១. ត្រូវទទួលទានទឹកដោះគោក្នុងមួយថ្ងៃបីដងគឺ៖ ពេលព្រឹក ពេលរសៀល និងពេលល្ងាច ។ ប៉ុន្តែសូមទទួលទានក្នុងបរិមាណមួយដែលសមល្មម កុំទទួលទានច្រើនហួសពេកព្រោះបើទទួលទានច្រើនពេក សារពាង្គកាយរបស់អ្នកពុំអាចស្រូបយកសារធាតុចញ្ចឹមទាំងអស់នោះបាន ល្អនោះទេ ។
២.
៣.ត្រូវទទួលទានដំណេកឲ្យបានចាប់ពី ៨ ទៅ ១០ម៉ោងក្នុងមួយថ្ងៃ ហើយជាពិសេសគួរចូលគេងមុនម៉ោង១២យប់ ។ ចំពោះក្មេងតូចៗ(១០-១៥ឆ្នាំ)គួរតែគេងឲ្យបាន ១០ម៉ោងក្នុងមួយថ្ងៃ ។ ហើយចំពោះក្មេងជំទង់(១៥-២០ឆ្នាំ)គួរតែគេងឲ្យបាន ៩ម៉ោងក្នុងមួយថ្ងៃ រីឯចំពោះមនុស្សពេញវ័យ(២០-២៥ឆ្នាំ)វិញគួរតែគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ។
៤.គួរធ្វើលំហាត់ប្រាណណាដែលមានភាពយឺត ឫក៏ពន្លាតដងខ្លួនរបស់អ្នកមានដូចជា៖ Pull Up, Lat Pull Down, Lower Back Extension, Hanging Crunch, Hanging Leg Raise
។ល។ ដែលមានរូបភាពបង្ហាញជូននៅខាងក្រោម ។
៥.
៦. ចំពោះបុរស និងស្រ្តីមិនត្រូវធ្វើការសេពកាមដោយប្រើដៃឲ្យលើសពីមួយដង ក្នុងមួយខែឡើយ ព្រោះបើប្រព្រឹត្តច្រើនពេកវាអាចបណ្តាលឲ្យខ្លួនប្រាណរបស់អ្នក បាត់បង់នូវសារធាតុចិញ្ចឹមជាច្រើន ។ នៅក្នុងពេលដែលអ្នកបញ្ចេញទឹកកាមសារធាតុចញ្ចឹមផ្សេងៗក៏ហូរ ចេញមកក្រៅជាមួយ នឹងទឹកកាមផងដែរ ។ ដូច្នេះប្រសិនបើសារពាង្គកាយរបស់អ្នកពុំត្រូវបានទទួលសារធាតុ ចញ្ចឹមឲ្យបានគ្រប់គ្រាន់នោះទេ វាក៏ពុំអាចធ្វើការលូតកម្ពស់បានដែរ ។ រីឯស្រ្តីគួរកុំធ្វើការបំបៅដោះដល់ទារកនៅក្នុងអំឡុងពេលដែល កំពុងលូតកម្ពស់ ពីព្រោះសារធាតុចញ្ចឹមជាច្រើននឹងហូរចេញមកក្រៅសារពាង្គកាយ ក្នុងពេលធ្វើការបំបៅទារក ប៉ុនែ្តប្រសិនបើអ្នកត្រូវតែធ្វើការបំបៅទារក សូមធ្វើចុះតែគួរទទួលទានសារធាតុបំប៉នដែលមាននៅក្នុងអាហារឲ្យបាន គ្រប់គ្រាន់ ។
ឯកសារយោង៖
http://www.ehow.com