Social Icons

ប្រេងម៉ាស៊ីន​រថយន្ដ​ដែល​ប្រើ​រួច​អាច​ឱ្យគេ​កែប្រែ​ទៅជា​ប្រេងឥន្ធនៈ​បាន

គេ​បាន​ប៉ាន់ប្រមាន​ថា មាន​ប្រេងម៉ាស៊ីន​ចំនួន​ប្រហែលជា ៣.៣​ពាន់​លាន​លីត្រ ត្រូវបាន​គេ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ឱ្យដល់​យានយន្ដ​ទាំងអស់ ​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ ។ ប្រេង​ទាំងនោះ​មួយចំនួន​ត្រូវបាន​គេ​ប្រមូល​យកមក​ចម្រាញ់​សម្រាប់​ប្រើការ​ជាថ្មី និង​ខ្លះទៀត​ត្រូវបាន
​គេ​យកទៅ​កែច្នៃ​ធ្វើជា​ប្រេង​សម្រាប់​ដុត​កំដៅ​ក្នុង​រដូវរងា ។ ទោះបីជា​មានការ​កែច្នៃ​បែបនេះ​ក្ដី ក៏​វិធី​ទាំងនោះ វា​មិនទាន់​គ្រប់គ្រាន់​ដើម្បី​សមស្រប​តាម ​ការ​ចង់បាន​មិនឱ្យ​មានការ​បំពុលបរិស្ថាន​ឡើយ ក្នុងករណី​ជាទូទៅ​ឬ​ភាគច្រើន វា​ត្រូវបាន​គេ ចាក់ចោល​ចូលទៅ​កន្លែង​ចាក់សម្រាម ឬ​បង្ហូរ​ចូលក្នុង ​សមុទ្រ ដែលជា​បច្ច័យ​មួយ​យ៉ាង​អាក្រក់​សម្រាប់​បរិស្ថាន ។​
​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ច​បាន​រកឃើញ​វិធី​ដើម្បី​កែច្នៃ​ប្រេងម៉ាស៊ីន​ដែល​គេ​បោះ​ចោល​នោះឱ្យក្លាយទៅជា ​ប្រេងឥន្ធនៈ​អាច​ប្រើ​សម្រាប់​ចាក់​រថយន្ដ​បាន ។​ ​វិធី​ដែល​គេ​ធ្វើ​នោះ គឺ​យក​ប្រេង​នោះ​ទៅ​ចំហុយ​ដូច​យើង​បិទស្រា ដោយ​មិន​ឱ្យមាន​ខ្យល់​អុកស៊ីហ្សែន​ចូល​ពេលនោះ​ប្រេង​កខ្វក់​នោះ​នឹង​ត្រូវបាន​ញែក ​ចេញ​ជា ហ្កា​ស វុ​ត្ថុ​រាវ និង​កាក​របស់​វា ដោយ​ប្រើ​ភ្លើង​ខ្លាំង ។​ ​ ហ្កា​ស​រួមជាមួយ​វត្ថុ​រាវ​ដែល​ប​ញេ្ច​ញ​មក​ពេល​ចំហុយ​នោះ ក្លាយទៅជា​ឥន្ធនៈ​មួយ​ប្រភេទ​អាច​ប្រើការ​បាន ​តែ​អ្នកវិទ្យាសាស្ដ្រ​ដែលជា​អ្នក ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ផ្ទាល់ បានឱ្យដឹងថា ទោះបី​នេះ​ជា​វិធី​មួយ​អាច​ប្រើការ​បាន​មែន តែ​កំដៅ​មិនអាច​ធ្វើឱ្យ​ប្រេង​បាត​នោះ​ទាំងស្រុង​ទទួលបាន ​កំដៅ​ស្មើៗ​គ្នា​ឡើយ ទោះបី​វា​ស្ថិតនៅក្នុង​ឆ្នាំង​ចំហុយ​តែមួយ​ក៏ពិតមែន ។ ដូច្នេះ​ដើម្បី​ជា​ជំនួយ​បន្ថែម ពួកគេ​បាន​បន្ថែម​ម៉ៃ​ក្រូ​វេ​វ​មួយ​ថែមទៀត​ដើម្បី​ ​កំដៅ​ប្រេង​ទាំងនោះ​ជាមុនសិន ដូច្នេះ​ពេល​ប្រេង​ដែល​បាន​កំដៅ​រួចហើយនោះ​ចូលទៅ​ដល់​ក្នុង​ឡ​ចំហុយ​វា​និង​មានកំ​ដៅ​ស្មើៗ​គ្នា ប្រយោជន៍​មួយទៀត ​នោះ គឺ​នៅក្នុង​ពេ​កំដៅ​វា​ជា​លើកដំបូង វា​ត្រូវ​ឆ្លងកាត់​តម្រង​ប្រេង​ដើម្បី​ច្រោះ​យក​កំទេចកំទី​ទាំងឡាយ​ដែលមាន​ក្នុងនោះ​ចោល​ចេញ​សិន​ដែរ មុនពេល ​វា​ចូល​ទៅដល់​ក្នុង​ឆ្នាំង​ចំហុយ ដើម្បី​កាត់បន្ថយ​សំណល់​ផ្សេងៗ​ឱ្យនៅ​តិច​បំផុត ។​ ​ដោយ​ធ្វើតាម​របៀបនេះ គេ​អាច​កែប្រែ​ប្រេងម៉ាស៊ីន​ចាស់ៗ​ដែល​គេ​ចោល​នោះ​ឱ្យទៅជា​ប្រេងសាំង​និង​ប្រេង​ម៉ា​ហ្សូ​ត យកមក​ចាក់​ក្នុង​រថយន្ដ ​បាន អ្វីដែល​គួរកត់សម្គាល់​នោះ គឺ​ប្រហែលជា​៩០​ភាគរយ​នៃ​ប្រេង​ចាស់ៗ​ ​ អាច​ឱ្យគេ​កាឡៃ​ទៅជា​ប្រេង​ប្រើការ​បាន​ដូច​សាំង​និង​ម៉ា​ហ្សូ​ត ។ យោងតាម​សំដី​របស់លោក ហូ​វ៉ាដ ឆេស​​ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ ​នេះ​បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ជាការ​ពិសោធន៍​តូច​មួយ​ពិតមែន តែ​គេ​អាចធ្វើ​វា​ឱ្យទៅជា​គម្រោង​មួយ​ធំដុំ ក្នុង​បែបផែន​ជា​ឧស្ស​ហ​កម្មបាន គឺអាច​ពង្រីក ​ទៅតាម​អ្វីដែល​គេ​ចង់បាន ដោយ​គ្មាន​កំណត់​ឡើយ ព្រោះ​ប្រេង​ចាស់ៗ​ទាំងនោះ​មាននៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ៕