Social Icons

​វិធី​ផលិត file MP3

​MP3 គឺជា Format មួយ​ក្នុងចំណោម Format ជាច្រើន​ទៀត ដែល​ត្រូវបាន​គេ​ប្រើ​សំរាប់​បង្រួម​សម្លេង​ឲ្យមាន​ទំហំ​តូច​ល្មម​អាច​ប្រើ​ ការ​បាន​ដោយ​ធ្វើឲ្យ​មាន​ការបាត់បង់​គុណភាព​តិចតួច​ប៉ុណ្ណោះ ។ ជាទូទៅ​សំឡេង​ដែល​យើង​ថត​បាន​នៅក្នុង​ទម្រង់ .WAV Format មាន​ទំហំ​ធំ​សំរាប់​ចម្រៀង​មួយ​បទ វា​ត្រូវការ space របស់ Hard Disk យើង​រហូតដល់ 50-60 មេហ្កា​បៃត៍ ឃើញ​ថា​វា​ច្រើនណាស់ ហេតុ​នេះ​បើ​យើង​មាន​ចម្រៀង 100 ឬ 200 បទ សឹង​ថា​វា​ស៊ី space របស់ Hard Disk យើង​អស់​មួយចំនួនធំ​ទៅហើយ ។ ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នកឯកទេស​មួយ​បាន​បង្កើត​វិធី​បង្រួម​ទំហំ .WAV ហ្វៃល៍ (file) ឲ្យមាន​ទំហំ​តូច​ប្រហែល 10 ដង​នៃ​ទំហំ​ដើម​ដោយ​ព្យាយាម​មិនឲ្យ​បាត់បង់​គុណភាព​របស់​សំឡេង​នោះ (​បាត់បង់​ដែរ​តែ​តិចតួច​) រួច​មក​គេ​ឲ្យឈ្មោះ Format របស់​វា​ជា MP3 (Multi Layer 1 = MPEG3=MP3) ​ ​MP3 Format ទទួលបាន​ការនិយម​ចូលចិត្ត​យ៉ាង​ឆាប់រហ័ស​រហូត​ក្លាយទៅជា Format មួយ​ដែល​ស្ទើរ​គ្រប់​ឧបករណ៍​សំឡេង​ទាំងអស់ Support ដោយ​រាប់​គិត​ទាំង CD Player, CD Player តាម​រថយន្ត​, ឧបករណ៍​សំឡេង​យក​តាម​ខ្លួន​បាន (Portable) និង​ឧបករណ៍​ជាច្រើន​ផ្សេង​ទៀត​ដោយ​រួមទាំង​ទូរស័ព្ទ​ដៃ​ផង ។ MP3 មិនមែន​ជា​ស្តង់ដារ​អ្វី​ទេ ប៉ុន្តែ​គឺជា Format មួយ​ទទួល​នូវ​ការនិយម​ពេញចិត្ត​ច្រើន​បំផុត ។ រហូតមកដល់​ពេលនេះ​មាន Format ជាច្រើន​ទៀត​ត្រូវបាន​គេ​បង្កើត​ឡើង​ថែម​ទាំង​មាន​គុណភាព​សំឡេង​ល្អ​ផង ប៉ុន្តែ MP3 នៅ​តែ​ឈរ​យ៉ាង​រឹងមាំ​នាំមុខ​គេ​ជា​និច្ច ។​ ​ ​គ្រប់​គ្នា​បាន​ស្គាល់​រួចមកហើយ​នូវ​ពាក្យ​ថា �MP3� ប្រហែល 5-6 ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​ពុំ​សូវ​បានដឹង​ឲ្យបាន​ច្បាស់​ថា​តើ​ត្រូវធ្វើ​យ៉ាងណាឲ្យ​ អាចទទួលបាន file format MP3 មួយ​ត្រឹមត្រូវ ។ ជាការ​ប្រាកដ​ណាស់ យើង​អាច​គ្រាន់តែ​មានប្រូ​ក្រាម​សំរាប់ Convert ទៅ MP3 Format រួច​ចាប់ផ្តើម Convert ចម្រៀង​រាប់សិប​ដែល​យើង​មាន​ទៅ​ជា MP3 ប៉ុន្តែ​យើង​មិន​បានដឹង​ទេ​ថា​ត្រូវធ្វើ​អ្វីខ្លះ​មុនពេល​យើង​អាច​បាន file MP3 មួយ​ដែល​ត្រឹមត្រូវ​នោះ ។​
