Social Icons

​ប្រយោជន៍​ច្រើនយ៉ាង​នៃ​សំបក​ស៊ុត​

សំបក​ស៊ុត​ផ្ទុក​ទៅ​ដោយ​សារធាតុ​កាល់ស្យូម​កាបូណេ​ត​ប្រមាណ​ជា ៩៥% ជា​សារធាតុ​រ៉ែ​មួយ​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​អាហា​របំ​រ៉ុង​រាងកាយ និង​ក្នុង​វិស័យ​ឧស្សាហកម្ម ។ មាន​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ត្រូវបាន​គេ​ធ្វើឡើង ដើម្បី​ស្វែងរក​វិធី​ថ្មីៗនៃ​ការប្រើ​សំបក​ស៊ុត​ជា​ប្រយោជន៍ និង​ការ​បឺត​ស្រូប​បែប​ធម្មជាតិ​របស់​សំបក​ស៊ុត ដែល​គេ​នៅ​ពុំទាន់​ដឹង​អស់​នៅឡើយ ។​
​ ​ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​ត​ទៅ​សូម​បញ្ឈប់​ការ​បោះចោល​សំបក​ស៊ុត​ដ៏​មាន​ប្រយោជន៍​ទាំងនេះ និង​ងាក​មក​ប្រើ​វា​ជា​ប្រយោជន៍​ជំនួស​វិញ ។ សំបក​ស៊ុត​មិនមែន​ជា​សំណល់​សម្រាម​ទេ ប៉ុន្តែ​វា​ជា​វត្ថុសំណល់ដ៏​មាន​ប្រយោជន៍ ដែល​យើង​មិន​ធ្លាប់​នឹកស្មាន​ដល់​ពីមុនមក​សោះ ។​
​ ​សំបក​ស៊ុត​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​ធំៗមួយចំនួន​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ក្នុង​គេហដ្ឋាន​ដោយ​គ្រាន់​តែ​សន្សំ​វា​ទុក និង​ចេះ​ពី​វិធី​ប្រើ​វា​ជា​ប្រយោជន៍​ វា​អាច​ចូល​ជំនួស​គ្រឿង​គីមី​ខ្លះ​ដែល​យើង​ធ្លាប់​ទិញ​នា​ពេលកន្លងមក ។​
* ប្រើ​សម្រាប់​ការងារ​សំអាត​ឡា​វ៉ា​បូ (Sink) ក្នុង​ផ្ទះបាយ និង​គ្រឿង​ប្រើប្រាស់​ដទៃទៀត​:
- កិន​សំបក​ស៊ុត ឬ​បុក​វាឲ្យ​ម៉ដ្ឋ​តាម​ដែល​អាច​ធ្វើទៅបាន ចាក់​ម្សៅ​សំបក​ស៊ុត​នេះ​ចូល​ក្នុង Sink នៅ​រាល់ពេល​យើង​បើកទឹក​ប្រើ សំបក​ស៊ុត​នេះ​នឹង​រំលាយ​សក់​នៅក្នុង Sink កំហាក​ស្លែ​ដោយ​រួមទាំង​កំទេចកំទី​ផ្សេងៗ​ទៀត​ឲ្យ​ហូរ​ទៅតាម​ទឹក​អស់ លែង​ភ័យព្រួយ​ពី​រឿង​ស្ទះ Sink តទៅទៀត ។​
​ ​មាន​ម្សៅ​សំបក​ស៊ុត ១​កំប៉ុង​ទុក​បម្រុង​នៅ​កន្លែង Sink នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទិញ​គ្រឿង​គីមី​ចាក់​ចូល Sink បាន​មួយចំណែក​យ៉ាង​ធំ ។​
* ដាក់​ម្សៅ​សំបក​ស៊ុត ឬ​សំបក​ស៊ុត​បុក​ឲ្យ​ខ្ទេច​ចូលក្នុង​ប៉ាន់តែ កំសៀវ បំពង់​ទឹ​កក្តៅ ដែល​មាន​ជាប់​ស្នាម​ស្នឹម​តែ​កាន់, ​ដោយ​ដាក់​សំបក​ស៊ុត​នេះ​ចូល​ ដាក់​ទឹក​បន្តិច​ឲ្យ​គ្រាន់ត្រឹ​ម​សើម​ ទុក​វា​ចោល​មួយ​យប់ ព្រឹកស្អែក​ឡើង​ដាក់​ទឹក​ចូល​ឲ្យ​ច្រើន​ក្រឡុក​ឲ្យ​សព្វ​ ចាក់​ចូលក្នុង Sink លាង​ទឹក​ប៉ាន់​តែ ឬ កំសៀវ​តាម​ធម្មតា​នោះ​ យើង​នឹង​ឃើញ​ស្នាម​ស្នឹម​តែ​ត្រូវបាន​សំអាត​ចេញ​អស់​ភ្លាមៗ ។ ការ​យក​សំបក​ស៊ុត​មក​លាង​នេះ​មិន​បាន​បន្សល់​ទុក​ក្លិន ឬ​ជាតិពុល​ណា​បន្តិច​នៅក្នុង​នោះ​ឡើយ ។​
