Social Icons

Blue Stack អាចឱ្យ​យើង ប្រើ​ប្រូ​ក្រាម​ឬ​ហ្គេម​របស់​អេ​ន​ដ្រ​យ​ដ៍ (Android) នៅលើ​វីន​ដូរ​

សព្វថ្ងៃនេះ មាន​ប្រូ​ក្រាម​សម្រាប់​អេ​ន​ដ្រ​យ​ដ៍ (Android) កាន់តែ​ច្រើនឡើងៗ ត្រូវបាន​គេ​សរសេរ ដើម្បី​បំពេញ​ឱ្យ​ប្រព័ន្ធ​អូ​អេស​ថ្មី​នេះ​, បញ្ហា​នេះ​វា​បានធ្វើឱ្យ​អ្នក​ប្រើ វីន​ដូរ​ជាច្រើន​ច្រណែន​ខ្លាំង​ឡើងៗ​​ដោយសារតែ​ប្រូ​ក្រាម និង​ហ្គេម​មួយចំនួនធំ​មិនត្រូវ​បាន​គេ​ធ្វើឡើង​សម្រាប់ Window ផង​ទេ គឺមាន​ត្រឹមតែ​ជាមួយ អេ​ន​ដ្រ​យ​ដ៍​តែប៉ុណ្ណោះ ។ ហេតុនេះ​សម្រាប់​អ្នក​ដែល​ឃើញ​ហ្គេម ឬ​ប្រូ​ក្រាម​ណាមួយ​ល្អ​និង​មានបំណង​ចង់​ប្រើ​វា នោះ​ពិតជា​មិន​ងាយស្រួល​ឡើយ ព្រោះ​វា​ជា​ភព​ពីរ​ផ្សេងគ្នា​ស្រឡះ មិនអាច​ប្រើ​ចូលគ្នា​បានឡើយ ។​ ​ដោយសារ​បញ្ហា​នេះ មាន​ក្រុមហ៊ុន​មួយ​បាន​បង្កើត​ប្រូ​ក្រាម​មួយ​ឈ្មោះថា Blue Stack ដើម្បី​ជួយ​ឱ្យ​អ្នក​ដែល​ចង់​ប្រើ​ប្រូ​ក្រាម ឬ​ហ្គេម​របស់​អេ​ន​ដ្រ​យ​ដ៍ អាច​សម្រេច​បំណង​ខ្លួន​បាន ។ តាមរយៈ​ប្រូ​ក្រាម​នេះ អ្នក​ប្រើ អាច​ប្រើ​ប្រូ​ក្រាម និង​លេង​ហ្គេម​របស់​អេ​ន​ដ្រ​យ​ដ៍​បាន​ដោយ​សេរី​នៅលើ​ប្រព័ន្ធ Window របស់ខ្លួន​បាន​ដោយ​ងាយ មិនតែប៉ុណ្ណោះ បើសិនជា​អ្នក​ប្រើ មាន​ម៉ូនីទ័រ​ចំនួន​ពីរ គេ​អាច​ប្រើ​ប្រព័ន្ធ Window នៅលើ​ម៉ូនីទ័រ​មួយ និង​ប្រើ អេ​ន​ដ្រ​យ​ដ៍ នៅលើ​ម៉ូនីទ័រ​មួយ​ផ្សេងទៀត​បាន ។ ប្រូ​ក្រាម​ប្ល៊ូ​ស្ដា​ក់​នេះ​ត្រូវ​បាន​គេ​បង្កើតឡើង​ឱ្យ​អាច​ប្រើ​បាន​ទាំង​ជាមួយ កុំព្យូទ័រ​បែប​ធម្មតា ឡេ​ប​ថប់ និង​ថេ​ប្លិ​ត​ដែរ ។
