ចំណងជើងខាងលើនេះ
បើយើងមើលមួយភ្លែតទៅហាក់ដូចជាប្លែកបន្តិច ប៉ុន្តែសម្រាប់ប្រជាជនជប៉ុនវិញ
គេបានចាត់ទុកថា វាជារឿងមួយសាមញ្ញ ពីព្រោះអ្នកដាំដំណាំ
អ្នកចិញ្ចឹមសត្វនៅជប៉ុនគេបានប្រើទឹកខ្មេះនេះ (ទឹកខ្មេះឈើ) អស់រយៈពេល ៣០
ឆ្នាំមកហើយ ។
ជប៉ុនបានប្រើវិធីម្យ៉ាងដើម្បីកែច្នៃឫស្សីឲ្យទៅជាប្រយោជន៍យ៉ាងច្រើន ដោយរួមទាំងការប្រើទឹកខ្មេះផលិតពីឫស្សី សម្រាប់បង្កើនការដាំដុះ សម្រាប់សត្វចិញ្ចឹមសម្រាប់ផលិតជាបន្ទះបិទបាតជើងបឺតស្រូបជាតិពុល និងសម្រាប់ប្រើការទៅលើរឿងជាច្រើនទៀតក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ។
អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកហើយ ដែលជនជាតិជប៉ុនបានប្រើទឹកខ្មេះឈើ (ឬឫស្សី) ដើម្បីបង្កើនគុណភាពកសិផល និងសត្វចិញ្ចឹម ។ ក្រៅពីនេះគេនៅបានយកទឹកខ្មេះឫស្សីនេះ ទៅបង្កករួចកិនជាម្ស៉ៅបង្កើតចេញជាបន្ទះបិទបាតជើង ដើម្បីបឺតស្រូមយកសារធាតុពុលផ្សេងៗពីក្នុងខ្លួនមនុស្សយើងទៀតផង ។
នៅប្រទេសកម្ពុជាយើង ក៏ឃើញមានគេផ្សាយលក់ផលិតផលកៅអៀកបិទបាតជើងនេះច្រើនណាស់ដែរ តាមរយៈវិទ្យុ ។
ហេតុអ្វីបានជាគេប្រើទឹកខ្មេះឈើ ?
នៅប្រទេសជប៉ុនគេបានពិសោធន៍រកឃើញថា បើសិនគេដុតឫស្សី ឬឈើនៅក្នុងធុង (Kiln) ដោយអនុញ្ញាតឲ្យមានអុកស៊ីហ្សែនតិចតួចចូល គេអាចបង្កើតបានជាធ្យូងម្យ៉ាង ដែលមានគុណភាពល្អ ក្រៅពីនោះគេនៅទទួលបានទឹកខ្មេះឆៅចំនួនប្រហែលជាពីរលីត្រដល់ទៅប្រាំពីរលីត្រទៀត សំរាប់យកមកប្រើការទឹកខ្មេះឆៅ ដែលគេត្រងបានមកនេះ មិនទាន់អាចប្រើការអ្វីបានទេ គេត្រូវទុកវារយៈពេលពី ៣ ទៅ ៥ ខែសិនទើបអាចប្រើការបាន តែត្រូវដួសយកផ្នែកលើចំនួនពីរស្រទាប់ចេញសិន គឺប្រេងនិងជ័រ អ្វីដែលនៅសល់ផ្នែកខាងក្រោមវា គឺជាទឹកខ្មេះ ដែលមានរសជាតិជូៗ ដែលគេត្រូវការ ។
ដូច្នេះបើគេដុតឈើ (ចំហុយ) ឬឫស្សីគេបានទទួលផលចំនួនពីរយ៉ាង គឺទី១ ជាទឹកខ្មេះឈើ ទី២ គឺជាធ្យូង ដែលអាចឲ្យគេយកទៅប្រើសំរាប់ដាំបាយ និងប្រើការជាប្រយោជន៍ផ្សេងទៀតជាច្រើន ។
គុណប្រយោជន៍របស់ទឹកខ្មេះនេះ គឺមានច្រើនដូចជា:
