ឃ្មុំមានកំណើតមកតាំងពីជាង ១១០លានឆ្នាំមកហើយ,
ប៉ុន្តែទើបតែប៉ុន្មានពាន់ឆ្នាំមុននេះប៉ុណ្ណោះ ដែលមនុស្សយើងបានយល់ដឹង
និងចេះប្រើពួកវាឲ្យមានប្រយោជន៍ ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ មានព័ត៌មានជាច្រើនត្រូវបានគេបំពងចេញពីគ្រោះអាក្រក់របស់ឃ្មុំ ។ ចំនួនឃ្មុំ និងសំបុកឃ្មុំបានថយចំនួនចុះជាលំដាប់ ការថយចុះចំនួនឃ្មុំពិតជារឿងមួយគួរឲ្យសោកស្តាយណាស់ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដោយត្រង់ទៅលើវិស័យកសិកម្ម ដែលពឹងផ្អែកមួយចំនួនធំទៅលើការងាររបស់ពពួកឃ្មុំទាំងនោះ ។ ដូចតួយ៉ាងនៅប្រទេសអង់គ្លេសចំនួនសំបុកឃ្មុំបានធ្លាក់ចុះយ៉ាងឆាប់រហ័សជាងប្រទេសដទៃឯទៀតនៅក្នុងអឺរ៉ុប ពីព្រោះជាងពាក់កណ្តាលនៃសំបុកឃ្មុំត្រូវអន្តរាយលែងឃើញមានទៀត ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ ។
ក្នុងសបា្តហ៍កន្លងទៅនេះ, មានសេចក្តីប្រកាសមួយត្រូវបានគេធ្វើឡើងដោយបានឲ្យដឹងថា ការផលិតទឹកឃ្មុំបានកើនច្រើនឡើងយ៉ាងខ្លាំង, នេះបណ្តាលមកពីអ្នកទើបចេះចិញ្ចឹមឃ្មុំដំបូង ។ បាននាំគ្នាចិញ្ចឹមឃ្មុំ ដើម្បីសង្គ្រោះការបាត់បង់ពួកវា, អ្នកទាំងនោះចាប់ផ្តើមបង្កើតកន្លែងចិញ្ចឹមឃ្មុំតាមចំការរបស់ពួកគេ ។ ឃ្មុំមិនមែនត្រឹមតែជាកងទ័ពដែលជួយធ្វើឲ្យដំណាំមានផ្លែផ្កាឲ្យមនុស្សយើងតែប៉ុណ្ណោះទេ ប៉ុន្តែពួកវាគឺជាពពួកសត្វដ៏អស្ចារ្យបំផុតនៅលើលោកយើងនេះ បើគ្មានពួកវាទេពិភពលោកយើងនេះអាចជួបប្រទះបញ្ហាធំមិនខានឡើយ ។
អ្នកវិទ្យាសាស្ត្របានរកឃើញថា ឃ្មុំអាចរាប់រហូតដល់ប្រាំ,
រួចបានបង្រៀនពួកវាឲ្យចេះស្វែងរកកន្លែងដែលគេបានដាក់ចំណីឲ្យ
ពួកវាទៅតាមកាលវេលាដែលបានកំណត់ ។
ឃ្មុំដែលត្រូវបានគេយកមកពិសោធន៍,
អាចស្វែងរកទីតាំងដោយការចងចាំរបស់វា, វាចេះកត់ចំណាំផ្លូវទៅ
និងផ្លូវត្រឡប់វិញដោយប្រើទីតាំងផ្សេងៗ
សម្រាប់សំគាល់ដោយពួកវាអាចរាប់ចំនួន
និងចេះចំណាំកន្លែងបានយ៉ាងនេះធ្វើឲ្យគេសន្មត់បានថាឃ្មុំពិតជា
សត្វដ៏មានប្រាជ្ញាបំផុតបើប្រៀបធៀបទៅនិងទំហំខ្លួនរបស់វា ។
ពួកវាចេះជ្រើសរើសកន្លែងសម្រាប់កសាងសំបុកថ្មី
និងដឹងថាពេលណាត្រូវធ្វើសំបុកថ្មី ។
ពពួកឃ្មុំខ្លះចេញស្វែងរកទីតាំងថ្មីមួយចំនួនក្រោយមកពួកវានឹងជ្រើស
រើសយកទីតាំងណាមួយជាប្រាកដ ហើយការជ្រើសយកទីមួយណានោះ
គឺអាស្រ័យទៅលើសម្លេងយល់ព្រមភាគច្រើន
ចំនួនលេខខ្ពស់សម្រាប់កាយល់ព្រមនោះគឺ១៥ (កូរ៉ុម) ។
ឃ្មុំដែលជាអ្នកធ្វើការ (Workers) មានប្រម៉ោយអង់តែនដែលផ្គុំឡើងដោយប្រព័ន្ធរំញោចចំនួនបីពាន់ (៣០០០) វាអាចស្គាស់ក្លិនចំនួនជាង១៧០យ៉ាង ទាំងក្លិនផ្កា, ទឹកដមផ្កា, ទឹក, ជ័រឈើ និង ក្លិនពិសេសម្យ៉ាង ៕