កាលពីមុន, មានទស្សនាវដ្ដីជាច្រើន (ក្នុងឆ្នាំ ៤០.., ៥០..)
បានគូសព្រាងពីក្ដីស្រមៃរបស់ពួកគេថា នៅពេលអនាគតខាងមុខ (សព្វថ្ងៃនេះ)
នឹងមានយន្ដហោះប្រភេទប្រតិកម្មដឹកអ្នកដំណើរ និងមាន
យានអាវកាស ដឹកអ្នកដំណើរទៅចូលក្នុងអាកាស ។ល។ ការទស្សន៍ទាយទាំងអស់នោះ
ពេលនេះបានក្លាយទៅជាការពិតទៅហើយ ដូចយើងបានឃើញនាពេលសព្វថ្ងៃនេះ ។
ឯសព្វថ្ងៃនេះវិញ អ្នកអានទស្សនាវដ្ដីវិទ្យាសាស្ដ្រជាច្រើនបានគិតស្រមៃក្នុងចិត្ដថា នៅមិនយូរប៉ុន្មានខាងមុខនេះ រថយន្ដ កាណូត យន្ដហោះ ហេឡេកុបទ័រ និងត្រូវបានគេបូកបញ្ចូលគ្នា បង្កើតចេញជាយានយន្ដកូនកាត់ម្យ៉ាង ដែលអាចប្រើការបានច្រើនយ៉ាង ទាំងអាចឱ្យវាមុជចុះទៅក្នុងទឹកមើលទេសភាពបាតសមុទ្របានផង ។
រឿងបែបនេះ វាបានជម្រុញឱ្យលោក ផូលី ដែលជាអ្នកគូរគំនូរបែបការស្រមៃវិទ្យាសាស្ដ្រ ឱ្យច្នៃគូរចេញជារូបរាងរបស់យានបែបនោះ ទោះបីជាវាអាចកើតឡើងក្ដីមិនកើតឡើងក្ដី តែវាជាក្ដីស្រមៃមួយដែលមិនគួររំលង
ចោលដោយមិនបានយកមកពិចារណាឡើយ ។ ដូចពាក្យមួយគេធ្លាប់និយាយពីមុនថា យើងចង់ស្វែងយល់ពីព្រះច័ន្ទ តែក៏មិនភ្លេចរុករកផ្កាយផងនោះទេ, បើសិនជារឿងបែបនេះវាកើតឡើងដូចកាលគ្រាមុននោះមែនដូច្នេះពេលនេះ យានបែបនោះ វាអាចនឹងកើតជារូបរាងបានដែរ...មើលទៅ ! នៅពេលអនាគត ៕