ក្រុមអ្នកវិទ្យាសាស្ដ្រកាណាដាមួយក្រុម កំពុងតែតាមដានពិនិត្យទៅលើ
ឌីអិនអេ សត្វល្អិតមួយប្រភេទ ឈ្មោះថា ធិមេម៉ា
រស់នៅតាមទីព្រៃរបោះតូចៗភាគខាងលិចសហរដ្ឋអាមេរិក ។
ពួកគេបានស្វែងបកត្រឡប់ទៅរកពូជអម្បូររបស់សត្វនេះចំនួនពីរប្រភេទ
ដើម្បីរកឱ្យឃើញពីសាវតារបស់វា ជាពិសេសគឺសំដៅទៅលើកត្ដាដែលវាអាចរស់នៅបាន
និងការបន្ដពូជរបស់វា អ្វីដែលសំខាន់ជាងគេនោះ
គឹនៅត្រង់ដែលវាមិនចាំបាច់មានសម្ព័ន្ធភេទ តែអាចបន្ដពូជបាន ។
ការរកឃើញណាមួយអាចនឹងជួយឱ្យពួកគេបានយល់កាន់តែច្បាស់ថែមទៀតពីជីវិតដែលមិនចាំបាច់មានសម្ព័ន្ធភេទ
តែអាចរស់បានដែរ ។
ពពួកសត្វល្អិតនេះ វាបង្កើតកូនចៅដោយមិនមានភេទជាឈ្មោលឡើយ
សត្វញីអាចបង្កើតកូនបានទោះបីស្ថិតក្នុងសភាពជាសត្វព្រហ្មចារី មានកូនបាន
(មិនបានរួមភេទតែអាចផ្ដល់កំណើតបាន)
ដោយមិនចាំបាច់មានទឹកកាមរបស់ឈ្មោលមកបង្កាត់ជាមួយពងឱ្យទៅជាកូន ។
តាមការពិនិត្យជាក់ស្ដែងគេបានរកឃើញថា វាបង្កើតកូនដោយការបំបែកខ្លួនវា
(ក្លូន) ដោយខ្លួនឯង ។
លោកស្រីវេជ្ជបណ្ឌិត ថេនច្យា ស្វេនដឺរ រួមនិងសហការីរបស់គាត់ បានរៀបចំការធ្វើតេស្ដសាកល្បងមួយដើម្បីចង់ដឹងថាតើសត្វនេះវាមានអាយុកាលប៉ុន្មានមកហើយ និងមួយទៀតនោះគឺបំណងចង់រកឱ្យឃើញថា តើពពួកសត្វល្អិតនេះ វាបានធ្វើការបំបែកខ្លួន (ក្លូន) នេះមកយូរប៉ុណ្ណាហើយ ។
ក្នុងរយៈពេលនៃការធ្វើតេស្ដសាកពិសោធន៍នោះ គេបានរកឃើញថា មានអម្បូររបស់វាចំនួន៥ ជាមេបា ដែលបានរស់នៅជាង៥សែនឆ្នាំមកហើយ ឯចំណែកគ្នាវាចំនួនពីរផ្សេងទៀត មានអាយុច្រើនជាងនេះទៅទៀត ។ ព្រោះវាមានពេលអាចរស់រហូតមានអាយុជាងមួយលានឆ្នាំឯណោះដោយមិនទាំងដែលបានបានបង្កាត់ពូជម្ដងណាឡើយ ។ តែអ្វីដែលជាប្រការអាក្រក់ចំពោះការបំបែកខ្លួនរបស់ពួកវា ទោះជាអាចបង្កើនចំនួនបានឆាប់រហ័សមែន តែមិនអាចសម្របខ្លួនបានល្អទៅនិងការផ្លាស់ប្ដូររបស់បរិស្ថានជារួមឡើយ ។
ការធ្វើតេស្ដសាកល្បងនៅពេលខាងមុខៗទៀតអាចនឹងឱ្យគេយល់បានកាន់តែច្រើនពីសត្វល្អិតនេះនិងរបៀបដែលពួកវាអាចរស់នៅបាន ដោយគ្រាន់តែក្លូនខ្លួនឯង និងមិនត្រូវការជំនួយពីអាឈ្មោលដើម្បីបន្ដពូជ ៕