+ ប្រភព​នៃ Audio
​ចម្រៀង​តន្ត្រី សំឡេង​នានា​ដែល​យើង​មាន​នៅក្នុង​ដៃ មាន​កំរិត​សំឡេង​ពុំ​ដូចគ្នា​ឡើយ ខ្លះ​ឮ​ខ្លាំង ឯ​ខ្លះ​ទៀត​ឮ​តិច​, យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ឲ្យ​ហើយ​សិន​មុន​ឈាន​ចូលដល់​ធ្វើ​ អ្វី​ផ្សេងទៀត ។ មានប្រូ​ក្រា​មមួយចំនួន​អាច​ឲ្យ​យើង Normalize សំឡេង​ចំរៀង​ដែល​យើង​មាន​ឲ្យ​ឮ​ស្មើៗ​គ្នា​បាន ប៉ុន្តែ​កិច្ច​នេះ​ត្រូវ​ធ្វើ​ម្តង​មួយ​បទៗ មិន​អាច​ធ្វើ​ជា​ច្រើន​បទ​ក្នុងពេល​តែ​មួយ​បាន​ឡើយ ។ ប្រូ​ក្រាម Sound Forge Version 9 អាច​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ល្អ ។​ ​ ​សូម​ចំណាំ​ថា ចម្រៀង​ដែល​យើង​ថត​ចេញមក​ពី​ប្រភព​ណាមួយ​ក៏ដោយ​គឺ​ចាំបាច់​ត្រូវ​ត Direct មកកាន់ PC តែ​ម្តង​មិន​ត្រូវ​ឲ្យ​វា​ឆ្លងកាត់ Amply ឡើយ ទោះ​ជា​ពី CD Player ពី Cassette Player ឬ​ពី​អ្វី​ផ្សេង​ទៀត​ក៏​ដូចគ្នា កាលណា​យើង​ឲ្យ​សម្លេង​នោះ​ឆ្លងកាត់​មក​តាម​រយៈ Amply វា​នឹង​ធ្វើឲ្យ​សម្លេង​នោះ ឮ អេកូ (Echo) ឬ​អាច​កម្លាំង​រលកសញ្ញា​ដែល​ចេញមក​ពី​អំភ្លី​នោះ​ធំ​ពេក​ក៏មាន និយាយ​ជា​រួម​វា​ធ្វើឲ្យ​សម្លេង​នោះ ខុស​ឆ្ងាយ​ពី​ប្រភព​សម្លេង​ដើម​របស់​វា​ទាំងស្រុង ។​
ហេតុ​អ្វី​ត្រូវ​ប្រើ MP3 Format :
​មនុស្ស​គ្រប់គ្នា​ក្នុងពេល​ណាមួយ នៅ​កន្លែង​ណាមួយ និង​យក​ឱកាស​មួយ​ដើម្បី​ស្តាប់​ចម្រៀង ប៉ុន្តែ​ពិបាក​និង​យក​ចំរៀង​ទាំងនោះ​ដែល​យើង​ចូល​ចិត្ត​ទៅ​តាម​ខ្លួន​បាន​ ពីព្រោះ​វា​មាន​ច្រើន​កាសែត ច្រើន​ស៊ី​ឌី ឯ​ឧបករណ៍​សំរាប់​ចាក់​វា​វិញ​គឺ​អាច​ចាក់​បាន​ត្រឹម​តែ​ម្តង ១ ស៊ី​ឌី ឬ​មួយ​កាសែត​ប៉ុណ្ណោះ ។ ប្រការ​ដែល​យើង​អាច​បង្រួម​ទំហំ​របស់​ចម្រៀង​នីមួយៗ​ឲ្យមាន​ទំហំ​តូច​បាន គឺ​ជា​ប្រយោជន៍​មួយ​ធំ​ណាស់ ពីព្រោះ​វា​អាច​ឲ្យ​យើង​រក្សា​ទុក​បទ​ចម្រៀង​ទាំងនោះ​ដែល​យើង​ពេញចិត្ត​ នៅក្នុង​ឧបករណ៍​សម្រាប់​ចាក់​វា (Player) បាន​ក្នុង​ចំនួន​មួយ​យ៉ាង​ច្រើន​រហូត​រាប់​ម៉ឺន​ប​ទ តួយ៉ាង​ដូចជា : ​ ​
- IPOD Classic 160 GB ​
