វាជាថ្ងៃវិស្សមកាលមួយ
ហើយខ្ញុំបានសម្រេចចិត្តទៅលេងផ្ទះបងប្អូនជីដូនមួយរបស់ខ្ញុំ។
ពិតជាពេលវេលាដ៏ល្អមែនសម្រាប់ពួកយើង។ នៅពេលព្រឹក
ពួកយើងទាំងពីរបានទៅរត់ហាត់ប្រាណ។ ហើយនៅពេលល្ងាច
យើងបានចំណាយពេលវាលានៅទីលានវាយកូនបាល់ (Tennis)។ ដោយសារតែសកម្មភាព
ទាំងនេះហត់នឿយពេក
ពួកយើងអាចធ្វើបានតែមួយសកម្មភាពប៉ុណ្ណោះក្នុង១ថ្ងៃ
គឺទៅរត់ហាត់ប្រាណ ឬក៏ទៅវាយកូនបាល់ក្នុង១ថ្ងៃ។
មានថ្ងៃខ្លះដោយសារតែពួកយើងខ្ចិល គឺយើងមិនចេញទៅណាទាំងអស់
គឺចំណាយពេលពេញមួយថ្ងៃសម្រាកនៅក្នុងផ្ទះ។
ឥឡូវនេះចូលដល់ការសួរសំណួរហើយ!
មានពេលព្រឹក១៦ដងដែលយើងមិនបានធ្វើអ្វីទាល់តែសោះ
មានពេលល្ងាច១០ដងពួកយើងសម្រាកនៅក្នុងផ្ទះ
ហើយក្នុងនោះមាន១៤ថ្ងៃដែលយើងទៅរត់ហាត់ប្រាណ ឬក៏ទៅវាយកូនបាល់។
តើខ្ញុំស្នាក់នៅផ្ទះបងប្អូនជីដូនមួយខ្ញុំប៉ុន្មានថ្ងៃ?
ប្រិយមិត្តសាកល្បងឆ្លើយទៅមើល!
សំណួរនេះគឺតម្រូវឲ្យប្រិយមិត្តប្រើប្រាស់សមត្ថភាពគណិតវិទ្យា
បន្តិចហើយ!
បើសិនជាប្រិយមិត្តបានឆ្លើយរូចហើយសូមចូលរួមផ្ទៀងចម្លើយនៅ ខាងក្រោមនេះ។
តើប្រិយមិត្តមានសាកល្បងរកចម្លើយឬទេ?
មានប្រិយមិត្តខ្លះប្រាកដជារកបាននូវចម្លើយត្រឹមត្រូវ
រីឯប្រិយមិត្តខ្លះទៀតមិនអាច។ តែមិនអីទេ ការសាកល្បង
និងការវ៉ឹកហាត់នឹងនាំឲ្យយើងទាំងអស់គ្នាទទួលបានជោគជ័យជាមិន
ខាន។ ដូច្នេះ
សូមប្រិយមិត្តមកផ្ទៀងចម្លើយជាមួយគេហទំព័រ«គំនិត»ទាំងអស់គ្នា!
ចម្លើយ៖
-តាង x ជាចំនួនថ្ងៃដែលពួកយើងទៅរត់ហាត់ប្រាណនៅពេលព្រឹក និងសម្រាកនៅផ្ទះនាពេលល្ងាច
-តាង y ជាចំនួនថ្ងៃដែលពួកយើងទៅវាយកូនបាល់នៅពេលល្ងាចនិងសម្រាកនៅពេលផ្ទះនៅពេលព្រឹក
-តាង z ជាចំនួនថ្ងៃដែលយើងមិនធ្វើអ្វីសោះ ពោលគឺសម្រាកនៅផ្ទះ។
ដូច្នេះយើងបាន៖
y + z = 16
x + z = 10
x + y = 14
ធ្វើការបូកបញ្ចូលគ្នាសមីការពិជគណិតទាំងបីខាងលើ នោះនាំឲ្យយើងបាន៖
2x + 2y + 2z = 40 បន្ទាប់មកធ្វើការចែកសមីការនេះនឹង២ នោះនឹងទទួលបានលទ្ធផល។
x + y + z = 20
ដូចនេះ ចម្លើយដែលត្រឹមត្រូវនោះគឺ ២០ថ្ងៃ។
អ្នកក៏អាចធ្វើការដោះស្រាយរកចំនួនថ្ងៃនៃសកកម្មភាពនីមួយៗផងដែរដោយ
ធ្វើការដោះស្រាយសមីការទាំងបីខាងលើ។ លទ្ធផលនោះគឺ
ទៅរត់ហាត់ប្រាណចំនួន ៤ថ្ងៃ ទៅវាយកូនបាល់ចំនួន ១០ថ្ងៃ
និងសម្រាកនៅផ្ទះគ្មាធ្វើអ្វីសោះចំនួន៦ថ្ងៃ។
