អ្នកចំណេះដឹងទូទៅផ្នែកចំណីអាហារបានណែនាំថា
គួរប្រើទឹកឃ្មុំជំនួសសារជាតិគីមី ការពារផ្អូមនៅក្នុងទឹកសាឡាត់
ដែលក្រៅពីប្រយោជន៍ដល់រាងកាយហើយនោះ
អាចធ្វើឲ្យមានរសជាតិផ្អែមដោយធម្មជាតិទៀតផង ។
ជំនួយសាស្ត្រាចារ្យ នីកគី អ៊ីងកេសេត ផែកវិជ្ជាគីមីចំណីអាហារពីសាកលវិទ្យាល័យ អ៊ីល លីណយ នៃសហរដ្ឋអាមេរិក បានប្រកាសប្រាប់ថា ដើម្បីប្រើប្រយោជន៍របស់ទឹកឃ្មុំ ទើបសាកល្បងប្រើទឹកឃ្មុំ ធ្វើជាទឹកសាឡាត់ឡើងជាច្រើនប្រភេទ ។ យើងបានរកឃើញថា សារជាតិទប់ស្កាត់អង់ទីអុកស៊ីដែន នៅក្នុងទឹកឃ្មុំមានគុណភាព ជួយរក្សាគុណភាពរបស់ទឹកសាឡាត់បានយូររហូតដល់ ៩ ខែ ថែមទាំងនៅមានរសជាតិផ្អែមបែបធម្មជាតិទៀតផង ។
អ្នកចំណេះដឹងផ្នែកអាហារបានសិក្សាដើម្បីប្រើទឹឃ្មុំ ជំនួសសារជាតិ អ៊ីឌីធីអេ ដែលជាសារជាតិការពារផ្អូម ដើម្បីរក្សាគុណភាពប្រេងនៅក្នុងទឹកសាឡាត់ និងជំនួសការប្រើទឹកផ្អែមចំរាញ់ពីម្ស៉ៅពោត ដែលក្រមហ៊ុនផលិតទឹកសាឡាត់ ជាច្រើនកន្លែងប្រើដើម្បីធ្វើឲ្យមានរសជាតិផ្អែម ។
លោកសាស្ត្រាចារ្យ នីកគី បានបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវថា ឲ្យសាកល្បងរក្សាទុកទឹកសាឡាត់ ដែលផ្សំជាមួយទឹកឃ្មុំ ទុកនៅក្នុងសីតុណ្ណភាពខុសៗពីគ្នារយៈពេល ៩ ខែ ឃើញថា ទឹកសាឡាត់រូបមន្តទឹកឃ្មុំ អាចរក្សាសភាពល្អមិនចាញ់ពួកដែលប្រើសារជាតិការពារផ្អូម ដទៃៗទៀតឡើយ ៕