អ្នកលក់បន្លែមួយចំនួន
បានប្រើថ្នាំអប់សពដើម្បីរក្សាបន្លែទុកឱ្យនៅស្រស់ ព្រោះលក់មិនអស់
ឬត្រូវដឹកជញ្ជូនក្នុងដំណើរផ្លូវឆ្ងាយ ជាពិសេស
ថ្នាំនេះត្រូវបានគេយកមកប្រើជាមួយផ្លែឈើដែលលក់ក្នុងទីផ្សារផងដែរ
ជាពិសេសផ្លែឈើដែលត្រូវដឹកជញ្ជូនមកពីទីឆ្ងាយៗ....!!!
ចាប់ពីពេលនេះទៅ យើងគួរនាំគ្នាប្រើទឹកដូងជាជំនួសវិញ ព្រោះវាមិនប៉ះពាល់សុខភាពដូចថ្នាំអប់សពនោះឡើយ ។ យោងតាមការប្រកាស
ឱ្យដឹងពីសាកលវិទ្យាល័យផ្នែកស្រាវជ្រាវវិធីសាស្ដ្រធ្វើកសិកម្មឱ្យប្រសើរឡើងរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា គេបានសាកល្បងយកទឹកដូងក្នុង
ចំនួនមួយច្រើន រួចដាក់សណ្ដែកទ្រើង (សណ្ដែកកួរ) ត្រាំក្នុងនោះចំនួនយ៉ាងតិចឱ្យបានពីរនាទី បន្ទាប់មកគេអាចរក្សាវាទុកឱ្យនៅស្រស់ដដែលបាន
ចំនួនរហូតដល់បួនថ្ងៃបន្ទាប់ពីថ្ងៃប្រមូលផលរួច ភាពឆាប់ស្រពោន និងបាត់សម្រស់របស់ពណ៌សណ្ដែកត្រូវបានកាត់បន្ថយជាមួយគ្នាដែរ ។
យោងតាមសម្ដីរបស់អ្នកស្រាវជ្រាវម្នាក់បានឱ្យដឹងថា នៅក្នុងទឹកដូងមានសារធាតុម្យ៉ាងឈ្មោះស៊ីតូគីនីន(cytokinins) វាជាអ័រម៉ូនមួយប្រភេទ
ទទួលខុសត្រូវទៅលើពណ៌បៃតង (chlorophyll) របស់សណ្ដែកជាហេតុធ្វើឱ្យវាអាចរក្សាពណ៌វាបានយូរជាង ។
យើងអាចប្រើវិធីដូចគ្នានេះជាមួយបន្លែដទៃឯទៀតក៏បានឱ្យតែបន្លែនោះមានពណ៌បៃតង ។
តើទឹកដូងមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ?
ទឹកដូងខ្ចីមាន ៖
- កាបូហាយដ្រេតតិច
- ជាតិខ្លាញ់ត្រឹមតែ១ភាគរយ
- ជាតិស្ករតិចតួចបំផុត
ទឹកដូងអាចជួយបង្កើនសុខភាព និងប្រឆាំងជាមួយមេរោគ ៖
១) ធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនត្រជាក់ចុះ និងរក្សាសីតុណ្ហភាពឱ្យនៅក្នុងកំដៅមួយស្ថេរ
២) ជាភេស្ជៈមួយជួយបង្កើនជាតិទឹកក្នុងខ្លួនបានសមស្របតាមសេចក្ដីត្រូវការ
៣) ជួយនាំយកសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនទៅកាន់កោសិកាក្នុងខ្លួន
៤) ជួយបង្កើន និងសម្រួលជាតិទឹក បន្ទាប់ពីការហាត់ប្រាណបាត់បង់ជាតិទឹកច្រើន
៥) ធ្វើឱ្យយើងមានសុខភាពល្អប្រសើរ
៦) ជួយបង្កើនភាពស៊ាំក្នុងខ្លួនប្រឆាំងទល់មេរោគនានាមួយចំនួន
៧) ជួយឱ្យស្រកទម្ងន់បើយើងមានខ្លាញ់ក្នុងខ្លួនច្រើន
៨) ជួយកាត់បន្ថយជាតិពុល និងប្រយុទ្ធជាមួយមេរោគ
៩) ជួយសំអាតជាតិពុលក្នុងព្រ័ន្ធរំលាយអាហារ
១០) ជួយគ្រប់គ្រងជាតិស្ករចំពោះអ្នកមានរោគទឹកនោមផ្អែម
១១) ជួយឱ្យរាងកាយយើងប្រឆាំងជាមួយមេរោគពីខាងក្រៅដូចជាគ្រុន ផ្ដាសាយ...