​- ARCHOS WIFI 160 GB ​
​- ZUNE 80 GB ​
​- នៅ​មាន​ឧបករណ៍​ផ្សេងៗ​ទៀត​ ​ ​ដោយសារ​ទំហំ​របស់​ចម្រៀង​ត្រូវបាន Decode ឲ្យនៅ​សល់​ទំហំ​តូច​ល្មម (​ប្រហែល 10 ដង​តូច​ជាង​ទំហំ​ដើម​) ដូចនេះ​យើង​អាច​រក្សាទុក​ចម្រៀង​របស់​យើង​នៅក្នុង CD ឬ DVD បាន​រហូត​រាប់​រយ ដល់​រាប់ពាន់​បទ មិនតែប៉ុណ្ណោះ​យើង​ក៏​អាច​បញ្ជូន​វា​តាមរយៈ Email, Messenger, Bluetooth, infrared, ទៅ​ឲ្យ​អ្នក​ផ្សេង​បាន ។​ ​ ​ទាំងអស់នេះ​គឺជា​ហេតុផល​នៃ​បច្ចេកទេស​បង្រួម (Compress) របស់ MP3 និង​ប្រយោជន៍​របស់​វា ។ រហូតមកទល់​ពេលនេះ​មាន​ក្រុមហ៊ុន​អ្នកឯកទេស​ជាច្រើន​បាន​ព្យាយាម​រក​គ្រប់​ វិធី​ដើម្បី​បង្កើតឲ្យមាន​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​បង្កើតឲ្យមាន​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី Compress សំឡេង​ឲ្យមាន​ទំហំ​កាន់តែ​តូច ប៉ុន្តែ​នៅ​រក្សាបាន​គុណភាព​របស់​វា ជា​លទ្ធផល​គេ​បាន​បង្កើត Format ថ្មីៗ​ជាច្រើន​សម្រាប់​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ក្នុង​ទីផ្សារ ។ ប្រភេទ Format ដែល​ទទួលបាន​ការនិយម​ចូលចិត្ត​ប្រើ​ច្រើន​ដែរ​មានដូចជា : ​
​- WMA ​
​- AAC, AAC+ ​ ​
- ogg ​ ​- Flash (.swf) ​
​- aa3 ​ ​
- aif ​ ​ក្នុងចំណោម Format ទាំងនេះ​គឺ​មានតែ AAC, AAC+, ogg និង WMA ប៉ុណ្ណោះ​ដែល​ឈរ​នៅ​លំដាប់​បន្ទាប់​ពី MP3 ។​ ​ ​ហេតុផល​មួយទៀត​គឺ MP3 អាច​យក​ទៅ Play ជាមួយ​ឧបករណ៍​បាន​ច្រើន​មុខ​ណាស់ ដោយ​មិន​គិត​ពី​ការប្រើ​ជាមួយ​កុំព្យូទ័រ ។ មានប្រូ​ក្រាម​ជាច្រើន​ត្រូវបាន​គេ​បង្កើ​ត​ឡើង​សំរាប់​ឲ្យ​ចាក់ MP3, កែ​វា​, ប្តូរ​វា​, កាត់​តវា​, សំអាត​ខ្យល់​កុំឲ្យ​មាន​, សម្រួល​វា​, ផ្ទៀងផ្ទាត់​ល្បឿន ...​។​ ​

​ដើម្បី​បង្កើត file MP3 យើង​ត្រូវមាន : ​

- កុំព្យូទ័រ​ ​ ​
- Sound Card ​
​- CD Player, Cassette Player ​
​- MIXER (Optional) ​
​- MICROPHONE (Optional) ​
​- Cable ​ ​
- CD or DVD Recorder ​
​- Software to record Sound ​
​- Blank CD or DVD
កុំព្យូទ័រ​
