ក្រុមហ៊ុនមួយរបស់ប្រទេសអង់គ្លេសបានបង្កើតឥន្ធនៈម្យ៉ាងប្រភេទ
synthetic fuel និងអាចលក់វាក្នុងតម្លៃត្រឹមតែ $ 1.50 ក្នុងមួយ gallon
(3.78541178 liter) ប៉ុណ្ណោះ ។
ក្រៅតែពីវាអាចផ្ដល់ឱ្យនូវសាំងប្រភេទថ្មីដ៏ប្រសើរសម្រាប់ការដឹកជញ្ជូន,
វានៅអាចរក្សាបាននូវតម្លៃរបស់ប្រេងដែលទាបមួយអាចទទួលយកបាន
ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។
ប្រេងឥន្ធនៈថ្មីនេះ វាមានមូលដ្ឋានជាអ៊ីដ្រូហ្សែន (Hydrogen) មិនបង្កឱ្យមានកាបោនដល់បរិយាកាសឡើយពេលយើងប្រើវា ។
បច្ចេកទេសដែលត្រូវបានគេយកទៅប្រើដើម្បីបង្កើតប្រេងសាំងដ៏ស្មុគ្រស្មាញបែបថ្មីនេះ ត្រូវបានគេស្រាវជ្រាវធ្វើតាំងតែពីបួឆ្នាំ មុនមកម្ល៉េះ ហើយគម្រោងធ្វើកិច្ចការនេះទៀតសោត ត្រូវបានគេលាក់យ៉ាងអាថ៌កំបាំងបំផុត នៅឯមន្ទីរពិសោធន៍មួយក្នុងប្រទេសអង់គ្លេស ។ នៅក្នុងក្រដាសផ្សាយចេញជាសាធារណៈមួយបានឱ្យដឹងថា ប្រេងនេះអាចឱ្យគេប្រើជាមួយរាល់ម៉ាស៊ីនទាំងឡាយណាដែលប្រើ
កម្លាំងចំហេះនៅក្នុងតួម៉ាស៊ីន ( internal combustion ) ដោយមិនចាំបាច់កែផ្លាស់ប្ដូរគ្រឿងម៉ាស៊ីនឡើយ ។
យោងតាមសំដីរបស់លោក ស្ទីហ្វេនវ៉ូឡឺរ ជាប្រធានរបស់ក្រុមហ៊ុនសែលឡា អិនណឺជី ( Cella Energy ) បានឱ្យដឹងថា ៖ បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយប្រើ វត្ថុធាតុដើមតាមបែបវិទ្យាសាស្ដ្រទំនើប គឺគេយកវត្ថុធាតុដែលមានចំហេះខ្លាំងរួចរុំស្រោបវាដោយវិធីម្យ៉ាងដែលមានទំហំយ៉ាងតូច តាមពាក្យមួយដែលគេហៅថា coaxial electrospraying ដោយការធ្វើបែបនេះ គេអាចរក្សាបាននូវចំហេះមួយដែលមិនបណ្ដាលឱ្យខូចដល់ប្រព័ន្ធម៉ាស៊ីនរបស់គ្រឿងយន្ដឡើយ ។
លោកស្ទេហ្វិន បានបន្ដទៀតថា ៖ យើងបានបង្កើតឱ្យមានប្រភពប្រេងឥន្ធនៈមួយបែប
ដែលអាចឱ្យប្រើបានជាមួយយានយន្ដទាំងឡាយ
និងជំនួសឱ្យការប្រើប្រេងឥន្ធនៈដូចសព្វថ្ងៃនេះ ។
លោកបញ្ជាក់ជាថ្មីថា ប្រេងសាំងថ្មីនេះ វាមានមូលដ្ឋានដើមរបស់វាជាអ៊ីដ្រូហ្សែន ដូច្នេះវានឹងមិនបញេ្ចញផ្សែង និងកាបោធ្វើឱ្យ ប៉ះពាល់ដល់បរិស្ថានសូម្បីបន្ដិចណាឡើយ ។
មិនតែប៉ុណ្ណោះប្រេងនេះមានសុវត្ថិភាពជាងប្រេងសាំងធម្មតាព្រោះតែអ៊ីដ្រូហ្សែនដែលយកមកប្រើនោះ វាត្រូវបានស្រោបព័ទ្ធមិនឱ្យបង្កជាបញ្ហាក្នុងពេលប្រើប្រាស់ឡើយ ។
វាមានតម្លៃមួយយ៉ាងថោក, មានសុវត្ថិភាពក្នុងការប្រើ, មិនបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន, អាចប្រើបានជាមួយម៉ាស៊ីនទាំង ឡាយណាដែលប្រើចំហេះក្នុងម៉ាស៊ីន ទាំងសាំង និងម៉ាហ្សូត ។
យើងនឹងនៅរង់ចាំមើលថានៅពេលណាទៅទើបប្រេងឥន្ធនៈបែបនេះនឹងត្រូវបានគេផលិតក្នុងទ្រង់ទ្រាយធំ និងលក់ចេញទៅ ទូទាំងពិភពលោក....៕