ទឹកពិសាដែលមានផ្ទុកសារធាតុរ៉ែច្រើនមុខនៅក្នុងនោះគឺ
ជាទឹកពិសាដែលប្រសើរជាងទឹកពិសាធម្មតា
ពីព្រោះវាអាចជួយដល់រាងកាយរបស់យើង
ឬបង្គ្រប់បន្ថែមចំពោះអ្វីដែលខ្លួនយើងខ្វះ ។
ការពិសាទឹកមានសារធាតុរ៉ែវាអាចផ្តល់ប្រយោជន៍ឲ្យយើងយ៉ាងច្រើនទាំងសុខភាព និងការការពារប្រព័ន្ធលូតលាស់នៃរាងកាយយើង និងការប្រឆាំងទប់ទល់ជាមួយកង្វះសារធាតុរ៉ែក្នុងខ្លួនយើង វាអាចជួយបង្កើតឲ្យមានតុល្យាភាពចំពោះអ្វីដែលរាងកាយយើងត្រូវការ ។
កាល់ស្យូម (Calcium) គឺជាសារធាតុរ៉ែមួយយ៉ាងសំខាន់ជាងគេ ដែលមនុស្សយើងត្រូវការ ដើម្បីឲ្យមានសុខភាពល្អ ។ ហើយជាតិកាល់ស្យូមនេះទៀតសោត យើងអាចទទួលបានតាមរយៈទឹកដោះគោ ចេក និងអាហារប្រភេទផ្សេងៗ មួយចំនួនទៀត ។ Magnesium ក៏ជាសារធាតុរ៉ែមួយយ៉ាងសំខាន់ផងដែរ ហើយសារធាតុនេះទៀតសោតមានតែនៅក្នុងជំពូកអាហារខ្លះប៉ុណ្ណោះ ។
ជាការពិតទឹកពិសា 'Mineral water' មានផ្ទុកសារធាតុទាំងពីរដ៏សំខាន់នេះ ។ ខ្លួនមនុស្សយើងអាចបឺតស្រូបយកសារធាតុទាំងពីរនេះជារៀងរាល់ថ្ងៃ ជាអាហារបន្ថែមសម្រាប់រាងកាយយើង ។
ដើម្បីផលិតទឹកពិសា Mineral water ត្រូវការពេលវេលាតែប៉ុន្មាននាទីតែប៉ុណ្ណោះ ហើយចំណាយប្រាក់តិចទៀតផង ។
សូមមើលតាមរូបមន្ត និងវិធីផលិតដូចខាងក្រោមនេះ
១- ដាក់ទឹកចំនួន ១លីត្រ ចូលក្នុងឧបករណ៍ចម្រោះទឹកស្អាត បន្ទាប់ពីចម្រោះតាមឧបករណ៍ចម្រោះទឹកស្អាតហើយនោះ នៅក្នុងទឹកដែលយើងទទួលបានគឺមានសារធាតុបី Calcium, Potassium Magnesium ។
២- ចាក់ទឹកដែលច្រោះបាននេះចូលក្នុងដបធំមួយផ្សេង ដួសម្សៅ Baking Soda (មានលក់តាមផ្សារទំនើប) ចំនួន ១ភាគ៨ ស្លាបព្រាកាហ្វេ ដាក់វាចូលក្នុងទឹកនោះ ចំនួន Baking Soda គឺត្រូវដាក់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវាធ្វើប្រតិកម្មជាមួយគ្នាបានគ្រប់គ្រាន់ ។
៣- ដាក់បន្ថែមអំបិល Epsom Salt ចំនួន 1/8 នៃស្លាបព្រាកាហ្វេចូលទៅក្នុងទឹកជាបន្ថែម និងដាក់បន្ថែម Potassium bicarbonate ចំនួន 1/8 នៃស្លាបព្រាកាហ្វេចូលជាមួយដែរ ។ Bicarbonate ដែលយើងដាក់បញ្ចូលនេះនឹងបង្កើត Alkaline ឲ្យច្រើនជាងមុន បើយើងបានពិសាទឹកនេះវានឹងបង្កើត PH នៃជាតិទឹកក្នុងខ្លួនយើង ។
៤- ច្របល់ទឹកល្បាយដែលបានលាយបញ្ចូលគ្នាទាំងបួនមុខនេះឲ្យសព្វល្អ ចាក់ទឹក Mineral water នេះចូលក្នុងដប 'Soda Sephon' មួយទុកសម្រាប់ប្រើ បើគ្មានដបនេះទេក៏យើងមិនអាចប្រើកាទឹកនេះបានដែរ ។ ដបនីមួយៗ ដែលយើងបានទិញមកនោះវាមានភ្ជាប់មកជាមួយនូវកូនដបតូចៗមួយចំនួន កូនដបទាំងនោះមានផ្ទុកហ្គាសមួយប្រភេទមានសុវត្ថិភាព ។ វាធ្វើប្រតិកម្មជាមួយទឹកល្បាយ ដែលយើងបានលាយតាមរូបមន្តខាងលើ ដូច្នេះទឹកដែលចាក់ចេញពីដបនេះគឺជាទឹក Mineral អាចឲ្យយើងប្រើការបានហើយ ។ នៅតាមហាងលក់គ្រឿងអេឡិចត្រូនិចមួយចំនួនមានលក់គ្រឿងឧបករណ៍បែបនេះ ឬជាឧបករណ៍ផលិតទឹកមានសារធាតុរ៉ែតែម្តងក៏មាន ៕