ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរកកូរទេ
អ្វីដែលសំខាន់នោះគឺក៏អាចប្រើប្រាស់ជាថ្នាំព្យាលបាលដ៏សក្កិសិទ្ធទៀត
ផងដែរ។
វាមានតម្លៃថោកហើយងាយស្រួលរកនៅប្រទេសកម្ពុជាយើង។ឯកសារបរទេស
មួយបានបង្ហាញថាការស្រាវជ្រាវតាមវិទ្យាសាស្ត្របានបង្ហាញថារុក្ខជាតិ
ស្លឹកម្រុំដ៏សាមញ្ញនេះផ្ទុកទៅដោយថាមពលជីវជាតិ
* កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច
* កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
* កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
* កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
* កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក
* កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
* កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
* កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
* កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក
មិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្រើនប៉ុន្មានទេ
មានតែផ្នែកមួយជាក់លាក់ដែលការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញថាគេអាច
ប្រើប្រាស់វាសំរាប់ជា Antibiotic
។ប៉ុន្តែតាមការព្យាបាលបែបថ្នាំបូរាណរបស់ប្រទេសឥណ្ឌានិយាយថា
ស្លឹកម្រុំនេះអាចទប់ស្កាត់ជំងឺបាន៣០០មុខ។
ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម
ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតំលែថោកសមរម្យ
សំរាប់ប្រទេសក្រីក្រជាច្រើននៅលើពិភពលោក។
អ្នកអាចកែច្នៃស្លឹក
ម្រុំមកធ្វើជាតែផឹកបានដោយយកស្លឹកម្រុំមកលាងហើយដាក់ហាល(កុំអោយ
ត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ
បន្ទាប់មកយកស្លឹកនោះមកបុកឬកិនអោយម៉ដ្ឋ។
អ្នកអាចទទួលទានដោយដាក់ឆុងដូចតែដែរ
គឺកំរិតទឹកក្តៅមួយកែវត្រូវដាក់តែស្លឹកម្រុំមួយស្លាបព្រាកាហ្វេ៕