​- ប្រភេទ​នៃ​កុំព្យូទ័រ​ដែល​យើង​ត្រូវការ​គួរ​មាន​ល្បឿន​លឿន​អាចជា Intel Dual 2 Core 2.3 Ghz ឬ​ខ្ពស់ជាង​នេះ​, SATA Hard Disk មាន​ល្បឿន 7200 PM (​ល្បឿន 7200 ជុំ​ក្នុង​១​នាទី ឬ​លឿន​ជាង​នេះ​) RAM 1 GB ឬ​ខ្ពស់ជាង​, Sound Card ដែល​មាន​គុណភាព​ខ្ពស់​, DVD Recorder, Card Reader, Scanner (Optional) ​ ​
- DVD, CD, MD Player, Cassette Player, Card Reader ​ ​យើង​គួរ​មាន DVD, Cassette Player ពីព្រោះ​ឧបករណ៍​នេះ​វា​ផ្តល់​ឲ្យ​យើង​នូវ​វិធី​នាំយក​ចម្រៀង​ទាំងអស់​ដែល​ យើង​ត្រូវការ​យក​មក​ថត​បញ្ចូល​ដាក់​ក្នុង PC របស់​យើង​បាន ។ យើង​ពុំ​ចាំបាច់​មាន​ឧបករណ៍​ទាំងអស់​នេះ​ទេ​ប៉ុន្តែ​បើសិនជា​មាន​គឺជា​ការ​ ប្រសើរ​បំផុត​ពី​ព្រោះ ចម្រៀង​ដែល​យើង​នឹង​យក​មក​ថត​អាច​ស្ថិត​នៅក្នុង​កាសែត​, DVD ឬ CD ។ យើង​នឹង​ត្រូវការ​ខ្សែ​សំរាប់​ដោត​វា​ត​ភ្ជាប់​ទៅកាន់ MIXER ឬ​ទៅ PC ផ្ទាល់​តែម្តង​ក៏បាន ប៉ុន្តែ​បើ​យើង​នឹង​ប្រើ​ប្រភព​ច្រើន​យើង​គួរ​តវា​ទៅ MIXER សិន​មុន​ពេល​តវា​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ។​ ​
Sound Card
​សោ​ន​ដ៍​ខាត គឺជា​ម៉ូឌុល​សំរាប់​គ្រប់គ្រង​សំឡេង​ចេញចូល​របស់​កុំព្យូទ័រ សោ​ន​ដ៍​ខាត​ដែល​ភ្ជាប់ (Built in) មក​ជាមួយ​ផ្ទាំង Mainboard ស្រាប់ៗ​នោះ​ពុំ​សូវ​ជា​មាន​គុណភាព​ល្អ​ប៉ុន្មាន​ឡើយ ។ យើង​គួរ​រក​ទិញ Sound Card ដែល​មាន​គុណភាព​ល្អ​ជា​ង​នេះ​យកមកប្រើ ពីព្រោះ​សោដ៍​ខាត​មាន​គុណភាព​អត់ ពុំ​អាច​ឲ្យ​យើង​ធានា​បាន​ពី​គុណភាព​របស់​កិច្ចការ​ដែល​យើង​ធ្វើ​បាន​នោះឡើយ ។ សព្វថ្ងៃនេះ Sound Card ធុន​ល្អ​មានតម្លៃ​មិន​លើស 300 ដុល្លារ​ឡើយ ។ សូម​ចូល​ទៅ​កាន់ Website នេះ (www.soundblaster.com) ដើម្បី​ស្វែងយល់​បន្ថែម​ពី​គុណភាព​របស់ Sound Card ។ ក្រៅពី​នេះ​យើង​អាច​ស្វែងរក Sound Card ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​តាម​ការ​ចូល​ចិត្ត និង​សូម​ទិញ Sound Card ណាមួយ​ក៏បាន​ដែល​លុយ​យើង​ល្មម​គ្រប់គ្រាន់​អាច​ទិញ​បាន និង​គិតដល់​គុណភាព​ជា​ចំបង ។​ ​ ​ពេល​ដែល​ឧបករណ៍​ទាំងអស់ ត្រូវបាន​យើង​ប្រមូល​ទិញ​ឬ​មាន​ក្នុង​ដៃ​គ្រប់សព្វ​អស់ហើយ យើង​នឹង​រៀបចំ​ត​ឧបករណ៍​ទាំងអស់នោះ​ភ្ជាប់​គ្នា ។​  
