Social Icons

ប្រទេស​កាណាដា​គ្រោង​សើរើ​ភាពជា​ពលរដ្ឋ​ស្របច្បាប់​ចំនួន ១៨០០​ករណី ដែល​បានទទួល​សញ្ជាតិ​ស្របច្បាប់​ក្លែងក្លាយ

មាន​ចំនួន​ពលរដ្ឋ​មាន​សញ្ជាតិ​កាណាដា​មិន​ស្របច្បាប់​ចំនួន​ប្រហែលជា ១៨០០ នាក់ នឹងត្រូវ​សើរើ​ពិនិត្យ​ជាថ្មី ព្រោះ​រដ្ឋាភិបាល​សហព័ន្ធ​ជឿថា ពួកគេ​មាន​សញ្ជាតិ​កាណាដា​មិន​ស្របច្បាប់ ដោយ​ក្លែង​លិខិតស្នាម ហើយ​ពួកគេ​មិន​ទាំង​ដែល​បានរស់នៅ​ក្នុងប្រទេស​កា​ណា​ដា​ផង​នោះទេ ។​ ​យោងតាម​ការ​ប្រាប់ឱ្យដឹង​ដោយ​រដ្ឋមន្ដ្រី​អន្ដោ​ប្រវេ​សន្ដ លោក​ជេ​សុន គេ​ណី បានឱ្យដឹងថាៈ​​ពួកគេ​ទាំងនេះ ត្រូវបាន​ជឿថា មិនដែល​បានរស់នៅ​ក្នុងប្រទេស​កា​ណា​ដា​ទេ ហើយ​ពួកគេ​សឹង​ទាំង​​អស់​កំពុង​រស់នៅក្នុង​ប្រទេស
ដ៏ទៃ​ឯទៀត​ក្រៅពី​កាណាដា ។​
​ យើង​កំពុងតែ​រៀបចំ​ផ្លូវច្បាប់​ដើម្បី​បញ្ចប់​ស្ថាន​ភាពជា​ពលរដ្ឋ​កាណាដា​ក្លែងក្លាយ​របស់​ពួកគេ ដោយ​​យោងទៅតាម​ឯកសារ និង​ភ័ស្ដុតាង ដែល​យើង​មាន​ក្នុង​ដៃ ។ មួយវិញទៀត​នោះ ខ្ញុំ​ជឿថា ពួកគេ​ក៏​​មិន​ចង់​ប​ង្ហា​ញ​ខ្លួន នៅ​ចំពោះមុខ​តុលាកា ដើម្បី​តតាំង​រ៉ាំរ៉ៃ​ជាមួយ​ផ្លូវច្បាប់​ដែរ ។ យើង​គ្រាន់តែ​ចង់ឱ្យ​​ពួកគេ​ព្រម​ទទួលយក​ការសម្រេច​របស់​យើង ដើម្បី​បញ្ចប់​សញ្ជាតិ​កាណាដា​ក្លែងក្លាយ​របស់​ពួកគេ​ដោយ​វា​ជា​វិធី​មួយ​លឿន និង​រហ័ស និង​មិន​ចំណាយ​ច្រើន​ឡើយ ។​ ​រដ្ឋាភិបាល​សហព័ន្ធ​បានប្រកាស​ជា​ផ្លូវការ​រួចទៅហើយ ដើម្បី​បញ្ចប់​សញ្ជាតិ​កាណាដា​របស់​មនុស្ស​​ចំនួន​ប្រមាណ​ជា​១៨០០​នាក់ ដែល​កំពុងមាន​សញ្ជាតិ​កាណាដា​ក្លែងក្លាយ​ដោយ​ការ​ក្លែងបន្លំ ។​
​ គេ​ជឿថា អ្នក​ដែល​ទទួលបាន​សញ្ជាតិ​កាណាដា​ក្លែងក្លាយ​ទាំងនោះ អាចធ្វើ​ទៅបាន ដោយបាន​ជួល​​ពួក​មនុស្ស​ខិលខូច​ឱ្យ​រៀបចំ​ឯកសារ​ក្លែងបន្លំ ឬ​ត្រូវ​រៀបចំ​ធ្វើឱ្យ​ដោយ​ពពួកមនុស្ស​បោកប្រាស់​ខ្លះៗ​​នៅឯ​ក្រៅប្រទេស ។ លោក​គេ​នី បាន​ព្រមាន​មនុស្ស​ទាំង ១៨០០ នាក់​នោះ​ថា នេះ​គឺជា​ជំហាន​ទីមួយ​​ដើម្បី​បញ្ចប់​ពួក​មនុស្ស​រកស៊ី​បោកប្រាស់​តាំងខ្លួន ​ជា​អ្នក​ប្រឹក្សា​រៀបចំ​ឯកសារ​សម្រាប់​យក​សញ្ជាតិ​​កាណាដា តែ​ចាប់ពីពេលនេះ​ទៅ សូមឱ្យ​ពួកគេ​ដឹងថា យើង​កំពុងតែ​តាមរក​ពួកគេ និង​បញ្ចប់​ស្ថានភាព​បែបនេះ លែងឱ្យ​មាន​តទៅទៀតបាន ។​
​ពួក​អ្នកបោក​ប្រាស់​ទាំងនោះ បាន​បេ​ង្កី​ត​វិ​ក័យ​ប​ត្រ​ទឹក​ភ្លើង អាសយដ្ឋាន​ក្លែងក្លាយ រួច​បញ្ជូនមក​កាន់​ក្រសួង​របស់​អន្ដោ​ប្រវេ​សន្ដ ដើម្បី​រៀបចំ​ឯកសារ​ចូលសញ្ជាតិ​ស្របច្បាប់ តែ​ពេលនេះ យើង​បាន​​រកឃើញ​អ្វីដែល​ជាការ​ក្លែងបន្លំ​នោះ ព្រោះ​អ្នក​ទាំង​នោះបាន​លក់​ឯក​សារ​សញ្ជាតិ​នោះ​ក្នុងតម្លៃ​រាប់​​ពាន់​ដុល្លារ​ទៅឱ្យ​អ្នក​ដែល​ចង់បាន ។ ហេតុនេះ សម្រាប់​អ្នក​ដែល​បាន​ទិញ​កញ្ចប់​សញ្ជាតិ​កាណាដា​​ក្លែងក្លាយ​ពី​ជនណាម្នាក់ ដែលជា​អ្នក​រត់ការ សូម​ប្រញាប់​ដកខ្លួន​ចេញ បើ​ពុំ​នោះទេ​នឹងត្រូវ​បាន​ចាប់​​ខ្លួន​ពេល​ចូល​ទៅដល់​ទឹកដី​ប្រទេស​កាណាដា ដោយសារតែ​វា​មិនមែនជា​សញ្ជាតិ​កាណាដា ត្រឹមត្រូវ​​ស្របតាម​ច្បាប់ ៕