Social Icons

​ប្រើ​ប្រូ​ក្រាម 32 bit ជាមួយ Windows 64 bit

​សព្វថ្ងៃនេះ Laptop ជាច្រើន​ដែល​ចេញ​ថ្មីៗ ច្រើន​ត្រូវបាន​គេ Pre-install windows 64 bit រួចជាស្រេច ​ក្រៅពីនេះ Device Driver របស់​វា​ទៀតសោត​ក៏ត្រូវ​បាន​គេ​ដាក់​តែ Driver ប្រភេទ 64 bit​ដែរ​គ្មាន Device Driver 32 bit ត្រូវបាន​គេ​ដាក់​មកជា​មួយ​ទេ បើ​អ្នកទិញ Laptop ថ្មី​ឲ្យ​គេ​ដាក់ windows ប្រភេទ 32 bit នោះគេ​នឹង​ដកចេញ windows 64 bit ចេញ​ដែរ ។​
​ ​កាលបើ​ទិញ Laptop មកហើយ​តែ​បែរជា​វា​មាន windows 64 bit គឺជា​ការ​មួយ​ពិបាក​សម្រាប់​អ្នក​ប្រើ ​ដោយហេតុថា មាន​ប្រូ​ក្រាម​តិចតួច​ណាស់ ដែល​អាច​ដំណើរការ​ជាមួយ windows 64 bit បាន ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Microsoft បានដាក់​រួមបញ្ចូល Set របស់ DLL មួយចំនួន​នៅក្នុង windows 64 bit រួចជាស្រេច ហើយ​ឲ្យ​ឈ្មោះ​វា​ថា WOW 64 (windows on windows 64) ។​

​ ​សូមបញ្ជាក់ថា WOW 64 ស្គាល់​ត្រឹម​ប្រូ​ក្រាម​ដែល​សរសេរ Code ជា 32 bit ប៉ុណ្ណោះ ប្រូ​ក្រាម​មួយ​ដែល​សរសេរ Code លាយ​គ្នា 16 bit ផង​នឹង 32 bit ផង មិនអាច​ដំណើរ​បាន ឬ Support ដោយ WOW 64 ឡើយ ទោះបី​យើង​អាច install វា​បាន​ក៏ដោយ ។ ពេលបច្ចុប្បន្ន​នេះ​ប្រូ​ក្រាម​សឹង​ទាំងអស់​គឺជា 32 bit និង​មាន​ប្រូ​ក្រាម​មួយចំនួន​នៅមាន​សល់ Code 16 bit លាយឡំ​ជាមួយ Code 32 bit នៅឡើយ ប្រការ​មួយទៀត​នោះ​ ក៏មាន​ប្រូ​ក្រាម​ខ្លះ​ជា Hybrid គឺជា 32 bit ផង និង 64 bit ក្នុងបំណងធ្វើយ៉ាងណាឲ្យអាចប្រើជាមួយទាំង 32 bit និង 64 windows ។​

​ ​តាម​ការពិតទៅ​នៅក្នុង windows 64 bit វា​មាន tools មួយចំនួន (​ជា ​DLL) សម្រាប់​ត្រង​យក Program ដែល​យើង install ចូលទៅ ​ប្រូ​ក្រាម​ណា​ជា 32 bit វា​នឹងដាក់​ចូលទៅក្នុង folder Program file មួយ​ដែលមាន 'X86' ជា​សំគាល់​នៅ​ខាងដើម​ឈ្មោះ​របស់ Program file ចំពោះ​ប្រូ​ក្រាម​មួយ​ដែល​ត្រូវបាន​គេ​សរសេរ 64 bit តែម្តង​ វា​នឹង install ចូលទៅក្នុង​ប្រូ​ក្រាម file folder ធម្មតា ។​
​ ​WOW 64 គឺជា X86 emulator សម្រាប់​អនុវត្ត​ឲ្យ​ប្រូ​ក្រាម 32 bit ទាំងឡាយ​អាច​ត្រូវបាន​យកមកប្រើ​ជាមួយ windows 64 bit បាន ។ WOW 64 ត្រូវបាន Microsoft ដាក់​វា​បញ្ចូល (integrated) ចូល​ជាមួយ windows 64 រួចជាស្រេច យើង​មិនចាំបាច់​ត្រូវធ្វើ​អ្វី​ទាំងអស់ ។​

