Social Icons

វ៉ែនតា​អាច​ឲ្យ​អ្នក​ពិការភ្នែក​មើល​ឃើញ'Bionice Eye '

អ្នកស្រាវជ្រាវ​ផ្នែក​សមត្ថភាព​ភ្នែក​បែប​វិទ្យាសាស្ត្រ (BVA) របស់​ប្រទេស​អូស្ត្រាលី បាន​ផលិត​ចេញ​ជា ' Bionice Eye Implant ' ដែល​អាចធ្វើ​ឲ្យ​អ្នក​ពិការភ្នែក​អាច​មើលឃើញ​ឡើង​វិញ​ដូច​អ្នក​មាន​ភ្នែក​ភ្លឺ​ធម្មតា​ដែរ គេ​បាន​កំណត់​ថា ​បច្ចេកទេស​នៃ​ការធ្វើ​ឲ្យ​អ្នកពិការ​អាច​មើលឃើ​ញ​បាន​វិញ​នេះ​នឹង​ចេញ​ជា​រូបរាង​ពិតប្រាកដ​នៅ​ឆ្នាំ ២០១៣ ខាងមុខនេះ ។​
​ ​តាម​ការពន្យល់​របស់​តំណាង BVA បានឲ្យដឹងថា របៀប​នៃ​ការធ្វើឲ្យ​អ្នក​ពិការ​ភ្នែក​មើលឃើញឡើ​ង​វិញបាន​នេះ​ គឺតម្រូវ​ឲ្យ​គាត់​ពាក់​វ៉ែនតា​ប្រភេទ​ម្យ៉ាង ដែល​មាន​បង្កប់​កា​មេ​រ៉ា​នៅក្នុង​កញ្ចក់​វ៉ែនតា​ទាំងពីរ មាន​ឧបករណ៍​មួយទៀត ដែលជា​អ្នក​បញ្ជូន​រូបភាព​ពី​កាមេរ៉ា​នោះ និង​បញ្ជូន​រូបភាព​ដែល​កាមេរ៉ា​ថត​បាន​បញ្ជូន​ទៅ​កែវភ្នែក​ផ្នែក​ខាងក្រោយ​របស់​យើង ទីនោះ​គេ​ត្រូវ​វៈ​កាត់​បញ្ចូល​គ្រឿង​អេឡិចត្រូនិ​ចតូច​មួយ​នៅ​ចំ​ពីក្រោយ​ភ្នែក ។ គ្រឿង​អេឡិចត្រូនិច​មួយនេះ​ទទួល​យក​រូប​ភាពពី​កាមេរ៉ា បញ្ជូន​តាម​ឧបករណ៍​មកកាន់​គ្រាប់ភ្នែក ធ្វើ​សកម្មភាព​ជា​ជំនួស​ភ្នែក​បណ្តាល​ឲ្យ​អ្នកដែល​បាន​ទទួល​ឧបករណ៍​នេះ​ពាក់​អាច​មើលឃើញ​អ្វីៗ​បាន​ដូច​មនុស្ស​មិន​ពិការភ្នែក​ដែរ ។ រាល់​រូបភាព​ដែល​កាមេរ៉ា​ចាប់បាន និង​ត្រូវ​បញ្ជូន​ទៅ​ខួរក្បាល​របស់​អ្នក​ពិការ​ភ្នែក​នោះ ខួរក្បាល​នឹង​បង្កើត​រូបភាព​នោះ​ឡើង​ធ្វើឲ្យ​អ្នក​ពិការ​ភ្នែក​អាច​មើលឃើ​ញ​ដូច​មាន​ភ្នែក​ភ្លឺ​ធម្មតា ។​
​ ​ក្នុងខណៈ​ពេល​កំពុង​ពិសោធន៍​នេះ រូបភាព​ដែល​អ្នក​ពិការ​អាច​មើលឃើញ គឺ​ឃើញ​ជា​របៀប​ដាច់ៗ មិន​ដូច​មើល​ឃើញ​តាម​ភ្នែក​ធម្មតា​ឡើយ ឯ​គុណភាព​របស់​រូប​វិញ​នោះ​ទៀតសោត គឺ​នៅ​មាន​គុណភាព​អន់​នៅឡើយ​ដែរ ។​