* សម្រាប់សត្វ:
- គេអាចឲ្យទឹកខ្មេះឈើនេះជាមួយចំណីឲ្យមាន់ ទា ជ្រូក គោ ក្របី ត្រី ដើម្បីឲ្យវាមានសុខភាពល្អ មានពងច្រើនសត្វ ឆាប់ធំ សាច់មានរសជាតិឆ្ងាញ់ ពងសត្វមានគុណភាពល្អ សាច់សត្វមានរសជាតិឆ្ងាញ់ទាំងមាន់ ទា ជ្រូក គោ.... ។ ជួយប្រឆាំងចំពោះជម្ងឺរផ្សេងៗ ការពារសត្វមិនឲ្យឆ្លងជម្ងឺ ព្យាបាលសត្វដែលមានជម្ងឺ កាត់បន្ថយការឆ្លងរោគ នៅក្នុងកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ ។ សត្វមាន់ ទា ជ្រូក គោ ដែលតែងតែជួបប្រទះនូវជម្ងឺប្រព័ន្ធរំលាយអាហារ និងត្រូវបានព្យាបាលឲ្យជាសះស្បើយ ។
* សម្រាប់ដំណាំ:
- ទឹកខ្មេះឈើ មានប្រយោជន៍ច្រើនយ៉ាងណាស់ទៅលើផ្នែកកសិកម្ម បើគេបានយកទឹកខ្មេះឈើទៅលាយជាមួយជីកំប៉ុស្តិ៍ វានិងជួយឲ្យដីនោះ គ្មានមេរោគអាក្រក់ បង្កើតឲ្យមានបាក់តេរីល្អ បង្កើនគុណភាពដីដែលដាំដំណាំមិនកើតឲ្យល្អមកវិញ ធ្វើឲ្យផ្លែឈើមានរសជាតិផ្អែមកាន់តែខ្លាំង កំចាត់សត្វល្អិតនានា ដែលយាយីដំណាំ សម្លាប់មេរោគក្នុងដី ដែលអាចបង្កជម្ងឺដល់ដំណាំ បញ្ចៀសរាល់សត្វល្អិតទាំងឡាយមិនឲ្យមកជិតដំណាំ ផ្លែឈើដែលបានប្រើទឹកខ្មេះឈើ អាចរក្សាទុកបានយូរជាងធម្មតា ។ ដើមឈើ ដែលពិបាក ឬការដុះលូតលាស់មិនល្អ ក្រធំ បើបានប្រើទឹកខ្មេះឈើបាញ់ដាក់ដើមស្លឹកវានិងគល់វា មិនយូរប៉ុន្មានវានិងដុះលូតលាស់ល្អមកវិញ ឬល្អជាងដើមឈើដែលមានសុខភាពល្អទៅទៀត ។ ទឹកខ្មេះឈើអាចបាញ់ដាក់ស្លឹកពេលចេញផ្កាភ្លាម ដើម និងគល់ពេលកំពុងផ្លែ បើមានសត្វល្អិតទុំរុំផ្លែ ដូចជាចៃជាដើមត្រូវបាញ់ដាក់ឲ្យសត្វ មិនយូរប៉ុន្មានសត្វល្អិតទាំងនោះនិងងាប់អស់ ឬហើរចេញ លែងមកបៀតបៀនទៀតឡើយ ។
* សម្រាប់មនុស្ស:
- ទឹកខ្មេះឈើត្រូវបានគេយកមកប្រើសម្រាប់លាបលើកន្លែងពស់ចឹក សត្វមានពិសខាំ ដើម្បីបឺតស្រូបយកជាតិពិសចេញ ចម្រាញ់បង្កើតចេញជាម្សៅសម្រាប់បិទបាតជើងព្យាបាលរោគជាច្រើនប្រភេទ ដែលទាក់ទងដល់ប្រព័ន្ធរំលាយអាហារ ចុករោយសន្លាក់ ការពារដំបៅក្នុងធ្មេញ បន្ថយកូឡេស្ទឺរ៉ូល បញ្ឈប់ជម្ងឺក្នុងប្រព័ន្ធរំលាយអាហារ ។ និងនៅមានច្រើនទៀត តែមិនត្រូវប្រើតាមមាត់ឡើយ គឺអាចប្រើសម្រាប់ការព្យាបាលតាមផ្នែកខាងក្រៅរាងកាយប៉ុណ្ណោះ ។ ចំពោះវិធីប្រើប្រាស់ផ្សេងទៀត សូមពិគ្រោះជាមួយអ្នកលក់ ឬពិគ្រោះជាមួយគ្រូពេទ្យដែលមានឯកទេសខាងប្រើប្រាស់ទឹកខ្មេះឈើនេះ ។ លោកអ្នកនាង ក៏អាចស្វែងរកព័ត៌មានបន្ថែមស្តីពីប្រយោជន៍របស់ទឹកខ្មេះឈើនេះ ដោយរួមទាំងវិធីប្រើជាប្រយោជន៍ និងវិធីផលិតផងដែរ តាមរយៈ Internet ដោយប្រើពាក្យ " wood vinegar " ។
អ្នកដាំដំណាំ អ្នកចញ្ចឹមសត្វគ្រប់ប្រភេទ រួមទាំងមច្ឆាវប្បកម្មគួរនាំគ្នាប្រើ ឬផលិតទឹលខ្មេះឈើនេះ ឲ្យបានគ្រប់គ្នា ពីព្រោះវាមានគុណប្រយោជន៍ច្រើនណាស់ សម្រាប់ផ្នែកកសិកម្មជាពិសេស ដំណាំស្រូវ ពីព្រោះវាអាចធ្វើឲ្យស្រូវផ្តល់ផលច្រើន និងការពារការយាយី ពីសត្វល្អិតផងដែរ ។
* វិធីផលិត:
យើងត្រូវមានសម្ភារៈមួយចំនួន:

- ធុងសាំងចំណុះ ២០០ លីត្រ ១
- ដើមឈើស្រស់គ្រប់ប្រភេទ, ត្រឡោកដូង, ស្លឹកឈើស្រស់ៗ, ស្លឹកគ្រៃ ដើមស្តៅ
ឬសំបកស្តៅ, ដើមឫស្សីពីងពុង - បំពង់ឫស្សី ១ ដើម ប្រវែង ៤ ម៉ែត្រ
- ដីឥដ្ឋ
- អង្កាម
- ទឹក
- ដប ឬធុងសម្រាប់ត្រងទឹកខ្មេះ
- ធុងសាំងត្រូវយកទៅឲ្យជាងដែកកាត់ចោះជាប្រហោង សម្រាប់ផ្សារភ្ជាប់ជាមួយបំពង់កោងមួយរាងអក្សរអិល បំពង់នេះត្រូវមានទំហំ ៥០ mm ។
-
នៅផ្នែកម្ខាងទៀតនៃធុងសាំងត្រូវចោះមួយផ្នែកធំចេញមើលរូប
- រៀបកន្លែងមួយរាបស្មើនៅក្រោមម្លប់
គល់ធុងសាំងនេះឲ្យស្មើ ដាក់មែកឈើដែលបានកាត់ប្រវែង ៨០ ស.ម
ចូលក្នុងធុងសាំងនេះ តរៀបវាឲ្យល
បើសិនជាលោកអ្នកនាងមិនមានបំណងចង់ផលិតទេ
លោកអ្នកនាងអាចទំនាក់ទំនងទិញពីកន្លែងមួយ ដែលមានផលិតទឹកខ្មេះឈើនេះ
នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Eco biz (Geres) Cambodia តាមរយៈលេខទូរស័ព្ទ
023 222 475 ទូសារលេខ: 023 221 314 ព័ត៌មានលំអិតសូមទាក់ទងលោក លឹម ស៊ាងឡាយ
តាមរយៈលេខទូរស័ព្ទ 016 292 875 តម្លៃក្នុង ១ ដបចំណុះ ១ លីត្រ គឺ $ 2.5
អាចទិញបាននៅអង្គការសេដាក និង Natural Garden (ដំណាំធម្មជាតិ)