ប៉ូលិសប្រើប្រាស់ស្រាបៀដើម្បីចាប់ពិរុទ្ធជនប៉ូលិសនៅក្រុង Derbyshire បានរៀបចំគម្រោងចាប់មនុស្សមានពិរុទ្ធភាព
មួយចំនួនដែលធ្លាប់បានរត់គេចខ្លួន មិនព្រមឲ្យប៉ូលិសចាប់ខ្លួននាពេលកន្លង ។ភ្នាក់ងារសម្ងាត់ (ប៉ូលិសស្លៀកស៊ីវិល)
បានទាក់ទងទៅក្រុមហ៊ុនស្រាបៀមួយដើម្បីប្រើប្រាស់ទីកន្លែងនោះធ្វើជាកន្លែសម្រាប់រៀបចំអន្ទាក់
ម្យ៉ាងដើម្បីឲ្យជនពិរុទ្ធភាពនោះ ជឿជាក់ថាជារឿងមួយពិតប្រាកដមែន ។ បន្ទាប់ពីរៀបចំទីកន្លែងបានត្រឹមត្រូវរួចរាល់ហើយ
គេបានរៀបចំផ្ញើលិខិតចេញទៅឲ្យអ្នកទាំងនោះ ដោយប្រាប់ពួកគេថា
បានទទួលរង្វាន់ជាស្រាបៀចំនួនមួយធុងដោយស្រាបៀនោះគឺជារង្វាន់សម្រាប់អ្នកដែលមានសំណាងត្រូវគេរើសឈ្មោះចំ
ដើម្បីទទួលបានស្រាបៀនោះ
អ្នកត្រូវរង្វាន់ត្រូវទូរស័ព្ទទៅកាន់ក្រុមហ៊ុនលក់ស្រាបៀ
ដើម្បីបញ្ជាក់លេខទូរស័ព្ទនិងអាសយដ្ឋានឲ្យបានត្រឹមត្រូវ
និងថ្ងៃដែលត្រូវមកទទួលរង្វាន់ ។
នៅក្នុងប្រតិបត្តិការនេះ មានពិរុទ្ធជនចំនួន ១៩នាក់
បានធ្លាក់ចូលក្នុងអន្ទាក់របស់ប៉ូលិស
និងបានទូរស័ព្ទទៅចុះឈ្មោះប្រាប់លេខទូរស័ព្ទ
និងអាសយដ្ឋានដល់ភ្នាក់ងារប៉ូលិសដែលបានក្លែងធ្វើជាអ្នកចាំទទួលទូរស័ព្ទ
។
បន្ទាប់ពីបានកំណត់ថ្ងៃខែ រួចរាល់ប៉ូលិសបានត្រៀមរួចជាស្រេច នៅឯកន្លែងដែលត្រូវផ្តល់រង្វាន់ស្រាបៀឲ្យដោយមានរៀបចំធ្វើជារោងមួយ សម្រាប់ទទួលភ្ញៀវបីដូចជាមែនទែនឲ្យអ្នកមកចូលរួមបានដឹងឡើយ ។
បន្ទាប់មកពិរុទ្ធជនទាំង ១៩ នាក់ បានអង្គុយចុះតាមកន្លែងដែលបានរៀបចំទុកជាមុនរួចរាល់ហើយនោះ ភ្នាក់ងារប៉ូលិសរាប់សិបនាក់ក៏ចាប់ផ្តើមព័ទ្ធចាប់ជនទាំងនោះដាក់ ខ្នោះដៃបញ្ជូនចូលគុកបានយ៉ាងងាយដោយមិនចាំបាច់ត្រូវចំណាយពេលតាមរក ចាប់ពួកគេឡើយ ។
ដោយឃើញពីប្រសិទ្ធភាពនៃល្បិចនេះ ប៉ូលិស ក្រុងនោះត្រៀមនិងរៀបចំល្បិចមួយចំនួនទៀតដើម្បីចាប់អ្នកមានទោសដែលគេចខ្លួនផ្សេងៗទៀត ។
មេប៉ូលិសមួយរូបបាននិយាយថា "តាយរយៈល្បិចនេះ យើងចាប់បានទាំងអ្នកទោស ចំណាយអស់តិចបំផុត និងអាចចាប់បានពួកគេក្នុងចំនួន មួយយ៉ាងច្រើនក្នុងថ្ងៃតែមួយ ។