​ ​បើសិន​ជា​អ្វីៗ ត្រូវបាន​គេ​ធ្វើឲ្យ​ប្រសើរឡើង និង​អាច​មើលឃើញ​បាន​ច្បាស់​ដូច​អ្នក​មាន​ភ្នែក​ភ្លឺ​ធម្មតា រឿងនេះ​នឹង​ក្លាយទៅជា​រឿង​មួយ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នក​ពិការ​ភ្នែក​ជាច្រើន​លាន​នាក់នៅ​ទូទាំង​ពិភពលោក ។ មិនតែប៉ុណ្ណោះ​សូម្បី​អ្នក​ដែល​មាន​ភ្នែក​ភ្លឺ​ធម្មតា​នោះ​ក៏ដោយចុះ ក៏​វា​អាច​ជួយ​ឲ្យមើល​ឃើញ​បាន​ប្រសើរ​ជាង​មុន​ដែរ ។ ទៅ​អនាគត Bionic Eye នេះ​អាច​នឹង​ត្រូវ​បាន​គេ​ប្រើ​ជួស​កែវភ្នែក​បច្ចុប្បន្ននេះ​ផង​ក៏​ថា​បាន គឺ​យើង​អាច​សម្លឹង​មើល​ទៅ​មុខ​ឆ្ងាយ​បាន​ដូច​នៅ​ជិតបង្កើយ ។​
​ ​គឺជា​ការ​អរគុណ​មួយ​យ៉ាង​ធំ​ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តល់ប្រាក់​ចំនួន ៤០​លាន​ដុល្លារ ដល់​គម្រោង​ស្រាវជ្រាវ Bionice នេះ ។ តាម​ការអះអាង​របស់​ក្រុម​អ្នក​ធ្វើ​ការស្រាវជ្រាវ​របស់ BVA បានកំណត់​ចេញ​ថា គម្រោង​ការស្រាវជ្រាវ​នេះ​ពី​ដំបូង​គឺ​ត្រូវ​ធ្វើ​ឲ្យបាន​នៅ​ឆ្នាំ ២០២០ តែ​ពេល​នេះ​គេ​អាច​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ចប់សព្វគ្រប់​តាម​ការចង់បាន នៅ​ត្រឹម​តែ​បី​ឆ្នាំទៀត​ខាង​មុខ​នេះ​ប៉ុណ្ណោះ ។ តាម​ការបង្ហាញ​ជា Prototype ដល់​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​ផ្សេងៗ​ទៀត គេ​អាច​ដឹង​ភ្លាម​ថា នៅ​មិនយូរប៉ុន្មាន​ទេ អ្នក​ពិការ​នឹង​អាច​មើលឃើញ​ឡើងវិញ​បាន​ត្រឹម​ឆ្នាំ ២០១៣ យ៉ាង​ប្រាកដ ។
​ ​របៀប​ដែល Bionic នេះ​ដំណើរការ​
​ ​ស្រទាប់​ក្នុងនៃ​គ្រាប់ភ្នែក​អាចនិយាយបាន​ថា គឺជា​ប្រព័ន្ធ​ស​សៃ​នៃ cell និង​បញ្ជូន​អ្វីមួយ ដែល​ទទួល​បាន​ប្រភេទ​ដូច​ជា​ពន្លឺ​ជាដើម ។​
​ Neuron ត្រូវ​បញ្ជូន​ចរន្តអគ្គិសនី (​សញ្ញា​) ត្រឡប់​ទៅ​ខួរក្បាល​នៃ​ផ្នែក​មួយ​ហៅថា Brain Visual Contex (​ផ្នែក​មួយ​នៃ​ខួរក្បាល​សម្រាប់​រ៉ាប់រង​នៃ​ការមើលឃើញ​) ។ នៅ​ទីនោះ​ព័ត៌មាន​ទាំងឡាយ​ដូចជា ​ពណ៌​, ពន្លឺ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ជាច្រើន ត្រូវបាន​ផ្គុំ​ឡើង (​រូបភាព​ដែល​ភ្នែក​បាន​មើលឃើញ​) ខួរក្បាល​របស់​យើង​ចាប់ផ្តើម​ផ្គុំ​បង្កើត​រូបភាព​នោះ​ឡើង ជា​ហេតុ​ធ្វើឲ្យ​យើង​មើលឃើញ​អ្វីៗបាន​គឺ ខួរក្បាល​ជា​អ្នក​ប្រាប់​មក​យើង​ថា នោះ​ជា​រូបភាព​អ្វី បន្ទាប់​ពី​ខួរក្បាល​បានបញ្ចប់​ការវិភាគ​ទៅលើ​អ្វីដែល​ភ្នែក​បាន​បញ្ជូន​ឲ្យ ។​
