១) សូមកុំបញ្ឆេះយានយន្ដទុកចោលយូរពេក ទោះបីដើម្បីកំដៅម៉ាស៊ីនក៏ដោយ
។បញ្ឆេះវាត្រឹមតែ ៣០ ទៅ ៤៥ វិនាទីគឺគ្រប់គ្រាន់ណាស់ទៅហើយ ។
២) មិនត្រូវប្រើយានយន្ដដែលម៉ាស៊ីនរបស់វាពេលបញ្ឆេះរួច
មិនធ្លាក់ចុះសម្លេងឡើយបានន័យថា
ម៉ាស៊ីនរបស់វានៅតែរោទិ៍ជាប់មិនព្រមធ្លាក់ចុះសម្លេង
បញ្ហានេះជាហេតុធ្វើឱ្យយានយន្ដវាស៊ីសាំងច្រើន ។ គួរពិនិត្យសំបុកខ្យល់
(អែរហ្វីលថឺរ) របស់វាក្រែងមានដីច្រើនជាហេតុធ្វើឱ្យវាស្ទះខ្យល់ ។
៣) សូមកុំបញ្ឈប់ម៉ាស៊ីនរួចបញ្ឆេះវា បើគ្មានការចាំបាច់ទេនោះ ពីព្រោះការរំលត់ម៉ាស៊ីនហើយបញ្ឆេះវា វាស៊ីប្រេងច្រើនដូចគ្នា បើយើងទុកម៉ាស៊ីនឱ្យនៅឆេះចំនួនមួយនាទី វាស៊ីប្រេងស្មើយើងរំលត់ម៉ាស៊ីនហើយបញ្ឆេះវាវិញដែរ ។
៤) សូមកុំរោទិ៍ម៉ាស៊ីន មុនពេលយើងរំលត់ម៉ាស៊ីន ព្រោះវាជាការខាតបង់មួយ វាស៊ីប្រេងមួយវិញទៀតវាថែមទាំងកៀរប្រេងបាតពីតាមជញ្ជាំងស៊ឹមី ជាហេតុធ្វើឱ្យម៉ាស៊ីនបាត់សម្ពាធប្រេងបាតបាន ។
៥) មុនពេលចេញដំណើរ យើងមិនគួរជាន់ឈ្នាន់រោទិ៍ម៉ាស៊ីនចេញទាំងបង្ខំនោះឡើយគឺត្រូវចេញទៅតាមសម្រួលសិន ទោះចេញពីផ្ទះ ឬពីភ្លើងស្ដុបក៏ដោយ ។ មិនត្រូវជាន់ហ្គារលើសពីចំនួន១ភាគបួននៃកម្លាំងដែលអាចជាន់
បាន់ឡើយ ការរក្សាការជាន់ឈ្នាន់ហ្គារត្រឹមតែកំរិតមួយស្រាល វាអាចជួយឱ្យម៉ាស៊ីន និងកន្លែងបញ្ជូនសាំងដំណើរការបានល្អជាង ។ (នៅមានត)
របៀបនៃការទិញសាំងប្រើ ៖
៦) សូមទិញសាំងនៅពេលមេឃត្រជាក់ ដូចជាពេលព្រឹក ពេលល្ងាចនិងពេលយប់ព្រោះពេលទាំងនោះ សាំងវាមានកំហាប់ជាង ត្រូវចាំថាគេគិតប្រាក់ពីយើងទៅតាមចំណុះសាំងដែលយើងចាក់ ដោយគេមិនបានគិតថាសាំង
នោះរាវឬខាប់នោះទេ ។ សាំងវារាងហាប់ជាងធម្មតាបើវាត្រជាក់ តែបើវាក្ដៅ វាមិនសូវមានកំហាប់ទេ ដូច្នេះយើងខាតជាងបន្ដិចដែរ ។
៧) ត្រូវជ្រើសរើស ប្រភេទម៉ាកនៃសាំងឱ្យបានប្រយ័ត្នប្រយែងបន្ដិច ប្រភេទសាំងខ្លះវាជួយដល់ម៉ាស៊ីន ព្រោះវាមានគុណភាពល្អជាង ។ ជ្រើសរើសយកម៉ាកសាំងណាដែលយើងយល់ថាល្អសម្រាប់ម៉ាស៊ីនយើង រួចរក្សាប្រភេទ
សាំងនោះ (ចាក់តែសាំងនោះ ) ។
៨) មិនត្រូវចាក់សាំងរហូតដល់ពេញធុងសាំងនោះឡើយ ជាពិសេសគឺចាក់រហូតដល់វាហៀរចេញពីធុងសាំងមកក្រៅ វាជាការខាតបង់និងអាចធ្វើឱ្យមានបញ្ហាបានផងដែរ បើសិនមិនបានប្រយ័ត្នទេនោះ ជាពិសេសនៅពេលចាក់