​ ​តាមពិតទៅ ប្ល៊ូ​ស្ដា​ក់ គឺជា​អ្នក​ផ្សាភ្ជាប់​ទាំង​វីន​ដូរ និង​អេ​ន​ដ្រ​យ​ដ៍​ឱ្យ​កាន់តែ​ខិត​មក​ជិតគ្នា និង​អាច​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ការផ្ទេរ​ហ្វៃ​ល៍​ផងដែរ នេះ​គឺជា​សារសំខាន់​មួយទៀត ដែល​ប្រូ​ក្រាម​នេះ​អាចធ្វើ​បាន ។ សូមបញ្ជាក់ថា ប្ល៊ូ​ស្ដា​ក់​អាចឱ្យ​យើង​ប្រើ​បាន​ទាំង touchscreens, regular mice និង magic trackpads បាន​ដោយ​គ្មាន​បញ្ហា​ឡើយ ហេតុនេះ​សម្រាប់​អ្នក​ដែល​ទិញ​ថេ​ប្លិ​តម​ក​ប្រើ មាន​ប្រព័ន្ធ Window 7 រួចហើយ​ស្រាប់​នោះ មិនចាំបាច់​ត្រូវ​បារម្ភ​ទៀតឡើយ ព្រោះ​ចាប់ពីពេលនេះ​ទៅ​​យើង​អាច​ប្រើ​ទាំង​អេ​ន​ដ្រ​យ​ដ៍ និង​វីន​ដូរ​បាន ដោយ​មិនចាំបាច់​ទៅ​ច្រណែន​ជាមួយ​គេ​ទៀតឡើយ ។​ ​អ្នក​ប្រើ​អាច​ចុច​ប្ដូរ​ពី​វីន​ដូរ​ទៅ​អេ​ន​ដ្រ​យ​ដ៍​បាន​ភ្លាម ដោយ​គ្រាន់តែ​ចុច​ប្ដូរ​វា មិនចាំបាច់​Reboot វា​សារជាថ្មី​ឡើយ ។
​ ​តាមរយៈ​ការប្រើ​ប្ល៊ូ​ស្ដា​ក់​, ក្នុងខណៈ​នេះ យើង​នៅ​មិនទាន់​អាច​ដោ​ន​ឡូត​យក​ប្រូ​ក្រាម និង​​ហ្គេម​ពី Android Market បានឡើយ​ទេ តែ​អា​ចដោ​ន​ឡូត​យក​ពី Amazon market បាន ។ ក្នុងពេល​ខាងមុខនេះ យើងប្រហែលជា​នឹង​អាច​ប្រើ​វីន​ដូរ​ជាមួយ​អេ​ន​ដ្រ​យ​ដ៍​បានដែរ តែ​តាមមើលទៅ​វា​នឹង​ត្រូវការ​ពេល​ច្រើន​ថែមទៀត មុនពេល​វា​កើតចេញ​ជា​រូបរាង​ពិត ។​
​ សម្រាប់​អ្នក​ដែល​ចង់ដឹង អាច​ចូលទៅ​កាន់​វេ​ប​សាយ​ត៍របស់​ប្ល៊ូ​ស្ដា​ក់​នេះ ដើម្បី​ជ្រាប​ព័ត៌មាន​​បន្ថែម តាមរយៈ​លីង​ដូចខាងក្រោម​នេះ ៖(​សូមបញ្ជាក់ថា ប្រូ​ក្រាម​នេះ​នៅ​មិនទាន់​ចេញ​ឱ្យប្រើ​ជា​​សាធារណៈ​នៅឡើយ​ទេ តែ​អាច​ចុះឈ្មោះ​ធ្វើជា​អ្នក​តេស្ដ​វា​បាន​)សម្រាប់ ថេ​ប្លិ​ត​ម៉ាក Viewsonic Viewpad 10 Pro ដែល​នឹង​ចេញលក់​ក្នុងពេល​ឆាប់ៗ​​ខាងមុខនេះ វា​មាន ប្ល៊ូ​ស្ដា​ក់​នេះ​មកជា​មួយ​ស្រាប់ ព្រោះ​ក្រុមហ៊ុន Viewsonic នេះ​បាន​ប្រើ​​ប្ល៊ូ​ស្ដា​ក់​នេះ ជាមួយ​ថេ​ប្លិ​ត​ថ្មី​របស់ខ្លួន ។ ចាប់ពីពេលនេះ​ទៅ អេ​ន​ដ្រ​យ​ដ៍ លែង​ជា​របស់​ចម្លែក​និង​អាថ៌កំបាំង​ទៀតហើយ​សម្រាប់​យើង តាមរយៈ​ប្ល៊ូ​ស្ដា​ក់ ៕
http://bluestacks.com