តើអ្នកចង់ក្លាយជាអ្នកទាយថ្ងៃខែឆ្នាំកំណើតដោយប្រើគណិតវិទ្យា
ជាមធ្យោបាយដែរឬទេ? តើអ្នកចង់អោយមិត្តភក្តិ
និងក្រុមគ្រួសាររបស់អ្នកភ្ញាក់ផ្អើលដែរឬទេ
ថាអ្នកអាចទាយដឹងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេដោយគ្រាន់តែប្រើគណិត
វិទ្យា?
ខាងក្រោមនេះគឺជាវិធីដែលអ្នកអាចយកទៅសាកល្បងដើម្បីភាពភ្ញាក់
ផ្អើល និងសប្បាយរីករាយ។ ជំហ៊ានខាងក្រោមនេះ អ្នកត្រូវអោយមិត្ត
ឬក្រុមគ្រួសាររបស់អ្នកអនុវត្ត
ដោយអ្នកប្រាប់គេអោយធ្វើតាមជាជំហ៊ានៗ។
អ្នកគួរតែមានម៉ាស៊ីនគិតលេខមួយដើម្បីធ្វើជាជំនួយ
ពីព្រោះថាលេខខាងក្រោមនេះ គឺមានច្រើនខ្ទង់បន្តិច។
ជំហ៊ានទី១៖ យកចំនួនខែកំណើតបូកនឹង១៨ (១-១២)
ជំហ៊ានទី២៖ បន្ទាប់មកគុណនឹង២៥
ជំហ៊ានទី៣៖ យកលទ្ធផលខាងលើដកនឹង ៣៣៣
ជំហ៊ានទី៤៖ ហើយគុណនឹង៨
ជំហ៊ានទី៥៖ រួចយកលទ្ធផលដែលទទួលបានដកនឹង៥៥៤
ជំហ៊ានទី៦៖ ហើយចែកនឹង២
ជំហ៊ានទី៧៖ បូកនឹងថ្ងៃកំណើតរបស់អ្នក (១-៣១)
ជំហ៊ានទី៨៖ ហើយគុណនឹង៥
ជំហ៊ានទី៩៖ បូកនឹង៦៩២
ជំហ៊ានទី១០៖ គុណនឹង២០
ជំហ៊ានទី១១៖ បូកនឹងឆ្នាំកំណើតរបស់អ្នកដោយកាត់យកលេខចុងក្រោយ២ខ្ទង់ (ឧ. ១៩៨៩គឺយក៨៩)
បន្ទាប់ពីធ្វើការគណនាទាំង១១ជំហ៊ានខាងលើហើយ
អ្នកត្រូវសួរទៅគូរភាគីដែលអ្នកកំពុងតែធ្វើការទស្សន៍ទាយអោយ
ប្រាប់នូវលទ្ធផលចុងក្រោយរបស់គេ។
បន្ទាប់ពីអ្នកដឹងលទ្ធផលចុងក្រោយហើយ
អ្នកត្រូវយកលទ្ធផលចុងក្រោយនោះ ទៅដកនឹង៣២៩៤០
ដើម្បីទទួលបាននូវចម្លើយថ្ងៃខែឆ្នាំកំណើតរបស់គេនោះ។
ឧទាហរណ៖ ចម្លើយដែលអ្នកទទួលបានបន្ទាប់ពីធ្វើការដកនឹង៣២៩៤០
ហើយនោះ គឺ១១២៨៩០។ នោះមានន័យថា
មនុស្សដែលអ្នកកំពុងតែទាយនោះកើតនៅខែវិច្ឆិកា ថ្ងៃទី២៨
ឆ្នាំ១៩៩០។ ប្រសិនបើចម្លើយមិនត្រឹមត្រូវទេនោះ
អ្នកឬភាគីដែលអ្នកធ្វើការទាយ
អនុវត្តមិនបានត្រឹមត្រូវពេញលេញទៅតាមជំហ៊ានខាងលើ
ឬមួយក៏គេកុហកអ្នក។