កាលពីមុននេះបន្ដិច, ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Abertay Dundee
និងក្រុមប៉ូលិស Scottish Police បានសាកល្បងពិសោធន៍រួចម្ដងមកហើយ ។
ការសាកល្បងនោះ បាននាំដល់ការធ្វើពិសោធន៍ជាលម្អិតបន្ថែមទៀត
ដើម្បីឱ្យប្រាកដថា
គេពិតជាមានលទ្ធភាពអាចផ្ដិតយកក្រយ៉ៅដៃរបស់មនុស្សចេញពីសម្លៀកបំពាក់បាន
ដើម្បីធ្វើជាភស្ដុតាងសម្រាប់សំអាងទៅលើហេតុការណ៍បទល្មើសណាមួយបាន ។
ជាទូទៅ គេអាចបានត្រឹមតែផ្ដិតយកក្រយ៉ៅដៃចេញបានពីវត្ថុមួយចំនួនប៉ុណ្ណោះ
មិនបានទាំងអស់ឡើយ តែភស្ដុតាងឬស្នាមក្រយ៉ៅដៃភាគច្រើន ច្រើនមាននៅលើ
សម្លៀកបំពាក់របស់ជនទុច្ចរិតឬនៅលើជនរងគ្រោះ
ដូច្នេះបើគេអាចទាញយកស្នាមក្រយ៉ៅចេញពីសម្លៀកបំពាក់បាន
វានឹងជួយបានច្រើនថែមទៀតដល់ភ្នាក់ងារស៊ើបអង្កេត
ដើម្បីស្វែងរកភស្ដុតាងសម្រាប់បទល្មើសនានា ។
បច្ចេកទេសដែលអ្នកស្រាវជ្រាវវិទ្យសាស្ដ្រយកមកប្រើនោះ វាជាវិធី ថតយករូបភាពរបស់សំពត់អាវរបស់ជនរងគ្រោះឬជនទុច្ចរិត ដោយថតជា negativeរួចប្រើរូបភាពដែលថតបានមកនោះសម្រាប់ស្វែងរកស្នាមក្រយ៉ៅ ។ តាមអ្វីដែលកេបានរកឃើញនេះ វាមិនទាន់ជាសុក្រិតណាស់ណានៅឡើយទេ តែអាចឱ្យគេប្រើការបាន ៕