​រូប​លេខ :
​រូប​ខាងលើនេះ បង្ហាញ​ពី​របៀប​ដែល​យើង​ត្រូវ​ត​ភ្ជាប់​គ្រឿង​ឧបករណ៍​ទាំងអស់​ចូលគ្នា ដោយ​យក MIXER ធ្វើ​សង់​ត្រាល់​សម្រាប់​គ្រប់គ្រង​សម្លេង​ចូល​និង​ចេញ ។ ក្នុងករណី​ដែល​យើង​មាន​គ្រឿង​ឧបករណ៍​ណាមួយ​ផ្សេង​ក្រៅពីនេះ យើង​អាច​តវា​ជា​បន្ថែម​តាម​រយៈ MIXER ប៉ុន្តែ​បើសិន MIXER របស់​យើង​មាន​ចំនួន​កំណត់​យើង​អាច​ដក​ឧបករណ៍​ណា​មួយ​ចេញ​សិន​ក៍បាន ។​ ​ ​ចំពោះ​វិធី​ប្រើ MIXER វិញ​គឺ​ត្រូវធ្វើ​ទៅតាម​សៀវភៅ​ណែនាំ​របស់ MIXER នោះ សូម​ពិនិត្យ​ឲ្យបាន​ច្បាស់​ពី​កន្លែងរ​ន្ធ​ដែល​ត្រូវ​ដោត​ក្បាល​ឌុយ​ចូល​ឬ​ ចេញ ។​ ​ ​បន្ទាប់​ពី​ឧបករណ៍​ទាំងអស់​ត្រូវបាន​ត​ភ្ជាប់​បញ្ចូល​គ្នា​ហើយ សូម​បើក​តែ​កុំព្យូទ័រ (​បើក​កុងតាក់​) សិន​ដើម្បី Install ប្រូ​ក្រា​មមួយចំនួន​ចូល ហើយ​ប្រូ​ក្រាម​ទាំងនោះ​គឺជា​ប្រូ​ក្រាម​ដែល​យើង​ត្រូវការ​ជា​ចាំបាច់​ផងដែរ ។​ ​
- ប្រូ​ក្រាម​ដែល​យើង​ត្រូវការ​ជា​ចាំបាច់​មួយ​ចំនួន​មាន :
​+ ប្រូ​ក្រាម​សំរាប់​ថតចម្លង ឬ​កែ​ប្តូរ Format (​គួរប្រើ Sound Forge) ​
​+ ប្រូ​ក្រាម​សំរាប់ Convert ពី Format មួយ​ទៅ Format មួយទៀត (​គួរប្រើ Blaze Pro) ​
​+ ក្នុងករណី​ដែល​យើង​ត្រូវធ្វើ​កិច្ចការ​ទាក់ទង​ដល់ Video ផង​នោះ Blaze Pro គឺ​គ្រប់គ្រាន់​សំ​រាប់​ទាំង​សំឡេង​និង​វី​ឌី​អូ​ ​ ​
+ នៅ​មានប្រូ​ក្រាម​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ​ទាំង​សំឡេង ​និង​វី​ឌី​អូ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ​ហើយ​ត្រូវ​ទិញ​ពី​អាមេរិក​ ​
​+ ប្រូ​ក្រា​មមួយចំនួន​អាច​ឲ្យ​យើង RIP (RIP មានន័យថា​យើង​អាច​ថតចម្លង​ចេញ​នូវ​ចម្រៀង​និង Video ពី CD និង DVD) រួច​យក file ដែល RIP បាន​នោះ​ទៅ​ដាក់​នៅ​ទីណា​ផ្សេង​តាម​សេចក្តីត្រូវការ អាច​យក​មក​កែ​កាត់ត ប្តូរ Format Decode វា​សារជាថ្មី ៘​ ​
ឧទាហរណ៍​នៃ​ការផលិត​ចម្រៀង​មួយ​ទៅ​ជា MP3 :
