Social Icons

តើ​សម្លេង​ខ្លុយ​ពិតជា​អាច​បន្ទន់ចិត្ត​ពស់​បាន​មែនឬ ?

ទេ​!​ចម្លើយ​គឺ​"​ទេ​" គ្មាន​សម្លេងអាចយកមក ប្រើ​ ដើម្បី​បន្ទន់ចិត្ត​ពស់​បានឡើយ​សូម្បីតែ​ការ​ពត់ពេន​ខ្លុយ​នៅ​ពីមុខ​ពស់​នោះ​ក៏ដោយ ចុះ ក៏​មិនមែនជា​ស្នេហ៍​ធ្វើ​ឲ្យ​ពស់​នោះ​ទន់​ចិត្ត​បានដែរ​។ ពស់​មិនមាន​ត្រចៀក​នៅ​ខាងក្រៅ​ទេវា​អាច​ត្រឹម​ទទួលយក​ហ្វ្រេ​កង់​នៃ​ភាព​រង្គើ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​ក៏​មិន​មានអី​ផ្សារភ្ជាប់​ទៅ​និង​សម្លេង​ខ្លុយ​ដែល​បន្លឺ​ចេញ​នោះដែរ​។ តែ​ផ្ទុយទៅវិញ​នៅពេលដែល​វា​ឃើញ​មាន​អ្វី​បៀតបៀន​វា វា​ត្រៀមខ្លួន​ជាប់​ជានិច្ច​ដើម្បី​ការពារ​ខ្លួន​ពីស​ត្រូវ​។ នៅ​ខ​ណះ​ពេលដែល​អ្នក​ផ្លុំ​ខ្លុយ​ព្យាយាម​ផ្លុំ​ខ្លុយ​នោះ វា​គឺ​គ្រាន់តែ​ជាការ​បន្លឺសម្លេង​ឲ្យ​អ្នក ចាប់អារម្មណ៍​ចំពោះ​ការសម្ដែង​និង​ធ្វើ​ឲ្យ​ពស់​បើក​ពពារ​ត្រៀម​ការពារ​ខ្លួន​របស់​វា ប្រការ​ដែល​ពស់​វា​រេ​តាម​កាយវិការ​របស់​អ្នក​ផ្លុំ​ខ្លុយ​មិនមែន បានន័យថា​វា​រេ​រាំ​តាម​សម្លេង​របស់​ខ្លុយ​នោះទេ តាមពិតទៅ​គឺ​វា​ប្រុងប្រៀប​ខ្លួន​ដើម្បី​ការពារ​ខ្លួន ដូច្នេះ​នៅពេលដែល​អ្នក​ផ្លុំ​ខ្លុយ​រេ​ខ្លុយ​ទៅខាង ណា​វា​ក៏​រេ​ទៅតាម​នោះដែរ​។​ ​ ​បើសិនជា​អ្នក​ផ្លុំ​ខ្លុយ មិនបាន​ផ្លុំ​ខ្លុយ​ទេព​ស់​នោះ​ក៏​វា​មិនមាន​សកម្មភាព​អ្វី​ទាំងអស់ ព្រោះ​វា​មិនមាន​អ្វី​គួរ​ឲ្យ​វា​ភ័យខ្លាច ដូច្នេះ​នៅ ពេលដែល​អ្នក​ផ្លុំ​ខ្លុយ​យក​វា​មក​សម្ដែង​ធ្វើ​ដដែលៗ​បែបនេះ​រាល់ថ្ងៃ​ធ្វើ​ ឲ្យ​ពស់​នោះ​ចំណាំបាន​និង​ហាក់ដូចជា​ស៊ាំ​ទៅ​និង​កាយវិការ​ទាំងនោះ​។​
​ ​លោក​ឌ្រូ​ដែលជា​អ្នកសិក្សា​ផ្នែក​សត្វល្អិត​និង​សត្វ​ល្មូ​ន​បាន​ឲ្យ​ដឹងថា​:"​ពស់​គ្មាន​ត្រចៀក​នៅ​ខាងក្រៅ​ទេ​ហេតុនេះ​វា​មិនអាច ស្ដាប់ឮ​អ្វី​ទាំងអស់ ប៉ុន្តែ​វា​មាន​ភ្នែក​អាច​ឲ្យ​មើលឃើញ​នូវ​អ្វីៗ​ខាងក្រៅ​វា​អាច​ដឹង​ពីអ្វីៗ​បាន​អាស្រ័យ​ដោយ​អណ្ដាត​របស់​វា​ប៉ុណ្ណោះ​"