​ ​របៀប​ដែល BVA ធ្វើការ​របស់​វា​គឺ​ស្រដៀង​ទៅ និង​គ្រឿង​ឧបករណ៍​ម្យ៉ាង​ផលិត​ចេញមក​ពី អាមេរិក ដែរ​គឺ Argus II system គេ​ប្រើ​កាមេរ៉ា​មួយ​ដាក់​បំពាក់​នៅលើ​កញ្ចក់​វ៉ែនតា អ្វី​ដែល​កាមេរ៉ា​ចាប់​បាន​ត្រូវ​បាន​បញ្ជូន Processor តូច​មួយ ដែល​អាច​រក្សាទុក​នៅក្នុង​ហោប៉ៅ​របស់​អ្នក​ប្រើ​, Processor នេះ​នឹងបញ្ជូន​រូបភាព​ទទួល​បាន​ទៅឲ្យ​ឈីប (chip) តូច​មួយ ដែល​មាន​ទំហំ​ប៉ុន 2 x 4mm ប៉ុណ្ណោះ​, ហើយ​ឈីប​នេះ​ទៀតសោត​ត្រូវ​គេ​វៈ​កាត់​បញ្ចូល​ដាក់ចូល​ទៅក្នុង​ផ្នែក​ខាងក្រោយ​របស់​ស្រទាប់​ភ្នែក​ក្នុងនៃ Retina ឈីប​នេះ​ហើយ​ដែល​រំ​ញោច​ប្រព័ន្ធ​សរសៃ​ភ្នែ​កឲ្យបញ្ជូន​រូបភាព​នោះ​ទៅ​ខួរក្បាល (​វា​ដើរតួ​ជា​ជំនួស​ភ្នែក​ពិត​) ខួរក្បាល​ក៏​ចាប់ផ្តើម​ធ្វើ​កិច្ចការ​របស់​វា គឺ​ប្រាប់​មក​យើង​ថា រូប​នោះ​គឺជា​អ្វី នេះ​ហើយ​គឺជា​វិធី​ដែល​គេ​អាច​ធ្វើឲ្យ​អ្នក​ពិការ​ភ្នែក​អាចមើ​ល​ឃើញ​វិញ​បាន ។​
​ ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ពេល​នេះ​គឺ បញ្ហា​គុណភាព​របស់​រូបភាព ត្រូវបាន​គេ​រៀបចំឡើង ដើម្បី​ជួយ​ធ្វើឲ្យ​ភ្នែក​ភ្លឺ និង​អាច​មើលឃើញ​បាន ការបញ្ជូន​រូបភាព​ទៅឲ្យ​ខួរក្បា​លលែង​ជា​បញ្ហា​សម្រាប់​គេ​ហើយ តែ​គឺ​បញ្ហា​រូបភាព​វិញ​ទេ ដែល​ជា​ឧបសគ្គ​នៅពេលនេះ ។ ក្រុម​របស់ BVA បាន​កំណត់​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​អាច​ធ្វើឲ្យ​អ្នក​ពិការអាច​ទៅ​ណា​មក​ណា​បាន​ដោយ​ខ្លួនឯង មិន​ចាំបាច់​មាន​អ្នក​ជួយ​នាំ​ផ្លូវ​ទេ ហើយក៏​មិន​ត្រូវការ​មនុស្ស​ជំនួយ​ដែរ គេ​នឹង​ព្យាយាម​រៀបចំ​កែលំអរ​ធ្វើ​វាឲ្យ​ប្រសើរ​ឡើង​រហូត​អាច​ធ្វើឲ្យ​អ្នក​ពិការភ្នែក​មើល​បាន​ដូច​មនុស្ស​មិន​ពិការ ។​
