Social Icons

​បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​ផលិត​ថាមពល​ភ្លើង​បាន​ដោយ​ខ្លួនឯង​

សំរាប់​អ្នក​ដែល​មាន​អារម្មណ៍​ធុញថប់​ជាមួយនឹង​ថ្ម​ទូរស័ព្ទ​ដែល​មិនសូវ​ កាន់​ភ្លើង​នោះ​ចាប់តាំងពី​ពេលនេះ​តទៅ​នឹង​អាច​បាន​ធូរស្បើយ​នៅ​ក្នុង​ អារម្មណ៍​ឡើងវិញ ព្រោះថា​ក្រុម​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ ANM រដ្ឋ​តិច​សាស់​កំពុង​តែ​ត្រៀម​ច្នៃប្រឌិត​បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​ផលិត​ ថាមពល​ភ្លើង​ប្រើ​ដោយ​ខ្លួនឯងបាន ។​
​មូលហេតុ​ដែល​វា​មិន​ចាំបាច់​ត្រូវ​ប្រើ​ថាមពល​នៅ​កន្លែង​ដទៃ​នោះ ក៏​ព្រោះ​វា​អាច​បំឡែង​រលក​សំឡេង​ដែល​កើតឡើង​ពេល​ម្ចាស់​របស់​វា​និយាយ​ឲ្យក្លាយ​ទៅ​ជា​ថាមពលជំនួស​បាន ។​
​លោក​សាស្ត្រ​ចារ្យ​តា​ហឺកា​កីន​នៃ​ក្រុម​វិស្វកម្ម​គីមី​នៅ​សាកលវិទ្យាល័យ​ខាងលើ​នេះ​បាន​បង្ហើប​ប្រាប់ថា លោក​កំពុង​ច្នៃប្រឌិត​ទូរស័ព្ទដៃ​ដែល​ធ្វើឲ្យ​កើត​មាន​ថាមពល​អគ្គិសនី​ប្រើ​ទៅ​ខ្លួនឯង ដោយ​គោល​ការធ្វើ​ថាមពល​អគ្គិសនី​នេះ​ជា​វិធី​ពិសេស​មួយ ។ លោក​ជាមួយនឹង​ក្រុម​ការងារ​បាន​រកឃើញ​ថា វត្ថុ​ខ្លះ​ប្រសិនបើ​ធ្វើឲ្យមាន​ខ្នាតកាន់​តែ​តូច​បំផុត​រហូត​មាន​ខ្នាត​ប្រមាណ ២០ ភាគ​ពាន់​លាន​នៃ​ម៉ែត្រ​នោះ នឹង​អាច​បំឡែង​ឲ្យ​កើត​ថាមពល​បាន​ពេញ ១០០ ភាគរយ ។​
​ការស្រាវជ្រាវ​រកឃើញ​របស់​លោក​បាន​ធ្វើឲ្យ​កើត​ក្តី​សង្ឃឹមជា​ថ្មី​ថា​នឹង​ មាន​ឥទ្ធិពល​ជា​មួយ​ការច្នៃប្រឌិត​របស់រប​រ​ប្រើប្រាស់​ឲ្យ​កាន់តែ​ស៊ី​ ភ្លើង​តិច​បំផុត​ក្នុងនោះ​រាប់​ចាប់តាំងពី​ទូរ​ស័ព្ទ​ដៃ និង​កុំព្យូទ័រ​ប្រភេទ​យក​បាន​ទៅ​តាម​ខ្លួន​ទៀត​ផង ៕