ទោះបីថាសត្វស្លាបខុសគ្នាឆ្ងាយពីមនុស្សយើងយ៉ាងណាក៏ដោយ
ប៉ុន្តែមានសត្វស្លាបមួយចំនួនមានភាពវៃឆ្លាតអាចយល់និងចេះនិយាយភាសាមនុស្សបានរហូតរាប់ពាន់ពាក្យ
។ មានសត្វស្លាបតែមួយចំនួនតូចប៉ុណ្ណោះដែលមានសមត្ថភាពអាចនិយាយបានគឺសេកសម្បុរប្រផេះមកពីទ្វីបអាហ្វ្រិក
សេកប្រភេទនេះមានរង្វង់ក និងសារិកាកែវវង (សារិកាភ្នំ)
យើងធ្លាប់ឮគេនិយាយថាទាល់តែយកចិញ្ចៀន
កោសអណ្តាតសេកនោះទើបវាអាចនិយាយបាននេះគឺជាការពុំពិតទាល់តែសោះ
ពាក្យនេះគឺសំដៅចំពោះន័យថាដើម្បីឲ្យសត្វវាអាចនិយាយបាន
យើងត្រូវរកវិធីបង្ហាត់វាឲ្យបានហ្មត់ហ្មងបំផុត
មិនមែនត្រូវយកចិញ្ចៀនទៅកោសអណ្តាតវានោះទេ គឺជាការយល់ច្រឡំមួយ ។
សព្វថ្ងៃនេះមានបណ្តាក្រុមហ៊ុនមួយចំនួនបានប្រកបរបបង្ហាត់ពូជសេក សារិកា
សំរាប់លក់ឲ្យអ្នកដែលមានបំណងទិញយកទៅចិញ្ចឹមជាការកំសាន្ត
ដូចជានៅប្រទេសភូមា ថៃជាដើម ។
សត្វទាំងនោះមិនមែនត្រូវបានគេចាប់មកពីព្រៃទេ
គឺគេនាំចូលពូជមកពីប្រទេសផ្សេងដូចជា ភូមា, លាវ ជាដើម
នៅប្រទេសកម្ពុជាយើងសត្វសារិកាភ្នំនៅមានដែរ តែមិនមានចំនួនច្រើនទេ
ហើយពិបាករកផង ។ សព្វថ្ងៃនេះគេនិយមចិញ្ចឹមសារិកាភ្នំ (មើលរូប)
ដែលមានរូបរាងស្រឡូន សង្ហារ មានដុះសិរពណ៌លឿងនៅក្រោយ ក និងនៅសងខាង ក ។
បើយើងមានបំណងចិញ្ចឹមសត្វទាំងនេះ
និងបង្ហាត់ឲ្យវាចេះនិយាយគួរតែទិញពេលវានៅតូចៗ
មិនត្រូវទិញពេលវាធំហើយនោះទេ
បើអាចទិញបានញីឈ្មោលនោះទើបជាការប្រសើរ
។យើងអាចប្រើវិធីបង្ហាត់វាច្រើនយ៉ាងឯវិធីដែលល្អបំផុតនោះគឺ
ការចាក់សម្លេងតាមកាសែត ឬ ជាពាក្យនិយាយឲ្យវាធ្វើត្រាប់តាមបាន
។រឿងសំខាន់ជាងគេគឺត្រូវឲ្យវាស្គាល់ពីឈ្មោះរបស់វាឲ្យច្បាស់និង
អាចឲ្យវាឆ្លើយតបមកវិញ។