉ាល់​យក្ស​មួយ ដែលមាន​បណ្ដោយ​រហូត​ដល់ ១៣១៧​ម៉ែត្រ អាច​ផ្ទុក​អ្នករស់នៅ (​អ្នកដំណើរ​) បាន​ចំនួន ៥០០០០​នាក់​​នៅលើ​កប៉ាល់​នេះ នឹងមាន​សណ្ឋាគារ កាស៊ីណូ សាលារៀន កន្លែង​កំសាន្ដ និង​មាន​អ្វី​ច្រើន​ទៀត បើ​និយាយ​ឱ្យចំ​ទៅ វា​គឺជា​សហគមន៍​បណ្ដែត​ទឹក​មួយ ដែល​អាចឱ្យ​អ្នកដំណើរ​រស់នៅ​ទីនោះ​បាន បីដូច​ជាទី​ក្រុង​រណប​មួយ​ដូច្នោះ​ដែរ ។ វា​ជា​គំនិត​មួយ​ដែល​ស្ថិតនៅលើ​ក្រដាស​នៅឡើយ រហូតមកទល់​ពេលនេះ​ក្ដី គាត់​នៅ​មិនទាន់​រកបាន​អ្នក​ដាក់ទុន​កសាង​កប៉ាល់​នេះ​នៅឡើយ​ទេ ព្រោះ​ដើម្បី​កសាង​កប៉ាល់​ដ៏​ធំ​សម្បើម​បែបនេះ​គេ​ត្រូវ​ការប្រាក់​យ៉ាងច្រើន​សម្បើម​ណាស់ ហើយ​កត្ដា​សំខាន់​ជាងគេ​នោះ​គឺ តើ​វា​ត្រូវ​ដំណើរការ​រកលុយ​ត្រឡប់​វិញ​ដោយ​វិធី​ណា​ទៅ ផែ​ណា កន្លែង​ណា ដែល​អាចឱ្យ​វា​ចូល​សំចត​ឬ​បោះទីតាំង​ឈប់​សំចត​បាន ។
មកទល់ពេលនេះ​កប៉ាល់​ដែល​ធំជាងគេ​បំផុត​នោះ គឺ Emma Maersk វា​មាន​បណ្ដោយ ៣៩៧​ម៉ែត្រ ទោះ​មើលទៅ​វា​តូច​ជាង Nevis បន្ដិច​ក្ដី​តែ​វា​នៅ​រក្សាបាន​ចំណាត់ថ្នាក់​ថា ជា​កប៉ាល់​ដែល​ធំជាងគេ​នៅក្នុង​លោក ៕​