ភាពតប់ប្រម៉ល់របស់អ្នកអាចជាប្រភពនៃជម្ងឺមុននៅលើមុខ
ខ្ញុំក៏មានមុនដែរ T-T ជួយផង!
តើមិត្តអ្នកអានជាពិសេសមិត្តវ័យជំទង់ៗមានបញ្ហា
មុនវាយប្រហារមុខដែរឬទេនៅពេលដែលអ្នកប្រុងប្រៀបខ្លួនសម្រាប់ឱកាសពិសេស
អ្វីមួយ? បើមានអ្នកគួរតែអានអត្ថបទដែល«គំនិត»
ដកស្រង់យកមកចែករំលែកនេះ។
អ្នកប្រហែលធ្លាប់ដឹងនិងបានអានព៌តមានខ្លះដែលទាក់ទងនឹងជម្ងឺមុន
នៅលើមុខរបស់អ្នកហើយ។ ដូចនេះ «គំនិត»
គ្រាន់តែចង់សង្ខេបនូវចំណុចសំខាន់ៗនៃបញ្ហាមុននេះបន្តិចជាមុនសិន។
កត្តាចំបងនោះគឺ មុនកើតឡើងនៅពេលសារពាង្គកាយរបស់អ្នកប្រឆាំងនឹង
បាតេរីដែលមកតោងនៅលើស្បែកមុខរបស់អ្នក។
ដូចនេះកត្តាដែលធ្វើអនុគ្រោះដល់ការរីកលូតលាស់នៃបាតេរីទាំងប៉ុន្មាន
សុទ្ធសឹងតែចូលរួមបង្កើតនូវមុននៅលើមុខរបស់អ្នក។
កត្តាសំខាន់ៗទាំងនោះរួមមាន៖លំអងធូលី និងខ្លាញ់នៅលើមុខអ្នក។
ទាំងនេះជាអ្វីដែលអ្នកវិទ្យាសាស្រ្តយល់ដឹងអំពី«មុន»។
ក៏ប៉ុន្តែកាលពីឆ្នាំ ២០០៨ អ្នកស្រី ហ្វ្លរ ម៉ាយូរល
អ្នកវិទ្យាសាស្ត្រនិងវិជ្ជបណ្ឌិតជំនាញផ្នែកស្បែក (M.D. Flor Mayoral)
បានរកឃើញនូវមូលហេតុថ្មីមួយទៀតដែលបណ្តលឲ្យមានការកើតឡើងនៃ«មុន»
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៨។ អ្នកស្រីបានឲ្យដឹងថា
ការកើនឡើងនៃមុននៅលើមុខអាចជាឥទ្ធិពលនៃភាពក្រោមសំពាធ ឬ
ភាពតប់ប្រម៉ល់ដែលបណ្តាលឲ្យសារពាង្គកាយបង្កើននូវអរម៉ូនឈ្មោះ ខតធីសុល
(cortisol)។ដោយហេតុថា អរម៉ូន ខតធីសុលនេះ
បង្កើននូវសារធាតុខ្លាញ់ក្នុងសារពាង្គកាយសារធាតុនេះក៏ជាមូលហេតុ
នៃការកើតឡើងនៃមុនដែរ។ យើងទាំងអស់គ្នាប្រហែលជាដឹងច្បាស់ហើយថា
សារធាតុខ្លាញ់លើមុខនេះហើយ
ជាប្រភពនៃការតោងភ្ជាប់នៃបាតេរីជាច្រើននិងជាប្រភពដែលអនុគ្រោះដល់ការ
រីកលូតលាស់របស់បាតេរីនៅលើស្បែកមុខ។ អ្នកស្រី (M.D. ) Flor Mayoral
បានបន្ថែមទៀតថាដើម្បីកាត់បន្ថយផលអាក្រក់លើស្បែកទាំងនេះអ្នកទាំងអស់
គ្នាត្រូវធ្វើលំហាត់ប្រាណ និង ការតាំងសមាធិ ដើម្បីកាត់បន្ថយនូវសំពាធ
និង ភាពតប់ប្រម៉ល់របស់អ្នក ដែលអាចកាត់បន្ថយនូវការបង្កើតនូវអរម៉ូន
ខតធីសុល បាន។ នេះជាអ្វីដែល របកគំហើញថ្មីទាក់ទង នឹងបញ្ហាមុខដែល «គំនិត»
ចង់ចែករំលែកជាមួយអ្នកថ្ងៃនេះ។
ខាងក្រោមជាគន្លិះខ្លះៗដែលអាចជួយឲ្យអ្នកកាត់បន្ថយនូវបញ្ហាមុនបាន។
រូបភាពមុន
គន្លិះខ្លះៗទាក់ទងហ្នឹងការទប់ស្កាត់ការកើនឡើងនៃមុន៖
ក) ត្រូវលាងដៃហ្នឹងសាប៊ូ នឹងទឹកក្តៅអុណៗឲ្យបានស្អាតជាមុន
មុននឹងលុបលាងមុខនឹងទឹកក្តៅអុណៗ។
ក្នុងមួយថ្ងៃត្រូវលាងមុខបែបនេះឲ្យបានពីរដង។
ខ) កុំបរិភាគអាហារដែលមានជាតិផ្អែមពេកដែលអាចបង្ករឲ្យជាតិស្ករក្នុងឈាមកើនឡើង ដែលជាហេតុបង្ករឲ្យមានអតុល្យភាពនៃអរម៉ូន។
គ)
កុំប្រើផលិតផលសំអាងកាយច្រើនហួសហេតុពេក។ត្រូវផ្តល់ពេលវេលា
ខ្លះដល់ស្បែកសម្រាប់ធ្វើកិច្ចការដោយធម្មជាតិ
(បញ្ជាក់ត្រូវលុបលាងជម្រះមុខឲ្យអស់នូវ ផលិតផលតុបតែងមុខមុនចូលគេង និង
ត្រូវជៀសវាងផលិតផលដែលមានជាតិខ្លាញ់ច្រើនបើអាចធ្វើបាន)។
ឃ)
មិនត្រូវញេចមុនដោយគ្មានវិធីសាស្រ្តព្រោះវាបណ្តាលឲ្យរីករាលដាល
ហើយវាអាចបង្ករឲ្យមានស្នាមនៅលើស្បែកមុខថែមទៀតផង។ «គំនិត»
មិនចង់ហាមអ្នកកុំឲ្យ ញេចមុនទេព្រោះ ពួកយើង
ដឹងថាអ្នកទាំងអស់គ្នាពិបាកទ្រាំហ្នឹងការមានមុននៅលើមុខបានទេ។ តែ
«គំនិត» គ្រាន់តែចង់ប្រាប់ថា
ការញេចមុនត្រូវធ្វើឡើងតាមវិធីសាស្រ្តត្រឹមត្រូវ
ទើបមុនទាំងនោះមិនកើនឡើង ឬ រីករាលដាល។
បើមិត្តអ្នកអានមានបញ្ហាមុខហើយចង់ដឹងនូវព៌តមានបន្ថែមសូម
សរសេរនូវសំនួរទាំងនោះនៅខាងចុងនៃអត្ថបទនេះ «គំនិត»
ហ្នឹងជួយផ្តល់ជាមតិយោបល់ផ្សេងៗសម្រាប់ជួយសម្រាលបញ្ហាទាំងនោះ។
ដកស្រង់ចេញពី៖
កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១១
រូបភាពដើមបានមកពី៖
ទី១
ទី២