សាំង ត្រូវចាំមើលមិនត្រូវឱ្យវាឆ្លងផុតដំណាក់កាលកំណត់ (ពេលដែលកន្លែងច្របាច់ក្បាលសម្រាប់ចាក់សាំងរលាស់បិទ នេះជាដំណាក់កាលទីមួយ ត្រូវឈប់ចាក់ត្រឹមប៉ុណ្ណឹងបានហើយ ។ មិនត្រូវបន្ដចាក់ជាបន្ថែមទៀតទេ ព្រោះវាលើសពី
កំណត់របស់រង្វាស់របស់ធុងសាំង ។
វិធីបើកយានយន្ដដើម្បីសន្សំសំចៃប្រេង
៩) បើយើងបើកលើសពីល្បឿន៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងធ្វើឱ្យយានយន្ដយើងជំនះបានខ្យល់ដែលយានរបស់យើងត្រូវជម្រុញទៅមុខ កាលណាបើកយឺតពេក បណ្ដាលឱ្យវាមិនអាចជំនះកម្លាំងខ្យល់ពីមុខបាន ។
១០) មិនត្រូវបើកបរលើសពីចំនួនល្បឿនដែលបានកំណត់នៅតាមបង្គោល សញ្ញាឡើយជាភាគច្រើនល្បឿនដែលបានកំណត់ឱ្យនោះគឺដើម្បីរក្សាសុវត្ថិភាពយើង កាលណាយើងមិនគោរពហើយបើកលើស វាអាចឱ្យយើងមាន
គ្រោះថ្នាក់បាន ។
១១) បើកបរក្នុងល្បឿនលឿន តែប្រើហ្គារតូច អាចធ្វើឱ្យយានយន្ដស៊ីប្រេងច្រើនជាងរហូតដល់៤៥ភាគរយ ជាងអ្វីដែលម៉ាស៊ីនត្រូវការ ។
១២) រថយន្ដប្រើលេខដៃ អាចឱ្យយើងផ្លាស់ពីកម្លាំងម៉ាស៊ីនពីធំមកតូច ទៅតាមការចង់បានហេតុនេះ វាអាចជួយឱ្យយើងសន្សំប្រេងបានខ្លះដែរ បើយើងចេះប្រើល្បិចរក្សាម៉ាស៊ីនមិនឱ្យរលត់និងចេះផ្លាស់ប្ដូរវាទៅតាមស្ថានភាព
របស់ផ្លូវធ្វើដំណើរ ។ តែបើយើងមិនព្រមប្ដូរលេខពីខ្សោយមកខ្លាំង ដោយព្យាយាមឱ្យវារក្សាទុកកម្លាំងម៉ាស៊ីននៅខ្សោយ ហើយឱ្យវាប្រឹងខ្លាំងជាងនោះ ម៉ាស៊ីនរបស់យើងនឹងឆាប់ខូចមិនខានឡើយ ។
១៣) សូមបិទកញ្ចក់ឡានយើងបើយើងត្រូវធ្វើដំណើរ នៅលើផ្លូវឆ្ងាយ ព្រោះវាជាហេតុធ្វើឱ្យស្ទះសន្ទុះរត់ទៅមុខរបស់ឡាន ។ ខ្យល់មកពីមុខបក់ផ្ទប់ទៅក្នុងឡាន ធ្វើឱ្យឡានមិនអាចរត់បានលឿនឡើយ ហើយវាអាចធ្វើឱ្យយើង
ខាតបង់ប្រេងរហូតដល់ ១០ ភាគរយដែរ ។
១៤) បើសិនជាចាំបាច់ សូមរក្សាល្បឿនយានយន្ដរបស់យើងឱ្យនៅស្មើបំផុត តាមដែលអាចធ្វើទៅបាន មិនត្រូវម្ដងបើកយឺតរួចលឿនរួចយឺតមកវិញនោះទេ ជាពិសេស យើងមិនត្រូវបើកកៀកទៅអ្នកមុខពេកទេ ព្រោះយើង
មិនដឹងថាគេនឹងឈប់ពេលណា ដូច្នេះកាលណាយើងបើកកៀកគូថយានគេពេក យើងត្រូវឈប់ត្រូវយឺតទៅតាមគេដែរ ហេតុនះគួរលៃនៅឱ្យឆ្ងាយពីអ្នកនៅខាងមុខយើង យ៉ាងហោចណាស់រំលងឱ្យបានចំនួនប្រវែងពីរឡានទៅបីឡានជាការល្អ
