អ្នកប្រាកដជាធ្លាប់ជួបហើយនូវបញ្ហាទឹកចូលត្រចៀក
ហើយវាអាចកើតឡើងបាននៅពេលដែលអ្នកកំពុងតែហែលទឹក ឬ ងូតទឹក ។
បើសិនជាអ្នកទុកអោយទឹកនៅក្នុងត្រចៀកមានរយៈពេលយូរនោះ
វាអាចបណ្តាលអោយមានការឆ្លងមេរោគ
មិនតែប៉ុណ្នោះធ្វើអោយខូចក្រដាស់ត្រចៀក
និងធ្វើអោយឈឺថែមទៀតផង ។
ដូច្នេះវាជាការប្រសើរប្រសិនបើយើងដឹងនូវវិធី
ក្នុងការយកទឹកចេញពី ត្រចៀកដើម្បីចៀសវាងនូវបញ្ហាដែលបានលើកឡើង
ដូចខាងលើនេះ ។
ខាងក្រោមនេះគឺជាវិធីដែលជួយអោយលោកអ្នកអាចយកទឹកចេញពីត្រចៀកបាន
ដោយសុវត្ថិភាព។
១.
ជាដំបូងចាក់ទឹកប៉ុន្មានដំណក់ទៅក្នុងបំពង់បន្តក់
បន្ទាប់មកផ្អៀងក្បាលបន្តិចដើម្បីអោយត្រចៀកដែលមានទឹកចូល
ផ្ងារទៅខាងលើ ។
ចាក់ទឹកដែលនៅក្នុងបំពង់ចូលទៅក្នុងត្រចៀកនោះ
រួចហើយចាំប្រហែលជា ២ ទៅ ៣ វិនាទី
បន្ទាប់មកទៀតត្រលប់ក្បាលរបស់អ្នកចុះក្រោមយ៉ាងរហ័ស
ដើម្បីអោយទឹកនៅក្នុងត្រចៀកហូរចេញមកក្រៅបាន ។
ធ្វើដូចនេះជាថ្មីម្តងទៀតរហូតលុះត្រាតែទឹកហូរអស់ពីត្រចៀក ។
២.
រៀបចំការលាយបញ្ចូលគ្នារវាងអាកុល និងទឹកខ្មេះ ។ បន្តក់ ២
ឬ ៣
ដំណក់នៃការលាយបញ្ចូលគ្នានេះទៅក្នុងត្រចៀកដែលមានទឹកចូល ។
ការលាយបញ្ចូលគ្នានេះ
និងជួយធ្វើអោយទឹកនៅក្នុងត្រចៀកស្ងួតក្នុងរយៈពេលដ៍ខ្លី ។
៣. អ្នកគួរគប្បីគេងយ៉ាងណាអោយត្រចៀកដែលមានទឹកចូលប៉ះទៅនឹងផ្ទៃខ្នើយ ។ បន្តិចក្រោយមក កំលាំងនៃទំនាញ នឹងច្រានទឹកអោយចេញមកក្រៅ ។
៤.
សម្ងួតត្រចៀករបស់អ្នកអោយបានស្ងួតល្អ
ដោយប្រើឧបករណ៍ផ្លុំសក់ជាមួយ នឹងកំរិតដែលទៀបសមល្មម
ដើម្បីកុំអោយមានការរលាក ឬ ឆេះត្រចៀករបស់អ្នក
ដូច្នេះគួរកុំដាក់ឧបករណ៍នៅជិតត្រចៀកអ្នកពេក ។
៥.
អ្នកគួរប្រើប្រាស់ថ្នាំបន្តក់ត្រចៀកប្រភេទសំលាប់មេរោគ ។
បន្តក់ ២ ឬ ៣ ដំណក់ទៅក្នុងត្រចៀក
បន្ទាប់មកផ្អៀងត្រចៀកចុះក្រោម
ធ្វើដូច្នេះទឹកអាចហូរចេញមកក្រៅជាមួយ នឹងថ្នាំបន្តក់ត្រចៀក
។
៦.
ប្រសិនបើអ្នកបានប្រើគ្រប់វិធីខាងលើនេះហើយ
ហើយនៅតែពុំអាចយកទឹកក្នុងត្រចៀកចេញមកក្រៅបាន
អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ៕
ឯកសារយោង៖
www.ehow.com