​ ​Set របស់ DLL ដែល​ស្ថិតនៅក្នុង WOW 64 (window on windows) មានមុខ​ងារ​ញែក​ប្រូ​ក្រាម 32 bit កុំ​ឲ្យ​ប៉ះទង្គិច​គ្នា (Collisions) រវាង 32 bit និង 64 bit ។ ទាំង Console, GU1 និង​ការគ្រប់គ្រង​ដំណើរការ​របស់ 32 bit ប្រូ​ក្រាម​ត្រូវបាន​សម្រួល​ឲ្យ​ដំណើរ​បាន​ មិន​ឲ្យ​មាន​បញ្ហា​ឡើយ ។ មួយវិញទៀត​នោះ WOW 64 ក៏មាន​ភារៈ​មួយទៀត​ជួយ​ធ្វើ​ឲ្យ​ប្រូ​ក្រាម​របស់ 32 bit មានការ​ប្រាស្រ័យ​ជាមួយ 64 bit ប្រូ​ក្រាម​បាន​ដូចជា Cut and paste រវាង 32 និង 64 ប្រូ​ក្រាម ។ ទោះបីយ៉ាងណា​ក៏ដោយ 32 bit ប្រូ​ក្រាម​មិនអាច​ប្រូ​សេស (Processes) ដំណើរការ​របស់ 64 bit DLL បានឡើយ ឯ​ចំណែក 64 bit វិញ​ក៏​មិនអាច Load 32 bit DLL បាន​ដូចគ្នា ។ ការ​កំហិត​នេះ​គឺ​មិន​សំដៅ​ចំពោះ image និង file ឡើយ ។​

​ ​ប្រូ​ក្រាម 32 bit អាច detect មើ​លថា ​តើ​វា​ដំណើរការ​នៅក្រោម WOW 64 បាន​ដោយ​វា​ត្រូវ Calling (ភ្ជាប់) IS WOW 64 Process Function ។ ​
​ ​ដូន​បាន​និយាយ​ពី​ខាងដើម 64 bit windows មិនអាច​ដំណើរការ​ប្រូ​ក្រាម​ប្រភេទ 16 bit បានឡើយ, បញ្ហា​ធំជាងគេ​នោះ​គឺ នៅត្រង់ Handles របស់ windows 64 មាន​ត្រឹមតែ 32 bit, ហេតុនេះ Handle (​អ្នកគ្រប់គ្រង​ដំណើរការ​របស់​ប្រូ​ក្រាម​) មិនអាច​បំ​ព្រួញ និង​បញ្ជូន​អ្វីៗ​ទៅ 16 bit ប្រូ​ក្រាម​ដោយ​គ្មាន​បញ្ហា​បានឡើយ មានន័យថា បញ្ហា​នឹង​កើតមាន​ដោយ​បាត់បង់ data ។ ហេតុនេះ windows 64 បានកំណត់​កំហិត​មិន​អនុញ្ញាត​ឲ្យ 16 bit ប្រូ​ក្រាម​អាច​ប្រើ​បានជា​មួយ 64 bit windows ឡើយ ។​

​ ​ប្រូ​ក្រាម​ប្រភេទ 32 bit ទាំងអស់​ត្រូវ​ដំណើរការ (RUN)​នៅក្នុង User Mode ទោះបី​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ ក៏​បញ្ហា​នោះ​កើត​មាន នៅ​ស្ថិត​ត្រឹម User Mode នោះដែរ មិន​ប៉ះពាល់​ដល់ 64 bit Mode ឡើយ ។​
​ ​នៅក្នុង WOW 64 មាន​បញ្ចូល DLL ដូចខាងក្រោម​នេះ :
​ ​* wow 64.dll (dll នេះ​មាន​តួនាទី​ផ្តល់ core emulation infrastracture (​រចនា​សម​ព័ន្ធ​ស្នូល​របស់​ដំណើរការ​) និង Link ទៅ Ntoskrnl.exe entry point function)
​ ​* wow 64 Win.dll វា​ជា​អ្នកផ្តល់ Link ទៅ Win32k.sys entry point function

រួមជាមួយ 64 bit Version របស់ Ntdll.dll, ទាំងនេះ​គឺជា 64 bit binaries ដែល​អាច Load ចូលទៅ 32 bit Process បាន ។
​នៅពេល​ចាប់ផ្តើម​ដំណើរការ wow 64.dll Load 32 bit Version របស់ Ntdll.dll និង​ដំណើរការ​វា​នៅក្នុង initialization code, ហើយ​វា​ក៏ Load អ្វីៗ​ផ្សេងទៀត (32 bit dll (s)) ។​
​ ​DLL ខ្លះ​ត្រូវបាន Load តាម​ដំណើរការ​របស់​វា ចំណែក dll ខ្លះ​ត្រូវបាន​កែ​ដោយ WOW 64 ដើម្បី​ឲ្យ​វា​ប្រើការ​បាន ជា​ពិសេស​គឺអាច WOW 64 គ្រប់គ្រង​វា​បាន ជាពិសេស​គឺ​ប្រូ​ក្រាម​ណា​ដែល Share Memory ជាមួយ 64 bit System Components ។