​1- សន្មត់​ថា​យើង​មាន​ចម្រៀង​មួយ​បទ​នៅក្នុង​កាសែត​ថេប សូម​ស៊ក​កាសែត​នោះ​ទៅក្នុង​ប្រដាប់​ចាក់​កាសែត សារ​ឲ្យចំ​បទ​ដែល​យើង​ត្រូវការ ឬ​យើង​អាច​ថត​យក​ម្តង​មួយ​បទ​ក៏បាន ។​ ​ ​លៃ​ធ្វើយ៉ាងណា​ឲ្យ​ត្រង់​ក្បាល​ទី​នៃ​ចម្រៀង​ស្ថិត​នៅ​ចំ​ត្រង់​កន្លែង​ ស្ងាត់ ពុំ​មាន​សម្លេង (​ចន្លោះ​ពី​បទ​មួយ​ទៅ​បទ​មួយ​តែងតែ​មាន​ចន្លោះ​គ្មាន​សម្លេង​) ​ ​
2- បើក​កុងតាក់​របស់ Mixer ​ ​
3- បើ​កុំព្យូទ័រ​ ​
​4- បើកប្រូ​ក្រាម Sound Forge (​ឬ​ប្រូ​ក្រាម​ណាមួយ​ដែល​អាច​ថត​បាន​) ​
​5- ត្រូវបង្កើត Folder មួយ​រួច​ឲ្យឈ្មោះ​វា​ជាសំគាល់ save folder នោះ​ក្នុង D:\Drive ។ ចម្រៀង​ថត​បាន​សូម save ទុក​ក្នុង folder នេះ ។​ ​ ​
6- ត្រូវ Set up bit rate format របស់​ចម្រៀង និង​អ្វីៗ​ផ្សេងទៀត (Sound Forge និង​តម្រូវ​ឲ្យ​យើង Set up ទាំងអស់​នេះ​សិន​មុន​ពេល​យើង​ចាប់ផ្តើម​ថត​) ​ ​Sample rate = 44,100 Hz ​ ​Bit-depth = 16 bit ​ ​Channel = 2 (Stereo) ​ ​Method = Normal ​
​7- ចុច Play នៅលើ​ប្រដាប់​ចាក់​កាសែត​ថេប​ ​
​8- ចុច Record ដំណាលគ្នា​នៅ Sound Forge ដើម្បី​ថត​ ​
​9- ក្នុង​ខណៈ​ដែល​កំពុងថ​ត​យើង​អាច​ស្តាប់​សំឡេង​នោះ​បាន​តាមរយៈ Head Phone (​កាស​ស្តាប់​) ឬ​តាមរយៈ​ប្រដាប់​បំពង​សំឡេង (Speaker) ​
​10- នៅពេល​ដែល​ចម្រៀង​បញ្ចប់​បទ​មួយ សូម​ឲ្យ​វា​ចប់​ផុត​ចុង​រួច​ឆ្លង​ចូល​បទ​បន្ទាប់​សិន​ទើប​ចុច Stop នៅ Sound Forge ដើម្បី​បញ្ឈប់​វា ហើយ​ក៏​ត្រូវ​ចុច Pause នៅ​ប្រដាប់​ចាក់​កាសែត ឬ Stop ក៏​បាន​បើ​មិន​ចង់​ថត​អ្វី​ផ្សេង​ទៀត​ទេ ។​ ​ ​
11- នៅពេល​យើង​ចុច Stop ភ្លាម Sound Forge វា​និង​បង្ហាញ Window មួយ​ឲ្យ​យើង​ឃើញ​ពីអ្វី​ដែល​យើង​ថត​បាន​ដោយ​រួម​មាន​រូប​រលក​សម្លេង (WAV) ចំនួន ២ ជួរ គឺ​មួយ​ជួរ​លំ​និង មួយ​ជួរ​ទៀត​នៅ​ខាងក្រោម ។​ ​
​12- យក Mouse ទៅ​ចុច​ក្នុង​រូប​រលកសញ្ញា​សម្លេង​នេះ​រួច​ចុច Ctrl + A (Select All) ដើម្បី Select រលក​សំឡេង​ទាំង​ពីរ​ជួរ​នេះ បន្ទាប់មក​ត្រូវ​ចុច Process នៅលើ Menu bar ជួរ​លើ Click យក Normalize ពេល​នោះ​ផ្ទាំង Window មួ​យ​និង​បង្ហាញ​ចេញ​មក ។ នៅ​ប៉ែក​ខាងឆ្វេង​មាន​ប៊ូ​តុង​មួយ​ដាក់​ថា "Scan Levels" សូម​ចុច​ប៊ូ​តុង​នេះ​រួច​សង្កេតមើល​លេខ​សំគាល់​របស់​កំរិត