បំផុត បើអាចធ្វើបាន ព្រោះបើកយឺតលឿនៗ បែបនេះធ្វើម៉ាស៊ីនយើងស៊ីប្រេងច្រើន ព្រោះវាត្រូវប្រឹងច្រើនដង ។
១៥) បើនឹងឡើងទីទួលខ្ពស់ ឬស្ពាន ត្រូវបង្កើនល្បឿនខ្លះពីចម្ងាយឱ្យហើយ មិនត្រូវរង់ចាំទៅជិតដល់ទើបបង្កើនល្បឿននោះឡើយព្រោះវាត្រូវបង្ខំ ឱ្យយានយន្ដយើងវាខំប្រឹងខ្លាំងជាងធម្មតាតែបើយើងបានបង្កើនល្បឿន វាពី ចម្ងាយ
ខ្លះហើយ ម៉ាស៊ីនវាមិនចាំបាច់ត្រូវប្រឹងពេកនោះដែរ ។
ការណែនាំមួយចំនួននៃការបើកបររថយន្ត
១៦) សូមកុំដាក់ជើងខាងឆ្វេងរបស់យើងទៅលើឈ្នាន់សម្រាប់ដាក់ជើងនៅកៀនម្ខាង ព្រោះការដាក់ជើងយើងត្រង់ទីនោះតែបន្ដិចក៏អាចធ្វើឱ្យមានបញ ដល់ផ្នែកប្រព័ន្ធមេកានិចដែរ អាចធ្វើឱ្យវាសឹកយ៉ាងឆាប់រហ័សមួយវិញទៀត
វាអាចបង្កើតបានជាការស្ទះទៅដល់ការរត់ទៅមុខរបស់យានយន្ដបានផងដែរ ហើយក៏បណ្ដាលឱ្យយានយន្ដយើងវាស៊ីសាំងថែមច្រើនជាងមុន ។
១៧) សូមចៀសវាងផ្លូវដែលមានស្ថានភាពមិនល្អបើសិនជាអាចចៀសបាន ព្រោះផ្លូវបែបនេះវាធ្វើយានយន្ដយើងបើកក្នុងស្ថានភាពមួយប្រឹងខ្លាំងសឹងតែរហូត បើផ្លូវនោះមានគ្រួស មានផុកផុងនិងខ្សាច់ផង កាន់តែធ្វើឱ្យវាស៊ីសាំង
ច្រើន អាចរហូតដល់ទៅ ៣០ ភាគរយក៏សឹងមាន ។
១៨) ប្រើប្រាស់ផ្លូវណាដែលខ្លីជាង ជិតជាងនិងមិនសូវមានចរាចរច្រើន ផ្លូវណាដែលមានចរាចរច្រើន វាអាចធ្វើឱ្យយើងត្រូវពន្យារពេលនៃការធ្វើដំណើរថែមទៀត ។ ផ្លូវដែលមានស្ថានភាពបត់កាច់កោងផ្អៀង វង់ខ្លាំង ឬរលាក់
ខ្លាំង ក៏វាអាចធ្វើឱ្យយើងខាតបង់សាំងច្រើនទៅតាមនោះដែរ ។
១៩) ភ្លើងស្ដុប ត្រូវបានគេដាក់ដោយមានកំណត់ពេលមួយជាក់លាក់ បើយើងចេះរក្សាល្បឿនយានយន្ដរបស់យើងបាន យើងអាចលែងជើងយើងពីហ្គារ ពេលទៅជិតដល់ប្រហែលជាពីរទៅបីរយម៉ែត្រពីភ្លើងស្ដុប ទុកឱ្យកំសួល
ល្បឿនឡានវាបន្ដទៅមុខទៀត បើទៅមិនដល់យើងអាចគ្រាន់តែថែមវាបន្ដិចទៀតគឺដល់ហើយ ការធ្វើបែបនេះ យើងអាចពន្យាពេលឈប់ចាំនៅឯភ្លើងស្ដុប ខ្លីជាងមុននិងកាត់បន្ថយសាំងបានខ្លះដែរ ។ បើឃើញភ្លើងស្ដុបហើយត្រូវស្មានរួច
លែងជើងពីហ្គារ ទុកឱ្យវាទៅតាមដំណើរវា កាត់បន្ថយបានប្រេងខ្លះដែរ ការឈប់នៅស្ដុបតិចជាងមុនក៏កាត់បន្ថយបានខ្លះទៀតដែរ ។
