យោងតាមការបញ្ចេញឱ្យដឹងមួយបានបញ្ជាក់ថា ក្រុមហ៊ុនហ្គូហ្គឺល
ដែលជាក្រុមហ៊ុនមួយផ្ដល់សេវា ស្វែងរកពាក្យតាមអ៊ិនថឺរណិត
បានប្ដូរវិធីសាស្ដ្ររបស់ខ្លួនជាថ្មីឡើងវិញ
ដើម្បីទប់ទល់ជាមួយវេបសាយត៍មួយចំនួនដែលលួចចម្លងយក Contents
ពីវេបសាយត៍របស់គេ និងវេបសាយដែលអន់ៗចេញពី Search algorithm របស់ខ្លួន ។
ដោយការធ្វើបែបនេះ នឹងមានវេបសាយត៍ប្រហែលជា ១២
ភាគរយនឹងត្រូវរំលងចោលដោយSearch Engine algorithm ចាប់ពីពេលនេះទៅ ។
ក្រុមហ៊ុនហ្គូហ្គឺលមិនបានបញ្ជាក់ជាលំអិតស្ដីពីវិធានការរបស់គេនោះឡើយ
ប៉ុន្ដែបានបញ្ជាក់ដោយត្រួសៗថា
មានវេបសាយត៍ច្រើនដែលនឹងត្រូវទម្លាក់Ranking ពីខ្ពស់មកទាបវិញ
ពីព្រោះវេបសាយត៍ខ្លះបានប្រើវិធីបញ្ឆោតឱ្យគេចុចត្រឡប់បកមក Home វិញ
ដើម្បីបានកើនចំនួនអ្នកចូលមើលនិងចំនួនចុច (Click) ។
ដោយការធ្វើបែបនេះ, ក្រុមហ៊ុនហ្គូហ្គឺលបានគិតថា
អាចនឹងមានប្រយោជន៍ច្រើនចំពោះអ្នកអានព្រោះវេបសាយត៍ដែលមិនល្អ មិនសំខាន់
មិនមានគុណភាពខាងការអាន នឹងត្រូវបានទាត់ចោល ។
ចាប់ពីពេលនេះទៅ
ចំនួនវេបសាយត៍ដែលហ្គូហ្គឺលបង្ហាញចេញពេលយើងស្វែងរកនិងត្រូវបានកាត់បន្ថយចំនួនជាលំដាប់
ជាពិសេសវេបសាយមួយចំនួន ដែលចម្លងយក Contents
របស់គេមកដាក់នៅលើវេបសាយត៍របស់ខ្លួននិងវេបសាយត៍ដែលគ្មានសកម្មភាពជាសំខាន់
។
សូម្បីតែក្រុមហ៊ុនរបស់អាមេរិកធំៗមួយចំនួនក៏ត្រូវបាន Block ចេញពី Search
algorithm ដែរ ដូចតួយ៉ាង J.C.Penny.com, Overstock.com និងមានវេបសាយច្រើនទៀត
ដែលនឹងត្រូវ Block ចេញ ។
ជាច្រើនឆ្នាំកន្លងមកនេះ ទាំងវេបសាយត៍ ដែលត្រឹមត្រូវផលិត Contents
ដោយខ្លួនឯងនិងវេបសាយត៍ ដែលយករបស់គេមកដាក់
បានក្លាយទៅជារឿងមួយដែលហ្គូហ្គឺលគិតថា វាជាបញ្ហាដ៏ធំសម្រាប់ខ្លួន ។
ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុននេះបានបញេ្ចញ Personal Blocklist
Chrome extension គឺនៅថ្ងៃទី ២៤ខែកុម្ភៈ
ហ្គូហ្គឺលបានចាប់ផ្ដើមដំណើរការបោសសម្អាត
វេបសាយត៍មួយចំនួនធំដែលខ្លួនយល់ថា
ប្រើវិធីបញ្ឆោតគេដោយប្រការណាមួយជាមួយអ្នកចូលមើល
ជាពិសេសគឺទាក់ទងទៅនិងSEO របស់វេបសាយត៍នោះផ្ទាល់តែម្ដង ។
យើងនៅមិនទាន់ដឹងទេថា តើនឹងមានវេបសាយត៍ណាខ្លះដែលនឹងត្រូវ Block ដោយ
Google Search Engine algorithm ចាប់ពីពេលនេះទៅ ៕