* ក្នុងករណី​ដែល​យើង​រក​ដែក​ដុស​ឆ្នាំ​ងមិនបាន ចាក់​សំបក​ពង​ដែល​កិន​ខ្ទេច​មួយ​កំបង់​ចូល​ក្នុង​ឆ្នាំង​ជាមួយ​សាប៊ូ​ចំនួន ២,៣ តំណក់ និង​ទឹក​បន្តិច​រួច​ដុស​វា​តាម​ធម្មតា នោះ​យើង​នឹង​បាន​ឆ្នាំង​ស្អាត​ដូច​ការប្រើ​ដែក​ដុស​ឆ្នាំង​ដែរ​ជា​ពុំខាន ។​
* សំ​រាប់ការ​ដាំ​ដំណាំ និង​ក្នុង​សួន​ដំណាំ​
​ - ​បុក​សំបក​ស៊ុត​រួច​ដាក់​វា​រាយ​តាម​រង​បន្លែ ឬ​គល់​ដំណាំ​ការពារ​កុំឲ្យ​ឆ្មាម​ក​បន្ទោរបង់​ទីនោះ ពីព្រោះ​កំទេច​សំបក​ពង​ធ្វើឲ្យ​ឆ្មា​ពិបាក​ដើរ​ពី​លើ នេះ​ជា​វិធី​បញ្ជៀ​ស​ឆ្មា​ចេញពី​កន្លែង​ដែល​យើង​មិន​ចង់​ឲ្យ​វាចូល ។​
- ដើម្បី​ឲ្យដឹង​ថា​គ្រប់​ដំណាំ​ដែល​យើង​ដាំ​នោះ​ត្រង់​ជួរ ឬ​អត់​យក​គ្រាប់​ដំណាំ​នោះ​មក​លាយ​ជាមួយ​ម្សៅ​សំបក​ស៊ុត រួច​រាយ​វា​ដាំ​តាម​ជួរ​នោះ​យើង​នឹង​ដឹង​ថា​វា​ត្រង់​តាម​បន្ទាត់​ដែរ ឬ​អត់ ។​
- ដា​ក់រោយ​កំទេច​សំបក​ពង​នៅ​គល់​បន្លែ​ការពារ​សត្វ​ខ្យង​ចង្រៃ​មិន​ឲ្យ​កាត់​ឫស​បន្លែ និង​ជួយ​ផ្តល់​កាល់ស្យូម និង​ប៉េណេ​ស្យូម​ឲ្យដល់​ដំណាំ ។​
- ប្រើ​សំបក​ស៊ុត​សម្រាប់​បណ្តុះ​កូន​បន្លែ ឬ​គ្រាប់​ដំណាំ ឬ​បង្ហាត់​ក្មេងៗឲ្យប្រើ​សំបក​ស៊ុត​រៀន​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេងៗ ។​
- ដី​បណ្តុះ​គ្រាប់​ដំណាំ​គួរ​ដាក់​ម្សៅ​សំបក​ស៊ុត​លាយ​ជាមួយ​ពីព្រោះ​វា​ជួយ​ឲ្យ​គ្រាប់​ដំណាំ​ដុះ​លូតលាស់​ល្អ ។​
- ទឹក​ដែល​យើង​ដាក់​ស្ងោរ​ស៊ុត​ទុក​ឲ្យ​ត្រជាក់​យក​វា​ទៅ​ស្រោច​ដំណាំ​ជួយ​ធ្វើឲ្យ​ដំណាំ​ស្ទុះ​លឿនលុះ​លូតលាស់​ល្អ ។​
- ចោះ​រន្ធ​តូច​មួយ​នៅ​ចុង​ដើម​របស់​ស៊ុត​រួច​ផ្លុំ​យក​ទឹក​ស៊ុត​ខាងក្នុង​ចេញ​ឲ្យអស់​លាង​ឲ្យ​ស្អាត​ហាល​ឲ្យ​ស្ងួត​យើង​អាច​គូរ ឬ​លាប​ពណ៌​វា ហើយ​ដាក់​លំអ​លើ​តុ ។​
* ផ្តល់​ម្សៅ​សំបក​ពង​ដល់​សត្វ​
​ ​បុក​សំបក​ស៊ុត​ឲ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់ ទា​ស៊ី ជួយ​ធ្វើឲ្យ​ពងវា​រឹងមា​ន​សំបក​ក្រាស ។ បុក​សំបក​ស៊ុត​រួច​ទុក​ត្រង់​ទី​ណាមួយ​ឲ្យ​មាន់​ចឹក​ ពេល​មាន់​ត្រូវការ​វា ។​
* សំបក​ស៊ុត​ក៏​គួរ​ត្រូវបាន​លាយ​ជាមួយ​ចំណី​ឲ្យ​ឆ្កែ​ផង ពីព្រោះ​វា​មាន​កាល់ស្យូម​ច្រើន ៕