​ ​នៅ​ដំណាក់​ដំបូង​គេ​នឹង​ធ្វើឲ្យ​អ្នកពិការ​អាច​មើលឃើ​ញ​ទិដ្ឋភាព​ជា​រូប​សិន ដូចជា​ផ្លូវ​ដើរ អគារ ឡាន និង​អ្វីៗ​ផ្សេងៗ ក្រោយមក​ទៀត​គេ​នឹង​អភិវឌ្ឍន៍​ឲ្យ​ប្រសើរឡើង អាច​មើល​បាន ២០/80 ឬ​លើ​នេះ ។ ដូច្នេះ​ជា​ដំណាក់ៗនៃ​ការមើលឃើញ​ វា​នឹង​កាន់តែ​ច្បាស់​ឡើង​រហូត​អាច​មើល​មុខ​មនុស្ស​ស្គាល់​ថា ជា​អ្នក​ណាៗ ទៅ​អនាគត​ភ្នែក​សិប្ប​និមិត្ត​នេះ​អាចឲ្យ​មើលឃើញជា in Frared, អាច X-Ray មើល​ឆ្ងាយ​ទៅ​ម្ខាង ឬ​ខាង​ក្នុងនៃ​អ្វី​ម្យ៉ាង ហើយ​នៅ​ទី​បំផុត​ទៅ​វា​អាច និង​ជា​ភ្នែក​ដូច​តួ ' Ter minator ' ក្នុង​ខ្សែភាពយន្ត​ដូច្នោះ ។
​ ​មិនតែប៉ុណ្ណោះ​យើង​អាច​មើល​ទៅ​ឆ្ងាយ​រួច​បំព្រួញ​រូប​នោះ​ឲ្យមក​ជិត​បង្កើយ​ដោយ​មិន​ចាំបាច់​ប្រើ​កែវឆ្លុះ​ឡើយ ។ អាចមាន​លទ្ធភាព​ចាត់ចែង​ទៅ​លើ​រូប​ភាព​ អាច​មើលឃើញ​ដូចជា​ពេល​មេឃ​មាន​ពន្លឺ​ខ្លាំង យើង​អាច​ប្រាប់​ឲ្យ​វា​បន្ថយ​ពន្លឺ​ដោយ​មិន​ចាំបាច់​ពាក់​វ៉ែនតា​ទៀតឡើយ ។ ក្រៅពីនេះ Bionic Eye អាច​ឲ្យ​យើង​មើល​វិឌីអូ​នៅ​ភ្នែក​ម្ខាង និង​មើលផ្លូវ​សម្រាប់​ភ្នែក​ម្ខាង​ទៀត ។​
​ ​បើសិនជា Bionic Eye នេះ​កើត​ចេញ​ជា​រូបរាង​មែន វា​គឺជា​ភ្នែក​ទិព្វ​ពិតៗ ដែល​មនុស្ស​គ្រប់គ្នា​ស្រមៃ​ចង់​បាន​ជា​យូរ​មក​ហើយ ពីព្រោះ​ភ្នែក​យើង​អាច​ញែក​រូបភាព​ជា​ពីរ គឺ​ភ្នែក​មួយ​ប្រើការ​ទៅលើ​រឿង​អ្វី​ម្យ៉ាង ​ភ្នែក​មួយទៀត​ប្រើការ​ទៅលើ​ការមើល​អ្វី​ផ្សេងៗទៀត​ដាច់ដោយឡែក​ពីគ្នា ។​
​ ​ដូច្នេះ​បុរសៗ ដែល​ដឹក​គូស្នេហ៍​ដើរលេង​មិន​ចាំបាច់​ត្រូវ​បើកឡាន​យឺតៗ​ទៀត​ទេ ពីព្រោះ​គាត់​អាច​ប្រើ​ភ្នែក​ម្ខាង​មើលផ្លូវ និង​​ភ្នែក​ម្ខាង​ទៀត​មើលទៅ​ភ័ក្ត្រ​ដ៏​ផូរផង់​របស់​គូរ​ស្នេហ៍​របស់​គាត់​ដោយ​មិន​បារម្ភ​ពី​ការ បើក​ឡាន​បុក​ស្លាក​សញ្ញា ឬ​ដើមឈើ​តាមផ្លូវ​ទៀតឡើយ ។ ហើយ​បើ​ថ្ងៃក្រោយ Bionic hand ត្រូវបាន​បង្កើត​ដែរនោះ គាត់​អាច​បើកឡាន​ដៃ​ម្ខាង និង​ដៃ​ម្ខាង​ទៀត​លូក​ច្បិច​ថ្ពាល់​គូរ​ស្នេហ៍ ដោយ​មិន​ខ្លាច​ដៃ​នោះ​វង្វេង​រក​ចង្កូត​ឡាន​មិន​ឃើញ​ទៀតឡើយ ៕