dB វា​នឹង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ចម្រៀង​ដែល​ទើបបាន​ថត​នេះ​ត្រូវ​តម្លើង​ ប៉ុន្មាន dB ដើម្បីឲ្យឮ​ខ្លាំង បន្ទាប់មក​យើង​គ្រាន់តែ​ចុច OK ប៊ូ​តុង​ជា​ការ​ស្រេច ភ្លាមៗ​នោះ​យើង​នឹង​ឃើញ​វា​ចាប់ផ្តើម Reqenerate សំឡេង​ចម្រៀង​របស់​យើង​ឲ្យ​ដូចគ្នា​ទៅ​នឹង​កម្រិត dB ដែល​វា​បាន Scan មុន​នេះ​បន្តិច ។​ ​
​13- ពេលនេះ​យើង​ចាប់ផ្តើម​ចុច​មក​ខាង​ក្បាល​ដើមទី​របស់​ចម្រៀង​យើង​រួច​កាត់ចោល​ ត្រង់​ក្បាល​ទីនោះ តែ​កុំ​ឲ្យ​ដោយ​ចម្រៀង​កន្លែង​ដែល​កាត់ចេញ​នេះ​គឺ​គ្មាន​សម្លេង​អ្វី​ ទាំងអស់ រួច​ចុច Process Menu Click យក "Insert Silence" ត្រង់​កន្លែង​នេះ​យើង​ប្តូរ​ពី​លេខ ១ (​វិនាទី​) មកជា ៣ វិនាទី​វិញ ។​ ​ ​ប្រការ​ដែល​យើង​ធ្វើបែបនេះ គឺ​ដើម្បី​កំណត់​ឲ្យ​ក្បាល​ចម្រៀង​និមួយៗ​មាន​សំឡេង​ស្ងាត់​ស្មើៗ​គ្នា បើ​ដាក់ ២ វិនាទី គឺ​ត្រូវ​ដាក់ ២ វិនាទី​ដូចគ្នា​ទាំងអស់​គ្រប់​បទ ផ្នែក​ខាង​ចុង​បទ​ត្រូវ​កាត់ចោល​អ្វី​ដែល​លើស​រួច​បញ្ចូល​ចន្លោះ​ស្ងាត់​ដូច ​ខាង​ក្បាល​ទី​ដែរ គឺ ២ វិនាទី​ដូចគ្នា ។​ ​
​14- សូម​ចុច​យក file រួច​ចុច Save as រួច​ចុច​ត្រង់​ផ្នែក Save as type សូម​ជ្រើស​យក Format ជា .mp3 (MP3 Audio (*.mp3)) ដាក់​ឈ្មោះ​ចម្រៀង​របស់​យើង​រួច​ចុច Save វា​ទៅ folder ដែល​យើង​បង្កើត​វា​ពី​ខាងដើម​នៃ​មេរៀន ។​ ​ ​
15- យើង​អាច Edit tag របស់​ចម្រៀង​នេះ ដោយ​ប៊ូ​តុង Custom រួច​ចុច​លើ tab 1D3 Settings យើង​អាច​ដាក់​អ្វីៗ​គ្រប់យ៉ាង​នៅទីនេះ ហើយ​អ្វី​ដែល​យើង​បាន​ដាក់​គឺ​វា​នឹង​នៅ​ជាប់​ជាមួយ​ចំរៀង​នេះ ក្នុងករណី​ដែល​គេ​យក​ចម្រៀង​នេះ​ទៅ​ចាក់​នៅ​លើ​ឧបករណ៍​ចាក់ MP3 ណាមួយ tag ដែល​យើង​បាន Edit នោះ​នឹង​បង្ហាញឲ្យឃើញនៅ​លើ​អេក្រង់​របស់​ឧបករណ៍​នោះ​ជាមិនខាន បើ​ឧបករណ៍​នោះ​អាច​ស្គាល់ tag និង​មាន​សមត្ថភាព​បង្ហាញ tag បាន ។​ ​ ​
16- យើង​អាច​ធ្វើ​ដូចៗ​គ្នា​នេះ​សំរាប់​ចម្រៀង​ផ្សេងៗ​ទៀត​រហូត​យើង​អាច​យល់​បាន​ច្រើន​ពី​បញ្ហា​ថត និង​ដាក់ Effect ឲ្យ​វា ។​ ​ ​ ​ ​ ​ ​ ​ ​
សូម​ទទួលបាន​ជោគជ័យ​ល្អ ។​