យោងតាមឯកសារដែលគេនាំយកមកបង្ហាញនោះ បានគូសបញ្ជាក់ថា ជាមួយរ៉ឺស័រថ្មីនេះវាអាចជួយឱ្យការជិះរថយន្ដមានភាពប្រសើរ មានផាសុខភាព សឹងមិនរលាក់សោះ គឺជួយបានរហូតដល់៦០ភាគរយឯណោះ ។
គេបានហៅ C នោះថា Eindhoven suspension វាដើរដោយប្រើភ្លើងពីរថយន្ដ តែវាមិនមែនមានត្រឹមតែការជួយទ្រោលការរលាក់របស់ថយន្ដ ផ្នែកមេកានិចតែប៉ុណ្ណោះទេ ក្រៅពីនេះវានៅទទួលយកការបញ្ជាផ្ទាល់ពីគ្រឿងកុំព្យូទ័ររបស់រថយន្ដផងដែរ ដើម្បីសម្រួលដល់ស្ថានភាពផ្លូវ និង លៃធ្វើយ៉ាងណាឱ្យរថយន្ដនោះរត់បានស្រួល និងមិនឱ្យរលាក់ ។
គ្រឿងកុំព្យូទ័រ វាទទួលសញ្ញាមកពី accelerometers និងពី sensors ផ្សេងទៀតបស់រថយន្ដ រួចវាបញ្ជាត្រឡប់វិញថាត្រូវលៃយ៉ាងណាដោយ យោងទៅតាមព័ត៌មានវាទទួលបាន អ្វីដែលវាធ្វើគឺរហ័សបំផុតមិនបានស្មើមួយភាគបួននៃវិនាទីផង ។ តាមការពិតទៅ active suspension មិនមែនជាអ្វីដែលថ្មីនោះទេ វាធ្លាប់ត្រូវបានគេធ្វើរួចទៅហើយ និងបានយកមកបំពាក់ឱ្យរថយន្ដទំនើបៗ
យោងតាមការស្រាវជ្រាវមួយផ្សេងទៀតបានកត់សំគាល់ថា ប្រព័ន្ធជំនួយកុំឱ្យរលាក់ប្រើបូមនាពេលនេះមិនអាចជួយអ្វីបានច្រើនឡើយ ទោះបីវាត្រូវបានគ្រប់គ្រងដោយប្រព័ន្ធបញ្ជារបស់កុំព្យូទ័រហើយក៏ដោយក៏វាស្ពឹកជាងអ្វីដែលគេទើបបានរកឃើញនេះច្រើនដែរ ។
ប្រព័ន្ធថ្មីនេះជំនួយកុំឱ្យរលាក់ថ្មីនេះ (shock absorber) មានរូបរាង និងទំហំប្រហាក់ព្រហែលគ្នាទៅនិងបូមធម្មតាដែរ តែវាមាន passive spring, electromagnetic actuator, control unit និង batteries (ថ្មពិល) ប្រព័ន្ធថ្មីនេះដែរ វាអាចស៊ីភ្លើងខ្ពស់បំផុតត្រឹមតែ៥០០វ៉ាត់តែតាមពិតទៅវា ប្រើភ្លើងនេះត្រឹមតែប្រហែលជា ១ភាគ៤នៃចំនួនភ្លើងដែលវាត្រូវការនោះប៉ុណ្ណោះ ។
បើទោះបីជាថ្មរបស់វាអស់ ក៏វានៅដំណើរការបានតាមបែបមេកានិចរបស់វាជាធម្មតាដែរ ដោយមិនមានប៉ះពាល់អ្វីឡើយ គ្រាន់តែវា មិនបានបំពេញកិច្ចរបស់វាឱ្យបានគ្រប់មួយរយភាគរយតែប៉ុណ្ណោះ ។នៅពេលគេបានសាកល្បង លើរថយន្ដមួយ ដោយដាក់ជាមួយតែកង់មួយប៉ុណ្ណោះ រួចពិនិត្យរបៀបដែលវាធ្វើការ គេបានរកឃើញថា វាពិតជាបានជួយយ៉ាងច្រើនពិតប្រាកដមែន បើប្រៀបធៀបជាមួយបូមទាំងអស់ដែលកំពុងត្រូវបាន គេប្រើនាពេលសព្វថ្ងៃនេះ ។ ពេលនេះគេកំពុងដំណើរការសាកល្បងទៅលើកង់ពីរ រួចទៅលើកង់ទាំងបួន ដោយឱ្យកង់នីមួយៗអាចគ្រប់គ្រង ខ្លួនឯងបាន និងមានទំនាក់ទំនងជាមួយកង់ដទៃឯទៀតតាមស្ថានភាពផ្លូវពិតប្រាកដ រួចលៃវាតាមនោះ ៕