Social Icons

តើ​គួរ​បាញ់​ទឹក​អប់​ត្រង់​ណា​អោយ​ទទួល​បាន​ផល​ល្អ​ ?

ទឹកអប់​គឺ​ជា​គ្រឿង​លំ​អរ​មួយ​ ដែល​យុវវ័យ​សម័យ​ថ្មី​កំពុង​ពេញ​និយម​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ពុំ​បាន​ដឹង​ពី​ការ​ប្រើប្រាស់​ទឹកអប់​អោយ​ទទួល​ ផល​ជា​ទី​គាប់​ចិត្ត​ឡើយ​ ។ បើ​យើង​បាញ់​ទឹកអប់​មិន​ចំ​ទី​កន្លែង នោះ​ផល​ដែល​យើង​ទទួល​គឺ​តិចតួច​បំផុត ។ ដូចនេះ​យើង​នឹង​ណែនាំ​ពី​កន្លែង​សំខាន់ៗ​ដែល​អ្នក​គួរ​ប្រើប្រាស់​ទឹកអប់​:
-         ត្រង់​ក​ និង ក្រោម​ត្រចៀក (កញ្ជឹងក)  : តំបន់​នេះ​ជា​កន្លែង​ដែល​បញ្ជេញ​កំដៅ​ខ្លាំង​ ដូចនេះ​នៅ​ពេល​ដែល​កំដៅ​ប៉ះ​ជាមួយ​នឹង​ទឹកអប់​វា​នឹង​មាន​ប្រតិកម្ម​ ដែល​ជា​ហេតុ​នាំ​អោយ​ក្លិន​ទឹកអប់​សាយភាយ​ជុំវិញ​ខ្លួន​អ្នក​បាន​យ៉ាង​ល្អ​​ ។
-         ក​ដៃ : ជា​ចំនុច​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ ប៉ុន្តែ​ក​ដៃ​ជា​ចំនុច​មួយ​ដែល​រក្សា​ក្លិន​ទឹក​អប់បាន​យូរ​  ហើញ​ក៏​ជា​កន្លែង​ដែល​មាន​សកម្មភាពច្រើន​ជាង​គេ​នៅ​ពេល​មាន​ទំនាក់​ទំនង​​ ។
-         កន្លាក់​ដៃ : ជា​ចំនុច​ងាយ​នឹង​បែក​ញើស ហើញ​បង្ករ​អោយ​មាន​ក្លិន​មិន​ល្អ ​ ដូចនេះ​គួរ​បាញ់​ទឹក​អប់តិចៗ​នៅ​ចំនុច​នេះ ដើម្បី​បំបាត់​ក្លិន​ញើស ។
ចងចាំ : ភាគ​ច្រើន​អ្នក​ ប្រើប្រាស់​ទឹកអប់​យល់​ថា​ការ​បាញ់​ទឹកអប់​ទៅ​លើ​សំលៀកបំពាក់​នឹងទទួល​បាន​ ផល​ល្អ​ ប៉ុន្តែ​តាម​ការ​ពិត​ការ​បាញ់​ទឹក​អប់​ទៅ​លើ​សំលៀកបំពាក់​ធ្វើ​អោយ​ក្លិន​ ទឹក​អប់​រក្សារ​មិន​បាន​យូរ ជាង​នេះ​ទៅ​ទៀត​វា​អាច​ធ្វើ​អោយ​ខូច​សំលៀកបំពាក់ទៀតផង​​​ ។
ដកស្រង់ និង បកប្រែពី : http://ezinearticles.com/?Best-Tips-on-Where-to-Spray-Perfume&id=3879878