​ ​ជា​បន្ថែម​ទៅលើ Handling operating system calls WOW 64 interface ត្រូវធ្វើ​ឲ្យ​ប្រាកដថា file និង Register Setting សម្រាប់ 32 bit ប្រូ​ក្រាម​ត្រូវបាន​ញែក​មក​រក្សាទុក​នៅ​កន្លែង​ដោយឡែក​ពី file និង Registry របស់ 64 bit ប្រូ​ក្រាម ។​
​** File Redirection (​របៀប​ចា​ត់​ចែង files)
​ ​ប្រូ​ក្រាម​ទាំងឡាយ​ជា​ប្រភេទ 32 bit នឹងត្រូវ​បាន install ទៅក្នុង​
​ ​C:\Program Files (X86)
​ ​32 bit System files ត្រូវបាន install បញ្ចូល​ទៅក្នុង C:\WINDOWS\SysWOW 64
​ ​ចំពោះ​ប្រូ​ក្រាម​ណា​ដែលជា​ប្រភេទ 64 bit វា​និង​ទុក files
​ ​C:\Program Fileស
​ ​និង System files វា​ទុក​នៅក្នុង​
​ ​C:\WINDOWS\SYSTEM 32

​ ​លក្ខណៈពិសេស (​ចម្បង​) មួយទៀត​នោះ​គឺ WOW 64 File Redirector ត្រូវ​ដឹងថា មួយណា​ជា 32 bit director និង​មួយណា​ជា 64 bit directory ។​
​ ​បញ្ហា​មួយ​ដែល​យើង​ត្រូវ​ដឹងផង​ដែរនោះ​គឺ មាន 64 bit ប្រូ​ក្រាម​ជាច្រើន​ប្រើ 32 bit installation routines, ដើម្បី​បែងចែក​ពេល install ប្រូ​ក្រាម​ថ្មី​សម្រាប់​ប្រើ​វា​ត្រូវ​ដឹងថា directory ណាមួយ​ដែល​វា​ត្រូវ​ប្រើ ដូចនេះ​វា​នឹង​ផ្អាក​សកម្មភាព​ទាំងឡាយ​របស់ WOW 64 មួយ​ខនៈ​សិន ដើម្បី​ឲ្យ installation របស់​ប្រូ​ក្រាម​នោះ​មាន​ដំណើរការបាន, បន្ទាប់ពី installation ​របស់​ប្រូ​ក្រាម​ថ្មី​ត្រូវបាន​បញ្ចប់​នោះ​ទើប​វា​បើក​ឲ្យ re-enable WOW 64 ឲ្យ​ដំណើរ​ការធម្មតា​វិញ ។ ក្នុង​ករណីខ្លះ​ពេលធ្វើ​ដូច្នេះ​វា​បង្ក​ជា​បញ្ហា​មួយចំនួន​ឡើង​ដោយ WOW 64 អាច​កែ​ទៅលើ directory របស់ Program ទើបបាន install ថ្មី​នោះ ឬ​ត្រូវបាន​រក្សាទុក​ឲ្យ​នៅ​ដដែល តែ​ដាក់​ខុស​កន្លែង directory ដែល​ត្រូវដាក់ ។​

​ ​បញ្ហា​មួយចំនួន​ដែល​អ្នក​ប្រើ 64 bit ច្រើន​ជួបប្រទះ​នោះ​គឺ device driver និង​ប្រូ​ក្រាម​មួយចំនួន ដែល​មិនអាច​ដំណើរការបាន បើសិនជា device driver របស់​វា​មិនត្រូវ​បានដាក់ (install) ឲ្យ​ត្រូវ​តាម​ទីកន្លែង (directory) ។​
​ ​ប្រូ​ក្រាម​ខ្លះ​នៅ​អាច​ដំណើរការបាន​ជាមួយ 64 bit Windows ប៉ុន្តែ​មុខងារ (Function) របស់​វា​មួយចំនួន​ត្រូវបាន​កាត់បន្ថយ ។​

​ ​សរុបសេចក្តី​ទៅ គឺ​យើង​អាច​ប្រើ​ប្រូ​ក្រាម​ប្រភេទ 32 bit ជាមួយ Windows 7, Vista ប្រភេទ 64 bit បាន​ដោយ​គ្មាន​បញ្ហា​ឡើយ ។ ប្រូ​ក្រាម និង driver ណា​ដែល​មិនអាច​ប្រើ​បានជា​មួយ 64 bit Windows គឺ​ប្រហែល​វា​ជា 16 bit ឬ 16 bit លាយ 32 bit code ។​

​ ​* មាន​អ្នក​សាកល្បង​ខ្លះ​បាន​ឲ្យ​យោបល់​ថា គេ​មិន​គួរប្រើ​ឈ្មោះ Folder ដែល​កំណត់​ឲ្យ​ដោយ WOW 64 នោះទេ​គួរកែ​វាពី C:\Program Folder (X86) កែ​ទៅជា C:\%Program Folders% ជា​ជំនួស​វិញ​ ។
​ ​ម្យ៉ាងវិញទៀត​មុនពេល​ប្តូរ​វា​មក​ដូច្នេះ គួរ​សាកល្បង install ប្រូ​ក្រាម 32 bit ណាមួយ​ជាមុនសិន​មុនពេល​ធ្វើ​អ្វី​ជា​បន្តទៅទៀត ៕