​ ​ក្នុងចំណោម​សត្វល្អិត​ទាំងអស់​គឺមាន​តែ​សត្វ​កង្កែប​មួយ​ប៉ុណ្ណោះ​ដែល​ត្រចៀក​របស់​វា​អាច​ចាប់​សម្លេង​បាន​យ៉ាង​ល្អ​បំផុត ព្រោះ​វា អាច​ស្រែកយំ​ប្រ​កូប​តប​ទៅរក​គ្នា​វា​វិញ​ជាពិសេស​ជាមួយ​កង្កែប​ញី​។ សម្លេង​យំ​របស់​កង្កែប​មិន​ដូចគ្នា​ទេ​ព្រោះ​របៀប​ដែល​វា​បន្លឺសម្លេង​គឺ​សម្រាប់​ហេតុ ផល​ដោយឡែកៗ​របស់​វា​។​
​ ​សម្រាប់​លោក​ឌ្រូ​វិញ លោក​អាច​ឲ្យ​គេ​ចង​មុខ​បិទ​ភ្នែក​ដើរចូល​ក្នុងព្រៃ បន្ទាប់មក​លោក​អាច​ប្រាប់​ពី​សម្លេង​សត្វល្អិត​យំ​បាន​ចំនួន ១៥​យ៉ាង​ខុសគ្នា​ដោយ​គ្រាន់តែ​ស្ដាប់​សម្លេង​សត្វល្អិត​នោះ​យំ​។​
​ ​ចំពោះ​កង្កែប​ញី​វិញ​វា​មាន​ត្រចៀក​ខាងក្នុង​មួយផ្នែក​ទៀត​សម្រាប់​ស្ដាប់​ និង​ចាប់យក​សម្លេង​កង្កែប​ក្នុង​អំបូរ​ដូចគ្នា​របស់​វា ដូច្នេះ សម្លេង​របស់​កង្កែប​យំ​ដែល​លាយឡំ​គ្នា​ជាមួយ​សម្លេង​ផ្សេងទៀត​មិនបាន​រារាំង ​ពួក​វាពី​ការចាប់​យកតែ​សម្លេង​យំ​របស់​កង្កែប​គ្នា​វា​នោះ​បានឡើយ ព្រោះ​វា​អាច​ញែក​សម្លេង​ទាំងនោះ​អាស្រ័យ​ដោយ​ត្រចៀក​នៅ​ខាងក្នុង​របស់​វា​ នោះឯង​។​
​ ​លោកក្រូ​ស​ដែលជា​អ្នកលេង​ភ្លេង​បាន​និយាយ​ឲ្យ​ដឹងថា​សត្វ​ខ្លះ​ហាក់ដូចជា​ចូលចិត្ត​សម្លេង​របស់​ភ្លេង​ណាស់ ព្រោះ​ជួនកាល​វា​ធ្វើ កាយវិការ​ដូចជា​ងក់​ក្បាល ពត់​ខ្លួន ងាកក្បាល​ទៅតាម​ចង្វាក់​របស់​ភ្លេង​ក៏មាន​ក្នុង​ករណីខ្លះ​សម្លេង​របស់​ភ្លេង​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​សត្វ ក្លាយទៅជា​សប្បាយរីករាយ​ផង​ក៏មាន យើង​មិនដឹងថា​ហេតុ​យ៉ាងណា​វា​អាច​ទទួលយក​សម្លេង​តន្ត្រី​នោះ​រួច​ធ្វើ​កាយវិការ​តាម​លំនាំ​ភ្លេង​ទាំង​នោះបាន​បែប​នោះឡើយ ព្រោះ​មិនមាន​ការសិក្សា​ណាមួយ​ត្រូវបាន​គេ​ធ្វើឡើង​ចំពោះ​សត្វ​សោះ ដូច្នេះ​ត្រង់​ផ្នែក​នេះ​វា​នៅតែ​ជា​បញ្ហា​ដដែល​។​
​ ​តែ​ពស់​ដែល​រេ​រាំ​តាម​កាយវិការ​របស់​ខ្លុយ​មិនដឹងថា​តើ​មាន​អ្វី​ផ្សេងទៀត ​ក្រៅពី​ត្រចៀក​ដែល​អាច​ឲ្យ​វា​ទទួលយក​នូវ​ការបន្ទន់​ចិត្ត របស់​សម្លេង​ខ្លុយ​ចូលមកក្នុង​ខ្លួន​វា​បាន​។
​ ​ក្រៅពី​គ្មាន​ត្រចៀក​ពស់​អាច​ស្ដាប់ឮ​ដែរ​ទេ​?