២០) ពេលឈប់នៅតាមផ្លូវ ដែលត្រូវប្រើពេលយូរ ហើយដែលយើងអាចស្មានបាន សូមប្ដូរលេខមកដាក់នៅ អិន (N) វិញ ដើម្បីឱ្យប្រអប់លេខ និងប្រេងវាបានត្រជាក់ចុះខ្លះ ។ ហេតុនះ បើសិនជាយើងត្រូវឈប់នៅទីណាមួយ
យូរ ខណៈពេលម៉ាស៊ីនវានៅដំណើរការ ត្រូវតែប្ដូរមកលេខ អិន នេះសិន វាអាចជួយកាត់បន្ថយប្រេងសាំង វាជួយកាត់បន្ថយការសឹករិចរិលរបស់ម៉ាស៊ីន និងការពារកុំឱ្យប្រអប់លេខឆាប់មានបញា្ហផងដែរ ។
២១) ចតឡាន ត្រូវលៃយ៉ាងណាកុំឱ្យត្រូវពេលចេញទៅវិញ ត្រូវបើកថយច្រើនដងទើបអាចចេញបានព្យាយាមចតលៃឱ្យយើងអាចចេញបានភ្លាមៗ ។
២២) ការឆែកពិនិត្យមើលម៉ាស៊ីនរថយន្ដបានទៀងទាត់ អាចធ្វើឱ្យយានរបស់យើងរត់ស្រួលគ្មានបញ្ហា ។ សូមមើលតាមសៀវភៅណែនាំរបស់យានយន្ដយើង ថាត្រូវប្រើប្រេងប្រភេទណា ប្ដូរវានៅពេលណា អ្វីដែលយើឃើញថា
ត្រូវចាំបាច់ប្ដូរគួរតែប្ដូរវាចេញ សំអាតតម្រងខ្យល់ឱ្យបានញឹកញាប់ កាលណាខ្យល់ចូលមិនបានល្អធ្វើឲ្យយានយន្ដស៊ីប្រេងដែរ ។
២៣) ពិនិត្យមើលគ្រឿងក្រោម ទាំងជើងកង់ទាំងបួន ប្រព័ន្ធជើងក្រោម អ្វីដែលយើងឃើញខុសពីប្រក្រតី គួរកែកុនជួសជុលវាឱ្យហើយ បើអាចធ្វើទៅបានគួរមើលជើងក្រោមទាំងអស់ មុនពេលចេញដំណើរបើអាចធ្វើបែប
នេះបាន ។ គ្រឿងក្រោមមានបញ្ហា វាអាចធ្វើឱ្យស៊ីសាំងច្រើនដែរព្រោះវាប្រឹងខ្លាំងជាងធម្មតា មួយវិញទៀតកាលណាគ្រឿងក្រោមមានបញ្ហា វានឹងមិនមានសុវត្ថិភាពក្នុងការបើកបរលឿនឬទៅផ្លូវឆ្ងាយឡើយ ។
២៤) សម្ពាធខ្យល់នៅក្នុងកង់ត្រូវដាក់ឱ្យត្រូវទៅតាមកម្រិតកំណត់ដែលមានចែងនៅលើកង់នោះស្រាប់កង់ត្រូវថ្លឹង និងឱ្យគេតម្រង់វារាល់មួយខែម្ដង ឬមុនពេលយើងចេញទៅទីណាឆ្ងាយ ព្រោះបើកង់វាបោរមិនមូលល្អ វាអាចបង្ករ
ឱ្យមានគ្រោះថ្នាក់ពេលបើកបរ ដូចជាការផ្ទុះកង់ បែកកង់ ភាគច្រើនគឺបណ្ដាលមកពីមិនបានថ្លឹងកង់ឱ្យវាមានវង់មូលត្រឹមត្រូវ ដូច្នេះវាអាចធ្វើឱ្យផ្ទុះបែកនៅពេលណាមួយបាន ។ត្រូវមានប្រដាប់សម្រាប់វាស់ខ្យល់ក្នុងកង់សម្រាប់ដាក់តាម
រថយន្ដ, ប្រើប្រេងប្រភេទ ក្រាហ្វៃ តែមិនត្រូវប្រើប្រេងបន្ថែមណាមួយសម្រាប់ម៉ាស៊ីនឡើយ ទោះបីជាគេប្រកាសប្រាប់ថា បែបណាក៏ដោយ ។ការធ្វើដំណើរ ត្រូវធ្វើឱ្យបានទៅតាមសម្រួលមិនត្រូវធ្វើដោយបង្ខំនោះឡើយ ៕