Social Icons

តើ​ស្នេហា​មាន​ទំនាក់ទំនង​​នឹង​​គីមី​ដែរ​ឬទេ?


តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​រីករាយ រំភើប ឬ បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា​នៅ​ពេល​អ្នក​មាន​ស្នេហា​ ឬ លួច​ស្រលាញ់​នរណា​ម្នាក់ដែរឬទេ? ​ តើ​អ្នក​ដឹង​ថា​នេះ​បណ្តាល​មក​ពី​អ្វី​ទេ ?
ខាងក្រោម​នេះ​ជា​សារធាតុ​គីមី​ដែល​បង្ករ​អោយ​អ្នក​មាន​អារម្មណ៍​ផ្សេងៗ​នៅ​ពេល​អ្នក​មាន​ជាប់​ទាក់ទង​នឹងស្នេហា​​៖
១. សារធាតុ ​”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជា​ប្រភេទ​សារធាតុ​អាមីន​ដែល​កើត​ឡើង​ដោយ​ឯងៗ​នៅ​ក្នុង​ខួរក្បាល ឬ អាច​មាន​នៅក្នុង​ប្រភេទ​អាហារ​ខ្លះ​ដូចជា ស្ករសូកូឡា ។ វា​ជា​សារធាតុ​បង្កើន​កំលាំង ឬ ទឹកចិត្ត​ដែល​បង្ករ​ឲ​មាន​ការ​បញ្ចេញ “Norepinephrine ឬ Dopamine”​នៅក្នុងខួរក្បាល ។ ​សារធាតុ​នេះ​កើត​មាន​នៅ​ពេល​អ្នក​មាន​ស្នេហា​ហើយ​វា​ធ្វើ​ឲអ្នក​រំភើប និង រីករាយ ។
២​. Norepinephrine: នៅ​ពេល​សារធាតុ “PEA” បញ្ចេញ​សារធាតុ​នេះ​អ្នក​នឹង​បែក​ញើស​ចុងដៃ​ចុងជើង និង បេះដូង​លោត​ញាប់​ខុសពីធម្មតា ។
​៣. Dopamine: ជា​ប្រភេទ​អ័រម៉ូន​ប្រសាទ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ជ្រើស​រើស​ដៃ​គូរ​ស្នេហា ។ នៅ​ពេល​អ្នក​លួច​ស្រលាញ់​នរណា​ម្នាក់​ហើយ​ចង់​បាន​គេ​ធ្វើ​ជា​សង្សារ​នោះ​ មាន​ន័យ​ថា​ខួរក្បាល​របស់​អ្នក​កំពុង​បញ្ចេញ​អ័រម៉ូនDopamineហើយ​។
៤. Oxytocin: Dopamine​ជា​អ្នក​ជំរុញ​អោយ​មាន​សារធាតុ​នេះ​ហើយ​វា​កើតឡើង​នៅ​ពេល​មាន​ការ​ប៉ះពាល់គ្នា ។
៥. Endorphins: នៅ​ពេល​ខួរក្បាល​អ្នក​ទទួលបាន​នូវ​ភាព​រំភើប​ពី​ស្នេហា​​នោះ​វា​នឹង​បញ្ចេញ​ សារធាតុ Endorphins នេះ ។​ វា​ជា​សារធាតុ​ដែល​ធ្វើ​ឲ​យើង​មាន​អារម្មណ៍​ស្និតស្នាល និង សុខស្រួល​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់ និង​ ជា​អ័រម៉ូន​ដែល​កាត់​បន្ថយ​ការឈឺចាប់​ និង បំបាត់​ភាពតានតឹង ៕