១២) ជួយធ្វើឱ្យមានតុល្យភាពរវាងជាតិអាស៊ីដ និងអាល់កាលីនក្នុងឈាម
១៣) ជួយព្យាបាលក្រលៀន និងក្រួសក្នុងតម្រងនោម
១៤) ជួយបង្កើនលំហូរឈាមឱ្យប្រសើរជាងមុន
១៥) ទឹកដូងល្អជាងទឹកដោះគោ ព្រោះមានសារធាតិចិញ្ចឹមច្រើនជាង
១៦) ទឹកដូងមានសារធាតុហ្វូលីក អាស៊ីដ ដែលមានក្នុងទឹកដោះម្ដាយ វាល្អជាងម្សៅទឹកដោះខ្លះ
១៧) ទឹកដូងគឺជាទឹកសុទ្ធពិតៗ និងគ្មានមេរោគ
១៨) ទឹកដូងមានសភាពដូចឈាមមនុស្ស ប្លាស្មារបស់វាដូចរបស់មនុស្សដែរ
១៩) ទឹកដូងត្រូវបានប្រើធ្វើជាស៊ីរ៉ូមនៅក្នុងប្រទេសខ្លះ និងបានជួយអាយុជីវិតមនុស្សជាច្រើន
២០) នៅក្នុងទឹកដូងមានសារធាតុប៉ូតាស្យូមរហូតដល់ ២៩៤មីល្លីក្រាម ច្រើនជាងទឹកភេសជ្ជៈរបស់អ្នកកីឡា និងទឹកភេសជ្ជៈបង្កើនកម្លាំង
២១) ទឹកដូងមានសូដ្យូមត្រឹមតែ ២៥មីល្លីក្រាម ឯចំណែកភេសជ្ជៈអ្នកកីឡាមានរហូតដល់៤១មីល្លីក្រាម
២២) ក្នុងទឹកដូងមានជាតិស្ករចំនួន៥មីល្លីក្រាម ឯចំណែកទឹកភេសជ្ជៈវិញមានរហូតដល់ ១០-២៥មីល្លីក្រាម
២៣) នៅក្នុងទឹកដូងមានក្ល័រាយដ៍ចំនួនរហូតដល់១១៨មីល្លីក្រាម ឯទឹកភេសជ្ជៈវិញមានត្រឹមតែ ៣៩មីល្លីក្រាម តែប៉ុណ្ណោះ ។
ទឹកដូងថោក តែផ្ដល់នូវប្រយោជន៍ផ្នែកសុខភាពច្រើនដល់រាងកាយយើង តែត្រូវជ្រើសរើសដូងណាដែលទើបបេះមកថ្មីៗតែប៉ុណ្ណោះ ដូង
បេះមកទុកយូរមិនសូវល្អ បាត់បង់គុណភាពរបស់វា ។ កូនង៉ាដែលម្ដាយមិនសូវសម្បូរទឹកដោះ អាចឱ្យបៅទឹកដូងជាជំនួយបន្ថែមបាន បន្ទាប់ពីទារក
អាចញ៉ាំចំណីរឹងបានគឺនៅពេលវាមានអាយុបាន៦ខែទៅ៨ខែ ។ វេជ្ជបណ្ឌិតខ្លះណែនាំឱ្យមាតាដែលមានទារកក្នុងផ្ទៃផឹកទឹកដូងខ្ចីឲ្យបានជារឿយៗ
ដើម្បីសុខភាពមាតា និងទារក្នុងផ្ទៃ ៕