Social Icons

ថ្ម Li-ion ប្រភេទ​ថ្មី​ប្រើពេល​សាក​ស្មើ​ត្រឹម ការចូល​ចាក់​សាំង​ឡាន​មួយ​ធុង​ប៉ុណ្ណោះ​

មាន​ហេតុផល​មួយ ចំនួន​ដែល​អ្នកទិញ​រថយន្ត​ដើរ​ដោយ Motor ប្រើ​អាគុយ​មិន​ចូលចិត្ត​គឺ​ដោយសារ​វា​ត្រូវការ​ពេល​ច្រើនពេក សម្រាប់​សាក​អាគុយ ដូច្នេះ​វា​មិនអាច​បម្រើ​សេចក្តីត្រូវការ​របស់​អ្នកបើក​បរបាន​ទាន់ពេលវេលា​ឡើយ ។​ ​ ​មួយវិញទៀត​នោះ​គឺ​ល្បឿន​របស់​វា មិនលឿន​ទាន់​ចិត្ត​តាម​ការចង់បាន មិន​ដូចជា​រថយន្ត​ដែល​ប្រើ​សាំង​ឡើយ ទាំង​ចម្ងាយ​ផ្លូវ​ដែល​បើកបរ ទាំង​ទីកន្លែង​សម្រាប់​សាក​អាគុយ​នៅតាម​ផ្លូវ​ក៏​មិនមាន​គ្រប់គ្រាន់ ទាំងអស់នេះ​គឺជា​មូលហេតុ​មួយ​ចម្បង​គេ​សម្រាប់​អ្នក​ប្រើ ។ តាមពិតទៅ​រថយន្ត ប្រភេទ EV ប្រើ​អាគុយ​វា​ត្រូវបាន​ផលិត​ចេញមក​លក់​សម្រាប់តែ​ការប្រើប្រាស់​នៅក្នុង​ក្រុង​បើកបរ​ចម្ងាយ​ជិតៗ ដើម្បី​កាត់បន្ថយ​ផ្សែង និង​កាត់បន្ថយ​ការប្រើប្រាស់ សាំង​តែប៉ុណ្ណោះ ។​
​ ​ដំណឹង​ល្អ​មួយ​សម្រាប់​ពេលខាងមុខ​អាច​ថា​ច្រើន​ឆ្នាំ​ទៅមុខទៀត​រថយន្ត ប្រើ​អាគុយ លែងមាន​បញ្ហា​ប្រើ​ពេលវេលា​សម្រាប់​សាក​អាគុយ​យូរ​ទៀតហើយ ព្រោះ​គេ​បាន​ផលិត​ប្រភេទ​ថ្ម Li-ion ថ្មី អាច​ឲ្យ​សាក​បញ្ចូលភ្លើង​ប្រើពេល​យ៉ាងខ្លី​បំផុត ។​
​ ​ជាធម្មតា អាគុយ​សាក​ច្រើន​ផង វា​អាចធ្វើ​ឲ្យ​ខូច អាគុយ​បាន ឬ​អាច​ថា ប្រើ​មិន​បានយូរ​តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​បាន ផលិត​វត្ថុ​ម្យ៉ាង មាន​សណ្ឋាន​រាងដូចជា​អេ​ប៉ុង ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​នៅឯ​សាកលវិទ្យាល័យ​មួយ​នៃ​រដ្ឋ illinois ក្នុង​សហរដ្ឋអាមេរិក​រកឃើញ ។​
​ ​គេ​មិនទាន់មាន​ពត៌មាន​មួយ​ជា​កំណត់​ស្តីពី​ប​ចេ្ច​ក​វិទ្យា ផលិត​ថ្ម​សាក​បែប​ថ្មី​នេះ​នៅឡើយ​ទេ ហើយក៏​គ្មាន​វត្ថុ​គំរូ​ត្រូវបាន​ផលិត​សម្រាប់​យកមក​បង្ហាញ​ដែរ យើង​នឹង​តាមដាន​ពត៌មាន​នេះ​ជា​បន្ថែម​ថែមទៀត ។​